Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រំលោភ​ក្មេងស្រី​ម្នាក់ ហើយ​រត់​គេចខ្លួន​មួយរយៈ ហើយ​ស្មានថា​គ្មាន​រឿង​អ្វី ពេល​មក​ផ្ទះ​វិញ ប៉េអឹម​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​

spot_img

​ប៉ោយ​ប៉ែត ៖​កម្លាំង​ប៉េអឹម​ក្រុង​ប៉ោយប៉ែត បាន​ស្ទាក់ចាប់​បុរស​ម្នាក់ នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨ យប់ ករណី​រំលោភ​សេពសន្ថវៈ​លើ​នារី​ម្នាក់​ដែល​មាន​សតិ​មិន​ប្រក្រតី ហើយ​កម្លាំង​កងរាជអាវុធហត្ថ ​ក្រុង​ប៉ោយប៉ែត ​កំពុង​ធ្វើ​ការសាកសួ​រ​បន្ត និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​មន្ត្រី​ប៉េអឹម​ក្រុង​ប៉ោយប៉ែត បាន​បញ្ជ​ក់ថា នៅវេលា​ម៉ោង ១៣ ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៨ នៅ​បន្ទប់ ដី​ទំនេរ​មួយ​កន្លែង​ស្ថិតក្នុង​មណ្ឌល​៣ ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មាន​ករណី​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់​ទោស ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ហុក ចាន់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ជនរងគ្រោះ​ឈ្មោះ អ ស​.​ជ អាយុ​២៦​ឆ្នាំ ដែល​ស្មារតី​មិន​ប្រក្រតី មាន​ទីលំនៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ យោងតាម​ពាក្យបណ្តឹង​របស់​ម្តាយ​នារី​រងគ្រោះ​។ ជន​បង្ក​បាន​ល្បូងលួងលោម​បបួល​នាង​ឲ្យ​ផឹកស្រា​បណ្តាល​ឲ្យ​ស្រវឹង រួច​ចាប់រំលោភ​នាង តែ​ត្រូវ​ម្តាយ​ទៅ​ទាន់ អូស​នាង​ចេញមកក្រៅ ធ្វើឲ្យ​ជន​បង្កភ័យ​រត់ចោល​ស្រុក​មួយរយៈ ហើយ​ស្មានតែ​គ្មាន​អ្វី​កើតឡើង​ដល់​ខ្លួន ស្រាប់តែ​ត្រឡប់មកផ្ទះ​វិញ​ក៏​ត្រូវ​ប៉េអឹម​ចាប់​តែម្តង​។​

​ក្នុង​ពាក្យ​ប្តឹង ម្តាយ​នារី​រងគ្រោះ​បានឲ្យដឹងថា មុនពេល​កើតហេតុ​ជនបង្ក​និង​កូនស្រី​របស់​គាត់ គឺជា​អ្នក​ភូមិ​ជិតគ្នា​។ ជន​បង្ក​បាន​ប្រើ​ឲ្យ​នាង​ទៅ​ទិញ​ស្រា​បៀ​មក​ផឹក​រួមគ្នា ពេលនោះ​រូប​គាត់​ជា​ម្តាយ​មិន​បាន​នៅ​មើល​គេ​ផឹក​នោះទេ គាត់​ក៏​ចូល​ក្នុង​ផ្ទះ​មុន​កូន​ទៅ​។

មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​មាន​គេ​ប្រាប់ថា ជនបង្ក នាំ​នាង​ទៅ​បន្ទប់​មួយ​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​មួយ​សន្ទុះ ហើយ​ក្រោយមក​ស្ត្រី​ជា​ម្តាយ​ក៏​ទៅ​តាម​រក​នាង ក៏​ទាន់​ឃើញ​ជនល្មើស​កំពុង​ចាប់រំលោភ​កូន​គាត់​។ ពេលនោះ​គាត់​ក៏​បាន​អូស​ដៃ​នាង​រត់​មក​ផ្ទះ​វិញ ហើយក៏​បាន​ទៅប្តឹង​ប៉េអឹម​ឲ្យ​ចាត់ការ​ជនបង្ក តែ​ជន​បង្ក​បាន​រត់គេចខ្លួន ទៅ​នៅ​ខេត្ត​សៀមរាប​មួយ​រយៈ ហើយ​បាន​មក​វិញ ដោយ​មិន​នឹង​ស្មានថា​គ្មាន​រឿង​អី​កើតឡើង ស្រាប់តែ​ត្រូវ​ប៉េអឹម​ចាប់​ជាប់​យក​ទៅ​សួរនាំ​តែម្តង​។

​មន្ត្រី​ប៉េអឹម​បាន​បន្តទៀតថា ក្រោយពី​ធ្វើ​សកម្មភាព​រួច​ហើយ​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់ រហូត​ដល់​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ០៨យប់ ទើប​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចាប់បាន​តែ​ម្តង ខណៈ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ធ្វើ​ការសាកសួ​រ​បន្ត ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តែម្តង​៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×