Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោងបង្អួច​យន្តហោះ​ឥណ្ឌា​មួយ​បាន​ធ្លាក់​ខណៈពេល​យន្តហោះ​ឆ្លងកាត់​តំបន់​ដែល​កើតមាន​អាកាសធាតុ​អាក្រក់ (មានវីដេអូ)

spot_img

​​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌា បាន​រង្គើ​យ៉ាងខ្លាំង​ព្រោះ​តែ​ជួប​អាកាសធាតុ​អាក្រក់ បន្ទាប់​ពី​ចេះ​ដ​ណើ​រ​ជាហេតុ​ធ្វើឲ្យ​អ្នកដំណើរ​តក់ស្លុត​ស្ទើរ​គាំងបេះដូង ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅលើ​យន្តហោះ​ដែល​ធ្វើដំណើរ​ពី Amristar នៅ Delhi អូសបន្លាយ​រយៈពេល ៣០​នាទី ដែល​ត្រូវ​បានដឹ​សាន់​ចុះ​ផ្សា​ញ​ព័ត៌​នៅ​ថ្ងៃ ២២ ខែ​មេសា យន្តហោះ Boeing 787 Dreamliner របស់ Air India បាន​រង្គើ​យ៉ាងខ្លាំង​ពេល​ហោះ​ឡើងដល់ 4,5Km ព្រោះតែ​អាកាសធាតុ​អាក្រក់​ពេក ធ្វើ​ឲ្យ​អ្នកដំណើរ ២៤០​នាក់ ចាប់ផ្តើម​ស្រែកយំ​កាន់​ដៃ​គ្នា​ប៉ួង​សួង ។​

​អ្នកបម្រើ​លើ​យន្តហោះ (​អាវ​លឿង​) កំពុង​ប្រឹងប្រែង​យក​គ្រោងបង្អួច​មក​ញាត់​ចូល​កន្លែង​ដើម​វិញ ។​

​ការ​រង្គើ​ខ្លាំង ហើយ​អូស​បន្លាយ​ជាង​កន្លះ​ម៉ោង បាន​ធ្វើឲ្យ​គ្រោងបង្អួ​ចមួយ​នៅលើ​យន្តហោះ​ខ្ទាត​ចេញ​ក្រៅ ។ សំណាង​ល្អ​ដែល​វា​គ្រាន់តែ​ជា​គម្រប​នៃ​គ្រោងបង្អួច ហេតុ​នេះ​ពុំ​បាន​ឥទ្ធិពល​ដល់​ស្ថានភាព​របស់​យន្តហោះ​ឡើយ ។ ទោះ​យ៉ាងណា​វា​បាន​ធ្វើឲ្យ​ដំណើរ​ដែល​កំពុង​តែ​ភ័យ​ស្រាប់​កាន់តែ​ស្លន់ស្លោរ ។​

​យន្តហោះ Boeing 787 របស់ Air India

​ព្រឹត្តិការណ៍​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ ក្រោយ​ព្រឹត្តិការណ៍​ដែល​ស្ត្រី​ម្នាក់​ត្រូវ​ស្រូប​ចេញពី​យន្តហោះ​នៅ​អាមេរិក​ក្រោយ​យន្តហោះ​ផ្ទុះ​ម៉ាស៊ីន ខ្ទាត​បំណែក​ធ្វើ​ឲ្យ​បែក​បង្អួច​កាលពី​ថ្ងៃ​ទី ១៧ មេសា​កន្លង​មក ៕ សូយន

spot_img
×