Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៤ ខែ​មេសា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ជោគជ័យ ត្រូវបាន​ថ្នាក់លើ​សរសើរ​អំពី​ភាពម៉ឺងម៉ាត់​ក្នុង​ការងារ​របស់​អ្នក ។ លុយកាក់ ដោយ​ត្រូវ​បាន​ថ្នាក់លើ​ពេញចិត្ត​ហេតុនេះ​អ្នក​មាន​លទ្ធភាព​បាន​ឡើង​ប្រាក់ខែ​។ មនោសញ្ចេតនា​ល្អប្រសើរ​កក់ក្តៅ ៕

​ឆ្នាំ​ឆ្លូវ ៖ ការងារ ដោយសារ​ភាព​ជឿជាក់​លើ​ខ្លួនឯង​ពេក ដែល​នាំ​ឲ្យ​អ្នក​ជួប​ការលំបាក​ច្រើន​ក្នុង​ការងារ ។ លុយកាក់ មិន​ត្រូវ​ខ្ជះខ្ជាយ​លុយកាក់ ដែល​អាច​ប្រឈម​នឹង​ការខ្វះខាត​ច្រើន ។ មនោសញ្ចេតនា​គួរ​មាន​ភាពទន់ភ្លន់​ផ្អែមល្ហែម​ក្នុង​រឿង​មនោសញ្ចេតនា ៕

​ឆ្នាំ​ខាល ៖ ការងារ មិន​ត្រូវ​អភិរក្ស​ជ្រុល​ក្នុង​ការងារ គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់​មានឱកាស​បង្កើន​បន្ថែម​ចំណូល ។ មនោសញ្ចេតនា គួរ​គោរព​ពេញចិត្ត​នូវ​អ្វី​ដែល​មាន​សព្វថ្ងៃ ៕

​ឆ្នាំ​ថោះ ៖ ការងារ ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការសហការ​ចរចា​ជំនួញ ។ លុយកាក់ ទោះបី​មាន​ឱកាស​រក​ប្រាក់​ថែម​ច្រើន តែ​អ្នក​ក៏​គួរ​មាន​ផែនការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​មួយ​ឲ្យ​សមស្រប​។ មនោសញ្ចេតនា ល្អប្រសើរ សុភមង្គល ៕

​ឆ្នាំ​រោង ៖ ការងារ មិន​ត្រូវ​ជ្រៀតជ្រែក​ក្នុង​រឿង​អ្នកដទៃ​នាំឲ្យ​មាន​ទុក្ខ​ដល់​ខ្លួន ។ លុយកាក់ ថ្ងៃនេះ​មាន​ត្រូវ​ចំណាយ ខាតបង់​ប្រាក់​ច្រើន ។ មនោ​សញ្ចេ​ត គួរ​ចេះ​យោគយល់​អធ្យាស្រ័យ​ចំពោះ​គូស្នេហ៍ ៕

​ឆ្នាំ​ម្សាញ់ ៖ ការងារ មិន​ត្រូវ​ចូលរួម​ក្នុង​ការវិនិយោគ​អចល​ទ្រព្យ ។ លុយកាក់ ៖ ប្រភព​ចំណូល​កើនឡើង ។ មនោសញ្ចេតនា អ្នក​បាន​រៀបការ​រួច​គួរ​ប្រយ័ត្ន​ក្នុង​ទំនាក់ទំនង​ជាមួយ​ភេទ​ផ្ទុយ​គ្នា​បញ្ចៀស​ការយល់ច្រឡំ​មិន​គួរ​កើត​មាន ៕

​ឆ្នាំ​មមី ៖ ការងារ ជា​ថ្ងៃ​អំណោយផល​ល្អ​សម្រាប់​ការវិនិយោគ ។ លុយកាក់ បោះទុន​វិនិយោគ នឹង​ទទួលបាន​លទ្ធផល​ល្អ កាក់កប​បំផុត​។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ៕

​ឆ្នាំ​មមែ ៖​ការងារ ថ្ងៃ​នេះ​ប្រសិន​មាន​ការចរចា សហការ​រកស៊ី​នឹង​សម្រេចបាន​លទ្ធផល​ដ៏​គាប់ប្រសើរ ។ លុយកាក់ ចំណាយ​ច្រើន​ជាង​ចំណូល ។ មនោសញ្ចេតនា រីករាយ សុភមង្គល ៕

​ឆ្នាំ​វក ៖ ការងារ គួរ​មាន​ផែនការ​ច្បាស់លាស់ មិន​ត្រូវ​ធ្វើ​អ្វី​តាមចិត្ត​នឹកឃើញ ។ លុយកាក់ ឱកាស​រក​ប្រាក់​មាន​ច្រើន គួរ​ចេះ​ចាប់​យក​ឲ្យទាន់ពេល ។ មនោសញ្ចេតនា​មានរឿង​ប្រែប្រួល​ច្រើន​ទាំង​ល្អ និង​អាក្រក់ ៕

​ឆ្នាំ​រកា ៖ ការងារ ដំណើរការ​ជា​ប្រក្រតី ពុំ​មាន​រឿង​អ្វី​មក​បង្អាក់ ឬ​ធ្វើឲ្យ​រាំងស្ទះ ។ លុយកាក់ ថ្ងៃនេះ​មាន​រឿង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ៕

​ឆ្នាំចរ ៖ ការងារ មិន​ត្រូវ​បង្កើត​រូបភាព​មិនល្អ ចំពោះ​ថ្នាក់លើ ដោយ​លូកដៃ​ចូល​កិច្ចការ​អ្នកផ្សេង ។ លុយកាក់ មាន​ទាំង​ដំណឹង​ល្អ និង​អាក្រក់​អំពី​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា ងាយ​កើត​មាន​ការឈ្លោះប្រកែក​គ្នា ៕

​ឆ្នាំ​កុរ ៖ ការងារ អំណោយផល​ល្អ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​រលូន ។ លុយកាក់ ចំណូល​កើនឡើង ។ មនោសញ្ចេតនា រីកចម្រើន ជា​ថ្ងៃ​ដ៏​សមស្រប​សម្រាប់​ការ​ណាត់ជួប ៕​

spot_img
×