Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី​អាយុ​១៨​ឆ្នាំ កំពុង​ងូតទឹក​ពាង ត្រូវ​បុរស​ល្មោភកាម ចាប់បី​យកទៅ​រំលោភ តែ​ជីដូន​មក​ទាន់​

spot_img

​​ខេត្ត​កណ្ដាល ៖ យោង​តាម​ពាក្យ​ប្តឹង​របស់​នារី​ម្នាក់ នគរបាល​ស្រុក​មុខកំពូល ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ចាប់រំលោភ​នាង​កំពុង​ងូតទឹក​ពាង កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃទី​២២ ខែ​មេសា នៅ​ចំណុច​ក្បែរ​ពាងទឹក ស្ថិតក្នុង​ភូមិ​ពាម ឃុំ​រកា​កោង​១ ស្រុក​មុខកំពូល ។​

​មន្ត្រី​នគរបាល​ស្រុក​មុខកំពូល បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ហន ហាន អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករសំណង់ នៅ​ភូមិ​ពាម ឃុំ​រកា​កោង​១ ស្រុក​មុខកំពូល ចំណែក​នារី​រងគ្រោះ​អាយុ​១៨​ឆ្នាំ ។​

​នគរបាល​បាន​ឱ្យដឹង​បន្ថែមថា មុន​កើតហេតុ​ល្ងាច​ថ្ងៃ​ទី​២១​នោះ នារី​រងគ្រោះ បាន​ចងពុង​សារុង​មុជទឹក​ពាង នៅមុខ​ផ្ទះ​ដូនជី​របស់​នាង បន្ទាប់មក​ក៏​អង្គុយ​ដុសធ្មេញ ស្រាប់តែ​ជនសង្ស័យ​បាន​យក​សំពត់​ងូត​របស់​ព្រះសង្ឃ​បត់​ជា​បួន​មក​គ្រប​លើ​ក្បាល ហើយ​យក​ដៃ​ខ្ទប់​មាត់​នឹង​រឹត​ក​ក្នុង​បំណង​ចាប់​រំលោភ ប៉ុន្តែ​ជនរងគ្រោះ​បាន​វ៉ៃ​ពាងទឹក និង​រើបម្រះ​ដួល លើ​ភ​ក់នៅ​កន្លែង​ងូតទឹក ធ្វើឲ្យ​នាង​ដួល​រងរបួស​ក្បាលជ​ង្គ​ង់ និង​បែក​មាត់ ហើយ​ក្នុង​ពេល​កំពុង​ប្រតាយប្រតប់​គ្នា ជីដូន​របស់​នារី​រង​គ្រោះ បាន​មក​ទាន់ ឃើញ​ជនសង្ស័យ​កំពុង​បីត្រកង​នារី​រងគ្រោះ ក្នុង​បំណង​យក​ទៅ​រំលោភ គាត់​ក៏​ស្រែកថា ចោរៗ​ដើម្បីឲ្យ​អ្នកជិតខាង​មក​ជួយ​អន្តរាគមន៍​។ ជនសង្ស័យ​បាន​ទម្លាក់​នារី​រងគ្រោះ​ចុះ ហើយ​រត់​គេចខ្លួន​។ ក្រោយពី​កើតហេតុ​នារី​រងគ្រោះ និង​ជីដូន បាននាំគ្នា​ទៅ​ផ្ទះ​លោក​មេឃុំ ដើម្បី​ដាក់​ពាក្យ​ប្តឹង តែ​លោក​មេឃុំ​មិន​នៅ ក៏​ផ្តាំ​ប្រពន្ធ​មេឃុំ​ថា ព្រឹកស្អែក​ឱ្យ​លោក​មេឃុំ​ទៅ​ជួប​នៅ​វត្ត​។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​២២ មេសា​នេះ លោក​មេឃុំ បាន​ទៅ​កន្លែងកើតហេតុ ជួប​ជីដូន និង​នារី​រងគ្រោះ​រួច​រាយការណ៍​ឱ្យ​លោក​មេ​ប​ប៉ុស្តិ៍​។ ក្រោយ​បាន​ទទួល​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២២​ខែ​មេសា សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ បាន​ទៅ​នាំខ្លួន​ជនសង្ស័យ​មក​សាកសួរ​។ ស្ថិត​ក្នុង​ដំណាក់កាល់​ស​ម​ត្ថ​កិច្ចនគរ​បាល ជនសង្ស័យ​សារភាពថា ពិតជា​បាន​ចាប់​នារី​រងគ្រោះ​ប៉ង​រំលោភ​សេពសន្ថវៈ​ពិតប្រាកដ​មែន​។ នគរបាល​ស្រុក សហការ​ជាមួយ​ប៉ុស្តិ៍ បាន​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​ បញ្ញាស័ក្តិ

 

spot_img
×