Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វើក​! វើក​! អើយ .. . វើក​!! វើក​!! (Video inside)

spot_img

​លក្ខណៈ​ប្រហុក​រុយ​ទំ​ឬ​ត្រីខកំប៉ុង​?!
​ស្ត្រី​អាយុ​៥៥​ឆ្នាំ​ម្នាក់ ឈ្មោះ ណៈ​វាផន មេន​ឋ​ន​បះរិ​យ៉ា នៅឯ​ខេត្ត ប្រាក់​ធុំ​ថា​នី ប្រទេស​ថៃ​បាន​ទៅ​ផ្សា​ទំនើប TESCO Lotus ដោយ​គាត់​បាន​ទិញ ត្រីខកំប៉ុង​១​យួរ គឺមាន​៤​កំប៉ុង ហើយ​កាលពី​ថ្ងៃ ២២ គាត់​បាន​យក​ត្រីខកំប៉ុង​នោះ​ចេញ​មក​ដើម្បី​ធ្វើ​ម្ហូប តែ​ពេល​ដែល​បើក​មក​ក៏​ឃើញ​មាន​របស់​ចម្លែក​នៅ​លាយឡំ​ជាមួយ​នឹង​សាច់​ត្រី គាត់​ក៏​ព្យាយាម​សម្លឹងមើល ហើយ​អ្វី​ដែល​ជា​ចម្លើយ​គឺ​ជា​ដង្កូវ​។ មិនមែន​១​ទេ ហើយក៏​មិន​មែន​២​ដែរ មាន​រាប់​សិប​ក្បាល​កំពុង​មាន​សេចក្ដីសុខ​ជាមួយនឹង​ត្រីខ​។​

​គេ​មិន​បាន​បញ្ចេញ​ឈ្មោះ​យីហោ​របស់​ត្រីខ​នេះ​ទេ គ្រាន់តែ​បាន​បង្ហើប​ថា​ជា យីហោ​ល្បី​របស់​ថៃ ហើយ​ក្នុង​យប់​នោះដែ អ៊ំស្រី​ខាងលើ​បាន​យក​វត្ថុតាង​ទៅ​ប្ដឹង​នៅឯ​ស្ថានី​ប៉ូលិស ចុះ​ជា​កំណត់ហេតុ ព្រោះ​គាត់​មិន​អាច​ទទួលយកបាន​ចំពោះ​ការ​មិន​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​ត្រីខ មួយ​នេះ ពេល​ដែល​គាត់​បាន​តេ​ទៅ​សួរនាំ​។ ម្យ៉ាងវិញទៀត ថ្ងៃ​ខែ​ដែល​នឹង​ផុតកំណត់ គឺ​យូរ​រហូតដល់ ឆ្នាំ​២០២០​ឯណោះ​៕ ក្ខិ​ណី​

spot_img
×