Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​កំពុង​ពិសោធ​ន៍សាកល្បង​វិធីសាស្ត្រ​រកឃើញ​កោសិកា​មហារីក​តាមរយៈ​ការ​ធ្វើ​តេស្ត​ទឹកនោម​

spot_img

ជប៉ុន​គឺជា​ប្រទេស​ដំបូង​ដែល​បាន​អនុវត្ត​វិធីសាស្ត្រ​ធ្វើតេស្ត​ទឹកនោម​ដើម្បី​រក​ឃើញ​ជំងឺមហារីក ។ កាលពី​ពីរ​ឆ្នាំមុន​សម្ព័ន្ធ​ក្រុមហ៊ុន​បច្ចេកវិទ្យា Hitachi បាន​អនុវត្ត​បច្ចេកវិទ្យា​គ្រឹះ​ដើម្បី​រក​ឃើញ​ជំងឺមហារីក​សុដន់ និង​ជំងឺមហារីក​ពោះវៀន​តាមរយៈ​ការ​ធ្វើ​តេស្ត​ទឹកនោម​។​

​ឥឡូវនេះ Hitachi បាន​សហការ​ជាមួយ​សកល​វិទ្យាល័យ Nagoya នៅ​តំបន់​កណ្តាល​ប្រទេស​ជប៉ុន ដើម្បី​ចាប់ផ្តើម​ធ្វើ​តេស្ត​សាកល្បង ដែល​អូសបន្លាយ​រយៈពេល ៩​ខែ ។ អ្នកនាំពាក្យ​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន Chiharu Odaira លើកឡើងថា ប្រសិនបើ​វិធីសាស្ត្រ​នេះ​អាច​យក​ទៅ​បម្រើ​ក្នុង​ការងារ​វេជ្ជសាស្ត្រ​ជាក់ស្តែង​នោះ វា​នឹង​ជួយ​ដល់​ប្រជាជន​ងាយ​ទទួល​បាន​ការ​ធ្វើ​តេស្ត​ត្រួតពិនិត្យ​ជំងឺមហារីក ដោយ​ពុំ​ចាំបាច់​ចំណាយ​លុយកាក់ និង​ពេលវេលា​ច្រើន ។​

​អ្នកនាំពាក្យ​ដដែល​អះអាងថា បច្ចេកវិទ្យា​ថ្មី​កំពុង​ត្រូវបាន​យក​ទៅ​បម្រើការ​នៅ​អំឡុង​ឆ្នាំ ២០២០ ខាងមុខ​។​

​បច្ចេកវិទ្យា​របស់ Hitachi គឺ​ការប្រមូលផ្តុំ និង​វិភាគ​ទិន្នន័យ​ជីវសាស្ត្រ​ជួយ​ឲ្យគេ​រកឃើញ​ជំងឺ​កាច​សាហាវ​នេះ​បាន​យ៉ាង​ឆាប់រហ័ស ៕ លីសា

spot_img
×