Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដំរី​ស្រុក នៅ​ខេត្ត​មណ្ឌលគិរី ដែល​បងប្អូន​ជនជាតិ​ព្នង​ចិញ្ចឹម​ជា​មធ្យោបាយ​ដឹកជញ្ជូន​ប្រឈម​ផុត​ពូជ​

spot_img

ខេត្តមណ្ឌលគិរី ​៖ សត្វ​ដំរី​ស្រុក ​នៅ​មណ្ឌលគិរី ដែល​បងប្អូន​ជនជាតិ​ព្នង​ចិញ្ចឹម​សម្រាប់​ជា​មធ្យោបាយ​ដឹកជញ្ជូន​ភ្ញៀវទេសចរ បច្ចុប្បន្ន​នេះ​​អាច​ប្រឈម​ទៅ​រក​ការងា​ប់​ដាច់​ពូជ ខណៈ​ដែល​ទំនៀម​ទម្លាប់ របស់​បងប្អូន​ជនជាតិភាគតិច​ព្នង មាន​តំណម​ដាច់ខាត​មិន​ឲ្យ​បង្កាត់ពូជ​។​

តាម​ការឲ្យ​ដឹង​ពី​ចាស់ទុំ​ក្នុងភូមិ​ជនជាតិ​មួយ​ចំនួនបញ្ជាក់ថា ទំនៀម​ទំលាប់​ប្រពៃណី របស់​ជនជាតិ​ព្នង បើ​ម្ចាស់​ចិញ្ចឹម​ដំរី​បណ្ដែត​បណ្ដោយ​អោយ​មានកា​រ​បង្កាត់​ពូជ​នៅក្នុង ភូមិដ្ឋាន ដែល​ពួក​គាត់​រស់នៅ​នោះ អ្នកភូមិ​ទាំងនេះ និងរ​ករឿង ប្តឹងផ្តល់​ម្ចាស់​ដំរី ទាំង​ញី​ទាំង​ឈ្មោល​យ៉ាងធ្ងន់ធ្ងរ និង​ត​ម្រ៉ូ​វ​អោយ​ធ្វើការ​សែនព្រេន​រហូត​ដល់​កាប់​គោ​កាប់​ក្របី​ទៅតាម​អ្វី ដែល​អ្នក​ភូមិ​ទាំង​នោះ​ចង់បាន​។​
​ចំណុច​នេះ​ហើយ​ធ្វើឲ្យ​ចំនួនស​ត្វ​ដំរី​ស្រុក របស់​ពួកគាត់​ឈានទៅរក​ការស្លាប់​ដាច់​ពូជ​ដំរី​មិន​ខាន​។ ជាក់ស្តែង​សត្វ​ដំរី​ឈ្មោល​ញី របស់​អ្នកភូមិ​បង​​ប្អូន​ជនជាតិភាគតិច​ព្នង​នៅ​មណ្ឌលគិរី បាន​ងាប់​ជា​បន្តបន្ទាប់​ទាំង​ឈ្មោល​ទាំង​ញី ដោយសារ​ជម្ងឺ ចាស់ជរា និង​ចុះប្រេង​មាន​ការ​កាច​សាហាវ​សម្លាប់​មនុស្ស​ក៏​កើត​មាន​ការ​សម្លាប់សត្វ​ដំរី​ជា​ហូរហែ​នា​ពេល​កន្លងមក​នេះ​។ ដូច្នេះ​សត្វ​ដំរី របស់​អ្នកស្រុក​គឺ​មាន​ការងាប់​​ជា​បន្តបន្ទាប់​តែ​ការកកើត​កូន គឺ​គ្មាន​។ ជាក់ស្តែង​ដំរី​ស្រុក ឈ្មោល ១​ក្បាល របស់​បងប្អូន​ជនជាតិភាគតិច​ព្នង​នៅ​ភូមិ​ពូ​តាំង សង្កាត់ រ​មនា ក្រុង​សែន​មនោ​រម្យ បាន​ងាប់​១​ក្បាល​ទៀត​ហើយ​នា​រសៀល​ថ្ងៃ​២២ ខែ​មេសា ឆ្នាំ​២០១៨​នេះ គ្រា​ដែល​ដំរី​ស្រុក​នេះ បាន​ចុះប្រេង​មាន​ភាពកាចសាហាវ​ម្ចាស់​ចង​ទុកចោល​មិនសូវ​ឲ្យចំ​ណី​ស៊ី​ក៏​ងាប់​តែ​ម្តង​។

​លោក ភី ងូក ជនជាតិភាគតិច​ព្នង​​និង​ជា​ចៅសង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ បានឲ្យ​ដឹង​នៅ​ថ្ងៃរសៀល​នេះថា ដំរី ឈ្មោល​មួយ​ក្បាល​នៅ​ភូមិ របស់លោក គឺ​ពិត​ជា​បាន​ងាប់​ជា​បន្តបន្ទាប់​។​

លោក​ចៅសង្កាត់ ឲ្យដឹងថា សត្វ​ដំរី​ស្រុក​នៅ​មណ្ឌលគិរី ដែល​បងប្អូន​ជនជាតិ​ព្នង​ចិញ្ចឹម​សម្រាប់​ជា​មធ្យោបាយ​រៀបរាប់​ពីប្រវ​ត្ត​រឿងរ៉ាវ នៃ​សត្វ​ដំរី​ដែល​បងប្អូន​ជនជាតិ​ព្នង​ចិញ្ចឹម​កាល​ពី​បុរាណ ត្រូវ​បងប្អូន​ជនជាតិ​ព្នង​បាននាំគ្នា​ទៅ​ទាក់​សត្វ​ដំរីព្រៃ​មក​ពី​ក្នុងព្រៃ ពេល​ទា​ក់បាន គឺ​យក​មក​ចឹញ្ចឹម​បន្សាំង​យូរៗ​ទៅ​ក៏​ក្លាយ​ជា​សត្វ​ដំរី​ស្រុក​មក​ដល់​សព្វថ្ងៃនេះ​។ ប៉ុន្តែ​ការចិញ្ចឹម​របស់​ពួកគាត់ គឺ​មាន​តំណម​ច្រើន​ដូចជា​មិន​ឲ្យ​សត្វ​ដំរី ដែល​ពួកគាត់​​ចិញ្ចឹម​ក្នុង​ភូមិ​នោះ មិន​អនុញ្ញាត្ត​ឲ្យ​ពាក់​គ្នា​មាន​កូន​នោះឡើយ ដោយ​តាម​ទំនៀម​ទម្លាប់ របស់​បង​ប្អូន​ព្នង​យល់ថា សត្វ​ដំរី​​មាន​មាឌធំ​ហើយ​មាន​ការ​ប្រយ័ត្នប្រយ៉ែង​ខ្លាំង​ក្នុង​ការពាក់គ្នា​ផ្តេសផ្តាស់​ក្នុង​ភូមិ​ឡើយ​។​

ជាមួយគ្នានេះ​ដែរ​លោក​ចៅ​សង្កាត់ ក៏​បាន​សម្តែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ផងដែរ​ចំពោះ​ការបាត់បង​សត្វ​ដំរី​ជា​បន្តបន្ទាប់​គ្មាន​កើតកូន​កើត​ចៅ គឺ​ចេះ​តែ​​ងាប់​ជា​បណ្តើរៗ​អាចឈាន​ទៅរ​ករក​ការ​ផុត​ពូជ​ទៀតផង​។​ ចំណុច​នេះ​រូប​លោក​ផ្ទាល់​មាន​ការ​ព្រួយ​ខ្លាំង​នាពេល​អនាគត តែ​លោក ហា​និយាយស្តី​មិន​កើត​ឡើយ​ព្រោះ​រូបលោក​ក៏​មាន​ឈាមជ័រ​ជនជាតិ​ភាគ​តិច​ដែរ​។​

លោក ឃុន ឌី​យ៉ូន ប្រធាន​អង្គការ​សត្វ​ដំរី ប្រចាំ​ខេត្ត​មណ្ឌលគិរី ឲ្យដឹងថា បច្ចុប្បន្ន​ទូ​ទាំង​ខេត្ត​មណ្ឌលគិរី នៅ​សេសសល់​សទ្វ​ដំរី​ចំនួន ៤០​ក្បាល សុទ្ធសឹងតែ​ដំរី​មាន​វ័យ​ចំណាស់​អស់ហើយ មិន​អាចមាន​លទ្ធភាព​បន្ត​ពូជ​បាន​ទៀត​ទេ​៕ ដោយ​៖ សមុទ្រ​ឈើ​

spot_img
×