Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បិទ​សិប្បកម្ម​ផលិត​ទឹកម្ទេស ទឹក​សៀង និង​ប្រេងខ្យង នៅ​ខណ្ឌមានជ័យ​

spot_img

​​ភ្នំពេញ ​៖ សិប្បកម្ម​ផលិត ទឹក​ម្ទេស ទឹក​សៀង និង​ប្រេងខ្យង ដែល​បង្ក​ការប៉ះពាល់​សុខភាព​ដល់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​ដល់​៦​ចំណុច​នោះ នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ ២០១៨ ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​មានជ័យ ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ ហើយ​ការបិទ​ទីតាំង​នោះ ក៏​មាន​ការឯកភាព​ពី​ម្ចាស់​ទីតាំង​ផងដែរ ប៉ុន្តែ​បិទ​នោះ គឺ​ជា​បណ្តោះអាសន្ន​ដើម្បី​ឲ្យ​ម្ចាស់​ទីតាំង​ប្តូរ​ទីតាំង​ថ្មី ដែល​មិន​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​។​

​ម្ចាស់​អាជីវកម្ម ឈ្មោះ សេង រដ្ឋា បាន​ឯកភាព​បិទ និង​រុះរើ មិន​ឲ្យ​ហួស​ពី​ថ្ងៃ​សុក្រ តាម​ការស្នើសុំ​របស់​អាជ្ញាធរ​ខណ្ឌ និង​មន្ត្រី​ជំនាញ​របស់​មន្ទី​រពាក់​ព័ន្ធ​។ ទីតាំង​ផលិត​ទឹក​ម្ទេស ទឹក​សៀង និង​ប្រេងខ្យង​នេះ ដែល​កន្លងមក គណៈកម្មការ​ចម្រុះ រួមទាំង​មន្ត្រី​ជំនាញ ខណ្ឌមានជ័យ បាន​ចុះ​ត្រួតពិនិត្យ លើ​ផល​ប៉ះពាល់ តាំងពី​ថ្ងៃ​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧ ម្តង​រួចមកហើយ ដោយ​ទុក​រយៈពេល​៦០​ថ្ងៃ ក្នុង​ការរុះរើ និង​ប្តូរ​ទីតាំង​ថ្មី ក្រោយ​មន្ត្រី​ជំនាញ និង​បច្ចេកទេស​បាន​រកឃើញ​ផលប៉ះពាល់ មាន​៦​ចំណុច ដូចខាងក្រោម​៖ ១. ចំហាយ​ទឹកម្ទេស ចេញពី​ឡ​ចំ​ហុយ បង្ក​ជា​ក្លិន ឈួល​ខ្លាំង ស្ទើរ​ទ្រាំ​ពុំ​បាន​ដល់​អ្នករស់នៅ​ជិតខាង រហូត​កន្លងមក​ធ្លាប់ មាន​អ្នក​ឈឺ​ជា​បន្តបន្ទាប់ ព្រោះតែ​សុខភាព​ខ្សោយ មិន​អាច​ទ្រាំទ្រ​ក្លិនឈួល​នេះ​បាន ។ ២. អម្រែង​ភ្លើង​ហ៊ុយ​ចេញពី​ឡ​ចំ​ហុយ ហុយ​ចូល​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ ។ ៣. សំឡេង​រ៉ឺម៉ក​ម៉ូតូ​ដឹក​អីវ៉ាន់ ពុំ​មាន​ស៊ី​មាំ​ង​ត្រឹមត្រូវ ។ ៤. កម្មករ​ដាក់​អីវ៉ាន់​ពេលយប់ មាន​សំឡេង​រំខាន​ស្រែក​ឡូឡា​ដល់​អ្នកជិតខាង។ ​៥. មិន​មាន​ស្តង់ដារ​ផលិត​តាម​បទដ្ឋាន​បច្ចេកទេស​បាន​ត្រឹមត្រូវ ៦. យានយន្ត​ចត​ដឹក​ផលិតផល ចត​លើផ្លូវ​បង្ក​ការស្ទះ​ចរាច​រណ៍​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×