Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​តាកែវ ជម្រុញ​ឲ្យ​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត បន្តសកម្មភាព លើ​ការចុះ​ត្រួតពិនិត្យ​គ្រឿងឧបភោគ បរិភោគ និង​ផលិតផល​ក្លែងបន្លំ ដែល​ដាក់លក់​នៅតាម​ទីផ្សារ​

spot_img

តាកែវ​៖ ថ្លែង​នៅក្នុង​ពិធី​បើក​តាំងពិព័រណ៍ កម្ពុជា ថៃ នៅ​បរិវេណ​អតីត​សណ្ឋាគារ​ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី ២៣ ខែ​មេសា ២០១៨ នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ បាន​ធ្វើ​ការជំរុញ​ឲ្យ​មន្ត្រី​ជំនា​ញ​សាខា​កាំកុងត្រូល​ខេត្ត បន្តសកម្មភាព លើ​ការចុះ​ត្រួតពិនិត្យ​គ្រឿងឧបភោគ បរិភោគ និង​ផលិតផល​ក្លែងបន្លំ ដែល​ដាក់លក់​នៅតាម​ទីផ្សារ ក៏​ដូចជា​ការដាក់​លក់​នៅ​តាម​ស្តង់​ពិព័រណ៍​នេះ​អោយបាន​ច្រើន ដើម្បី​ជា​ការធានា​នូវ​សុវត្ថិភាព និង​សុខភាព​របស់​ប្រជាពលរដ្ឋ ។​

លោក​អភិបាលខេត្ត​តាកែវ​បាន​បន្តថា ការបង្កើត​ឲ្យមាន​ការ​ដាក់​លក់​ផលិតផល​នានា ដែល​ជា​ពិព័រណ៍​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ថៃ​នេះ គឺជា​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង ដូច្នេះ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ត្រូវតែ​ពិនិត្យ​អោយបាន​ម៉ត់ចត់ ទៅលើ​គុណភាព និង​តម្លៃ បើ​ទោះបីជា​យើង​ឋិត​នៅ​ក្នុង​ការប្រកួតប្រជែង​ទីផ្សារសេរី​ក៏ពិតមែន តែ​ក៏​ត្រូវ​រក​តម្លៃ​មួយ​អោយ​សមរម្យ​ផងដែរ ដែល​អាច​ទទួលយកបាន ចៀសវៀង​មាន​ការលក់​ថ្លៃ​ពេក ឬ​ថោក​ពេក ដែល​ធ្វើអោយ​អាជីវករ​ដែល​លក់ដូរ​នៅក្នុង​ស្រុក​មួយចំនួន​លក់ដូ​រ​មិនដាច់ បង្ក​អោយ​មាន​ការ​មិន​សប្បាយចិត្ត ចំពោះ​ការបង្កើត​នូវ​ការ​ដាក់​តាំងពិព័រណ៍​នេះ​។​

បន្ទាប់ពី​ធ្វើ​ការប្រកាស​អោយ​បើក​ដំណើរការ​នូវ​ការដាក់​លក់​ផលិតផល​នានា របស់​កម្ពុជា​-​ថៃ នោះ​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តតាកែវ ដែល​ដឹកនាំ​ដោយ​លោក ប៉ោ លាង​គង់ ប្រធាន​សាខា រួមជាមួយ​និង​ក្រុម​ការងារ​បាន​ធ្វើ​សកម្មភាព ចុះ​ពិនិត្យ​និង​ធ្វើការ​ណែនាំ​ទៅលើ​ទីតាំង​លក់ដូរ​នំ​ចំណី​មួយចំនួន​នៅក្នុង​ពិព័រណ៍ ដែល​យក​មក​លក់​វេច​ខ្ចប់​ជា​កញ្ចប់​តូចៗ ដោយ​មិន​មាន​បិទ​ស្ទិក​កឺ ផលិតផល និង​កាល​បរិច្ឆេក​ច្បាស់លាស់​នោះ អោយ​រៀបចំ​ឡើង​វិញ ដោយ​ត្រូវ​បិទ​ស្ទិក​កឺ​អោយបាន​ត្រឹមត្រូវ​ទៅលើ​នំចំនី​ដែល​វេច​ជា​កញ្ចប់​តូចៗ​នោះ អោយបាន​ត្រឹមត្រូវ និង​ត្រូវ​មាន​ការ​បរិច្ឆេទ​អោយបាន​ច្បាស់លាស់​ផងដែរ ដើម្បី​ចៀសវៀង​ការលក់ដូរ​នូវសល់​របស់​ពួកគាត់ ហើយ​យកទៅ​លក់​បន្ត ធ្វើអោយប៉ះពាល់​សុខភាព​ដល់​អ្នក​បរិភោគ ដែល​មិន​បានដឹង ។​

លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ បានអោយដឹងថា ការចុះ​ត្រួតពិនិត្យ​នៅ​ក្នុង​រោង​តាំងពិព័រណ៍​នេះ គឺ​មន្ត្រី​ជំនាញ​របស់​យើង បាន​ធ្វើ​ការពិនិត្យ​ទៅលើ​សរសៃ​គុយទាវ គ្រឿង​សមុទ្រ បង្គា​រ មឹក និង​នំចំណី​មួ​ចំនួន ដែល​ក្រុមអាជីវករ​ថៃ​បាន​យកមក​លក់​គុយទាវ​នៅក្នុង​ពិព័រណ៍ ហើយ​ឆ្លងកាត់​ទៅ​លើ​ការធ្វើ​តេស​បឋម​រកសារ​ធាតុគីមី ទៅលើ​មុខម្ហូប​ខាងលើ​ទាំងអស់​នោះ គឺ​មន្ត្រី​ជំនាញ​បញ្ជាក់ថា មិន​មាន​សារធាតុ​គីមី​អ្វី​នោះ​ទេ ៕ តាកែវ​

spot_img
×