Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាល្លឺម៉ង់ ៖ ប៉ូលិស​កែន​ប្រមូល​កងកម្លាំង​សន្ធឹកសន្ធាប់​ព្រោះ​តែ​ព័ត៌មាន “​សាកសព​គ្មាន​ក្បាល​”

spot_img

​ប៉ូលិស​អាល្លឺម៉ង់​បាន​កែន​ប្រមូល​កងកម្លាំង​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដោយ​មាន​ការចូលរួម​បន្ថែម​ពី​ទាហាន​ពន្លត់​អគ្គិភ័យ ២០​នាក់ ព្រម​ទាំង​រថយន្ត​ដឹក​ជញ្ជូន​ពិសេស ៤​គ្រឿង ដើម្បី​ទៅ​ប្រមូល​វត្ថុតាង​ទាំងឡាយ ព្រមទាំង​សាកសព​មួយ​ដែល​គ្មាន​ក្បាល​ជោគជាំ​ដោយ​ឈាម ។​

​តាម Daily Mail ប៉ូលិស​អាល្លឺម៉ង់​និយាយថា ពួកគេ​ទទួលបាន​ទូរស័ព្ទ​ផ្តល់ព័ត៌មាន​ពី​អ្នកដំណើរ​ម្នាក់​ដោយ​គេ​ប្រាប់ថា មាន​អ្វី​មួយ​នោះ​ស្រដៀង​នឹង​សាកសព​ដែល​គេ​កាត់​បាត់​ក្បាល នៅ​ជ្រោះ​មួយ​នៃ​ជ្រលង​ភ្នំ Remstal ជិត​តំបន់ Weinstadt, Stuttgart ។​

​ភ្លាមៗ​នោះ​ប៉ូលិស​សង្ស័យថា នេះ​ជា​ករណី​ឧក្រិដ្ឋ ហើយ​ទាហាន​ពន្លត់​អគ្គិភ័យ​ត្រូវ​ចាត់ឲ្យ​ទៅ​ប្រមូល​យក​សាកសព​ឡើ​ង​មក ។​

​ទាហាន​ពន្លត់​អគ្គិភ័យ ២០​រូប បាន​ប្រើប្រាស់​រថយន្ត​ជំនាញ ៤​គ្រឿង​ឆ្ពោះទៅ​កន្លែងកើតហេតុ ដែល​ជា​ជ្រោះ​ជ្រៅ​មួ​យំ ។ ពួកគេ​ចំណាយពេល​អស់​ជាច្រើន​ម៉ោង​ដើម្បី​ចូល​ទៅ​កៀក​សាកសព ហើយ​ពេលនោះ​ទើប​ដឹងថា វា​គ្រាន់តែ​ជា​តុក្កតា​មួយ​ដែល​គ្មាន​ក្បាល ហើយ​ត្រូវបាន​គេ​ស្លៀកពាក់ ព្រមទាំង​ប្រើប្រាស់​ឈាម​ក្លែងក្លាយ ។​

​អ្នកនាំពាក្យ​ប៉ូលិស Baden-Württemberg ប្រសិនបើ​យើង​មើល​ពី​ចម្ងាយ​វា​ពិតជា​ស្រដៀង​នឹង​សាកសព​មនុស្ស​មែន ។ ឥឡូវ​នេះ​ប៉ូលិស​ងាក​ស៊ើបអង្កេត​រក​អ្នក​ដែល​បង្កើត “​ស្នាដៃ​” មួយ​នេះ ដើម្បី​ផ្តន្ទាទោស ៕ ចន្ទ្រា

spot_img
×