Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​ត្រាំ ដាក់​លក្ខខណ្ឌ​ចំពោះ​កូរ៉េខាងជើង​

spot_img

​ប្រធានាធិបតី​អាមេរិក​ប្រកាសថា សាធារណរដ្ឋ​ប្រជាធិតេយ្យ​ប្រជាមាណិត​កូរ៉េ​ត្រូវតែ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ជា​ថ្នូរ​នឹង​ការលុបចោល​បទបញ្ជា​ដាក់ទណ្ឌកម្ម​របស់​សហ​គម​ន៍​អន្តរជាតិ ។​

​ប្រធានាធិបតី​ដូណាល់ ត្រាំ ប្តេជ្ញា​ឆ្ពោះទៅកាន់​គោលដៅ​គ្មាន​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។​

​ប្រភពពី Reuter នៅ​ថ្ងៃ​ទី ២៣ ខែ​មេសា​នេះ ឲ្យដឹងថា ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ នឹង​ពុំ​មាន​ការផ្តើម​សំណើរ​កាត់បន្ថយ​ការដាក់ទណ្ឌកម្ម​បន្តិច​ម្តងៗ​ចំពោះ​កូរ៉េខាងជើង​ឡើយ ប្រសិនបើ​ប្រទេស​នេះ​មិន​សន្យា​រំសាយ​ចោល​អាវុធ​នុយក្លេអ៊ែរ ។​

​មន្ត្រីជាន់ខ្ពស់​នៃ​សេត​វិមាន​ម្នាក់ បាន​ប្រាប់​រយ​ទ័​រថា “​គ្រា​ដែល​ប្រធានាធិបតី​ពោលថា លោក​នឹង​មិន​ឲ្យ​កំហុសឆ្គង​នា​អតីតកាល​វិលត្រឡប់​មក​វិញ​ឡើយ ។ នោះ​មានន័យ​ថា អាមេរិក​នឹង​ពុំ​មាន​ការលើកលែង​ជាអាទិ៍ នឹង​គ្មាន​ការលុបចោល​បទបញ្ជា​ដាក់ទណ្ឌកម្ម​រហូតទល់​ពេលដែល​កូរ៉េខាងជើង​ចាប់ផ្តើម​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែ​រ​” ។​

​មុន​នោះ​មេដឹកនាំ​កូរ៉េខាងជើង​គីម​ជុង អ៊ុន ប្រកាសថា “​នឹង​ផ្អាក​ការសាកល្បង​លុយ​ក្លេ​អ៊ែរ ហើយ​បិទទ្វារ​ទីលាន​សាកល្បង​មួយ​” ដើម្បី​ប្រមូលផ្តុំ​ធ្វើការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ។ តាម​អ្នកវិភាគ​នោះ​លោក គីម ជុង​អ៊ុន ពុំ​បាន​និយាយ​ដល់​បញ្ហា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ទេ ៕ សូ​យ​ន​

spot_img
×