Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​មែន​! ស្ត្រី​ម្នាក់​កំពុង​ញ៉ាំ​អាហារ​ជាប់​បង្កាន់ដៃ​ផ្លូវ ត្រូវ​ចោរឆក់​សេ​រ៊ី​រថយន្ត ដើរចូល​ឆក់​កាបូប​ដោយ​សុវត្ថិភាព ម្នាក់ៗ​បាន​ត្រឹម​ភ្នែក​ស​ស្កះ (​មាន​វីដេអូ​)

spot_img

​វីដេអូ​មួយ​ដែល​ត្រូវបាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក ដោយ​ម្ចាស់​ភោជនីយដ្ឋាន​មួយ នៅ Taman Equine, Seri Kembangan (​ឥណ្ឌូនេស៊ី​) បានបង្ហាញ​ឲ្យ​ឃើញ​អតិថិជន​ស្រី​ម្នាក់​របស់​ពួកគេ ត្រូវបាន​ចោរឆក់​កាបូប​យ៉ាង​ងាយស្រួល ខណៈ​នាង​កំពុង​អង្គុយ​ហូប​នៅក្បែរ​បង្កា​ន់​ជាប់​ដងផ្លូវ ។​

​តាមរយៈ​វីដេអូ​ឃ្លី​ប ចោរ​ម្នាក់​បានបង្ហាញ​ខ្លួន​ក្នុង​កាយវិការ​កំពុង​ដាក់​ម៉ូ ជាមួយ​ដៃគូ​របស់គេ​ដែល​កំពុង​បើករថយន្ត​ចាំ​ទទួល និង​ភ្លាមៗ​នោះ ចោរ​នេះ​បាន​ដើរ​សំដៅ​ទៅកាន់​ស្ត្រី​រងគ្រោះ និង​ឆក់យក​កាបូប​ពី​ដៃ​នាង រួច​រត់​ចូល​រថយន្ត​របស់​ពួកខ្លួន​ដែល​ចំហរទ្វា​រួចស្រេច និង​បើក​ចាកចេញ​ដោយ​សុវត្ថិភាព ។ ភ្លាមៗ​នោះ ស្ត្រី​រងគ្រោះ​បាន​ត្រឹម​ទ​ន្ទ្រាំ​ជើង ខណៈ​មនុស្សម្នា​ក្នុង​ហាង​ភ្ញាក់ផ្អើល ឆោឡោ​រត់ចេញ​មើល​ស្រមោល​ចោរ​ប៉ុណ្ណោះ ។​

​ស្ត្រី​រងគ្រោះ​បាន​បាត់បង់​លុយកាក់​អស់​មួយចំនួន និង​របស់​សំខាន់​ផ្សេងៗ​ទៀត គឺជា​ប្រាក់កម្ចី​ជាប់ទាក់ទង​នឹង​សមាជិកគ្រួសារ ។​

​ប៉ូលីស​នៅក្នុងប្រទេសឥណ្ឌូនេស៊ី បាន​និយាយថា បុរស​ឥណ្ឌូនេស៊ី​២​នាក់ ត្រូវបាន​ចាប់​ឃាត់ខ្លួន ដើម្បី​ជា​ជំនួយ​ក្នុងការ​ស៊ើបអង្កេត​ករ​ណី​ខាងលើនេះ ។​

​ទោះយ៉ាងណា នេះ​ជា​មេរៀន​ថ្មី​មួយ សម្រាប់​មនុស្ស​ទាំងអស់​គ្នា​ត្រូវ​ប្រុងប្រយ័ត្ន​របស់ទ្រព្យ​ខ្លួន​ជានិច្ច ខណៈ​ចូល​អង្គុយ​ញ៉ាំ​អាហារ​តាម​បណ្តា​ហាង ឬ ភោជនីយដ្ឋាន​ជាប់​ចិញ្ចើមផ្លូវ ៕ ចន្ទី​

spot_img
×