Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​បោក​រថយន្ដ​៤២​គ្រឿង តុលាការក្រុង​ភ្នំពេញ ចេញ​ដីកា​ឃុំខ្លួន​អគ្គនាយក​ក្រុមហ៊ុន យិន ត្រា​ង​

spot_img

​ភ្នំពេញ ​៖ ជនសង្ស័យ​ម្នាក់ ជា​អគ្គនាយក​ក្រុមហ៊ុន យិន ត្រា​ង ដែល​ជាប់​ពាក់ព័ន្ធ​សំណុំរឿង​ទទួលផល​ចោរកម្ម ឆបោក​រថយន្ដ ៤២​គ្រឿង នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៨​នេះ លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​។​

​ជន​ត្រូវ​ចោទ​មានឈ្មោះ ឈិន ចាន់ថុល ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ អគ្គនាយក​ក្រុមហ៊ុន យិន ត្រា​ង ឌី​វេឡុ​ប​ម៉ិន មាន​អាស័យ​ដ្ឋាន​​ផ្ទះ​លេខ​៨០៦ ផ្លូវ ​NTZ ក្រុមទី​៤ ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​មាន​ស្រុកកំណើត​ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ក្រុង​ក្រចេះ ខេត្ត​ក្រចេះ ។​

​សូមបញ្ជាក់​ថា អគ្គនាយក​ក្រុមហ៊ុន យិន ត្រា​ង ឌី​វេឡុ​ប​ម៉ិន ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង ឃាត់ខ្លួន​នៅ​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៨​នេះ ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​បោក​រថយន្ដ​៤២​គ្រឿង នៅ​រាជធានី​ភ្នំពេញ ខណៈ​ដែល​បក្ខពួក​២​នាក់​ផ្សេង​ទៀត ត្រូវបាន​តុលាការ បង្គាប់​ឲ្យ​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៨​កន្លងទៅ​។

​ប្រតិបត្តិការ​បង្ក្រាប​អគ្គនាយក​ក្រុមហ៊ុន​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​យោង​តាម ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន របស់លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ពាក្យបណ្តឹង​ផ្ទាល់​របស់​ជ​ន​រងគ្រោះ ឈ្មោះ សុវណ្ណ ឈុន​វិបុល ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​ឈ្មោះ ពិន អ៊ី​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​។ ក្រោយ​ទទួលបាន​ដីកា​នេះ​ភ្លាម កម្លាំង​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង សហការ​ជាមួយ​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ អនុវត្ត​ដីកា​បង្ក្រាប​ករណី​ពាក់ព័ន្ធ បទល្មើស​សមគំនិត ក្នុង​អំពើ​រំលោភ​លើ​ទំនុកចិត្ត ឃាត់​ខ្លួន​ចំនួន​២​នាក់ ឈ្មោះ ឈិន ចាន់ថុល ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ អគ្គនាយក​ក្រុមហ៊ុន យិន ត្រា​ង ឌី​វេឡុ​ប​ម៉ិន ឯ​.​ក អាស័យដ្ឋាន​ផ្ទះ​លេខ​៨០៦ ផ្លូវ ​NTZ ក្រុមទី​៤ ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​មាន​ស្រុកកំណើត​ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​។​

​ដោយឡែក​ឈ្មោះ យ៉ាន វិន ភេទ​ស្រី អាយុ​៣០​ឆ្នាំ ស្រុកកំណើត​ភូមិ​ត្រ​ពាំ​ភ្លូ ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ មិន​មាន​ឈ្មោះ​ក្នុង​ដីកាចាប់ខ្លួន ហើយ​ព្រះរាជអាជ្ញា​មិន​អនុញ្ញាត​ឲ្យ​ឃាត់​ខ្លួន​ទេ​កម្លាំង​ជំនាញ​បាន​ឲ្យ​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ​។ ក្រោយ​ចាប់ខ្លួន​អគ្គនាយក​ក្រុមហ៊ុន យិន ត្រា​ង សមត្ថកិច្ច​បាន​ដកហូត រថយន្ត​ចំនួន​៤​គ្រឿង​៖ ទី​១ ៖ ​រថយន្ត​ម៉ាក HAWTAI ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AS-1787 ទី​២ ៖​ រថយន្ត​ម៉ាក LEXUS 300 ពណ៌​ប្រផេះ​គ្មាន​ស្លាក​លេខ ទី​៣ ៖​ រថយន្ត​ម៉ាក​កាមរី បា​ឡែន ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​កំពង់ចាម 2A-2410 និង​ទី​៤ ៖ ​រថយន្ត​ម៉ាក HIGHLANDER ពណ៌​ទឹកប៊ិច គ្មាន​ស្លាក​លេខ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×