Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រី​កម្រ​នៅ​ទន្លេ Song da វៀតណាម ថ្លា​ដូច​កញ្ចក់ ទន់​ដូច​នំ​បញ្ចុក​

spot_img

​ប្រជាជន​នៅ​តំបន់​នោះ ហៅ​វា​ថា​ត្រី​នឹង (Ca ngan) ត្រូវបាន​ប្រៀបប្រដូច​ជា​អាហារ​ពិសេស​ដ៏​កម្រ​ដែល​ពលរដ្ឋ​នៅ​ហាណូយ​ដណ្តើម​គ្នា​ទិញ ព្រោះថា​ក្នុង​១​ឆ្នាំ​វា​បង្ហាញ​វត្ត​មាន​តែ​១​លើក​គត់​តែប៉ុណ្ណោះ​។​

​ត្រី​នឹង ជា​អម្បូរ​ត្រី​កម្រ​នៅ Song da ក្បែរ​ទីក្រុង​ហាណូយ ។​

​ត្រី​នេះ​ពុំ​មាន​ឆ្អឹង ខ្លួនប្រាណ​វា​ទន់ល្មើយ និង​ស​ដូចជា​នំ​បញ្ចុក​។ សាច់​ត្រី​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ដូច​ត្រី​ទន្លេ​ធម្មជាតិ ពិសេស​គឺ​គ្មាន​ក្លិនឆ្អាប​ទេ ។ វា​មាន​តម្លៃ​ចន្លោះ​ពី 170.000-200.000 dong/kg (7USD-9,5USD) នៅ​អំឡុង​ខែ​មេសា រៀងរាល់​ឆ្នាំ​គេ​ឃើញ​មាន​ត្រី​នេះ​យ៉ាងច្រើន​ក្នុង​ផ្ទៃ​ទន្លេ រួច​បាត់​ស្រមោល​សូន្យឈឹង​នៅ​អំឡុង​ដើម​ខែ​ឧសភា ។​

​អ្នក​ក្រុង​ហាណូយ​តែង​ដណ្តើម​គ្នា​ទិញ​ត្រី​នេះ មក​ក្លាស្សេ​ទុក​ដើម្បី​កែច្នៃ​ជា​អាហារ​ហូប​បណ្តើរៗ ។​

​ត្រី​កម្រ​នេះ​មាន​វត្តមាន​តែ ១​ដង​គត់ ក្នុង​១​ឆ្នាំ ហេតុនេះ​វា​កាន់តែ​ពេញនិយម ម្យ៉ាងទៀត​បរិមាណ​របស់​វា​មានការ​ថយ​ចុះ​ពី​១​ឆ្នាំទៅ​១​ឆ្នាំ ដោយសារ​ការនេសាទ​តាមរបៀប “​ផ្តាច់​ពូជ​” ៕ ចន្ទ្រា​

spot_img
×