Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម​លាភ​អាយុកាល ៧០០​ឆ្នាំ ត្រូវបាន​ព្យួរសេរ៉ូម ដូច​មនុស្ស​ព្រោះ​វា​ត្រូវ​ពពួក​កណ្តៀរ​វាយប្រហារ​ (មានវីដេអូ)

spot_img

​ថ្នាំ​កម្ចាត់​សត្វល្អិត ដែល​ត្រូវបាន​គេ​លាយ​ឲ្យ​រាវ​រាប់រយ​ដប ត្រូវបាន​បន្តោក​ហើយ​ចាក់​បញ្ចូល​ទៅក្នុង​ដើម​លាភ​នៅ​ប្រទេស​ឥណ្ឌា ដើម្បី​ទប់ទល់​នឹង​ការ​លុកលុយ​របស់​ហ្វូង​កណ្តៀរ ។​

​ដើម​លាភ​នេះ​គេ​ឲ្យឈ្មោះ​ថា (Pillalamari ឬ Peerla Marri) វា​ជាដើម​លាភ​មាន​អាយុកាល ៧០០​ឆ្នាំ នៅ Mahabubnagar រដ្ឋ Telangana គ្របដណ្តប់​លើ​ផ្ទៃ​ដី​ជាង ១២.០០០m² ។ នេះ​ជាដើម​លាភ​ធំ​លំដាប់​ទី ២ ពិភពលោក ហើយក៏​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​មួយ​ឥណ្ឌា ។ ប៉ុន្តែ​អាស្រ័យ​ដោយ​មាន​វ័យ​ចំណាស់​ពេក ដើម​លាភ​នេះ​កំពុង​រង​ការវាយប្រហារ​ពី​ពួក​កណ្តៀរ ធ្វើឲ្យ​មែ​កខ្លះ​ត្រូវ​កណ្តៀ​រស៊ី​ឡើង​ពុកផុយ​។ ចាប់តាំងពី​ខែ​ធ្នូ ឆ្នាំ ២០១៧ គេ​បាន​សំណូមពរ​មិន​ឲ្យ​ប្រជាជន​ចូល​កៀក​ដើម​លាភ​នេះ​ទៀត ដើម្បី​ទុក​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ស្វះស្វែង​រក​វិធី​សង្គ្រោះ​វា ។​

​តាម Odity Central ដំបូង​ឡើយ​ក្រុម​អ្នកជំនាញការ​បាន​ចាក់​បញ្ចូល​ថ្នាំ​សម្លាប់​សត្វល្អិត​ដ៏​ខ្លាំង​មួយ​ឈ្មោះថា Chlorpyrifos ចូលទៅ​ក្នុង​រន្ធ​ដែល​កណ្តៀរ​កំពុងស៊ី​លើ​ដើម ប៉ុន្តែ​ពុំ​មាន​ប្រសិទ្ធភាព​ឡើយ ។ អាស្រ័យ​ហេតុ​នេះ​ពួកគេ​សម្រេចចិត្ត​បញ្ចូល​វា​ដោយផ្ទាល់​បន្តិច​ម្តងៗ ដោយ​ព្យួរ​ស្បោង​ផ្ទុក Chlorpyrifos លើ​មែកឈើ រួច​បន្តោក​ខ្សែ​បញ្ចូល​ទៅក្នុង​ដើម​តែ​ម្តង ។ វិធីសាស្ត្រ​បានបង្ហាញ​ថា មាន​ប្រសិទ្ធភាព ។ ភ្នាក់ងារ​រុក្ខកម្ម Chukka Ganga Reddy បាន​ប្រាប់ Times of India ៖ “​យើងខ្ញុំ​បាន​យក​ថ្នាំ Chlorpyrifos មក​លាយ​ឲ្យ​រាវ ហើយ​បាញ់​បញ្ចូល​ទៅក្នុង​រន្ធ​លើ​ដើមឈើ តែ​គ្មាន​ប្រយោជន៍ ។ ក្រោយមក​យើងខ្ញុំ​បាន​បញ្ចូល​វា​ផ្ទាល់​ទៅ​ក្នុង​ដើម​ទាំងមូល ដូចគ្នា​នឹង​ការបញ្ចូល​សេរ៉ូម​ទៅក្នុង​សរីរាង្គ​មនុស្ស​អីចឹង ។​

​ការបញ្ចូល​ថ្នាំ​សម្លាប់​សត្វល្អិត​នេះ តាម​វិធី​បន្តោក​សេរ៉ូម​ចាប់ផ្តើម​បង្ហាញ​ប្រសិទ្ធភាព​ក្នុង​ចន្លោះ​ពេល​ពី ១០-១៤​ម៉ោង ។

​រូបភាព​ព្យាបាល “​អ្នកជំងឺ​ចម្លែក​” ទាំងនោះ​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ធ្វើឲ្យ​គេ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​វិធី​សម្លាប់​កណ្តៀរ​បែបនេះ បែរជា​មាន​ប្រសិទ្ធភាព​ទៅវិញ​។​

​លោក Reddy ពោលថា ពេល​នេះ​ស្ថានភាព​របស់​ដើម​លាភ​មាន​ស្ថិរភាព​ហើយ យើងខ្ញុំ​សង្ឃឹមថា ប៉ុន្មាន​ថ្ងៃ​ទៀត​វា​នឹង​ជាសះស្បើយ ហើយ​យើង​នឹង​បើកទ្វារ​កន្លែង​នេះ​ជូន​ភ្ញៀវទេសចរ​មក​ទស្សនា​កម្សាន្ត ។ ប៉ុន្តែ​លើក​នេះ​ភ្ញៀវ​ទេសចរ ត្រូវ​ឈរ​ពី​ក្រៅ​របង​ដើម្បី​គយគន់ ៕ ចន្ទ្រា​

spot_img
×