Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​បាន​ខ្មាន់កាំភ្លើង​អាក្រាតកាយ​ដែល​សម្លាប់​មនុស្ស ៤​នាក់ នៅ​អាមេរិក​ហើយ​ (មានវីដេអូ)

spot_img

Travis Reinking ឧក្រិដ្ឋជន​ដែល​បាន​បាញ់​សម្លាប់​មនុស្ស ៤​នាក់ នៅ​ភោជនីយដ្ឋាន Waffle House ទីក្រុង Nashville រដ្ឋ Tennessee អាមេរិក បាន​ត្រូវ​ចាប់ខ្លួន​ក្រោយ​យុទ្ធនាការ​ហ៊ុម​ព័ទ្ធ​នឹង​រុករក​របស់​ប៉ូលិស​អស់​ពេល ៣៥​ម៉ោង ។​

Travis Reinking ត្រូវបាន​ប៉ូលិស​ចាបប់ខ្លួន​

​តាម​លោក Don Aaron ដែលជា​អ្នកនាំពាក្យ​របស់​ប៉ូលិស Nashville ដោយ​ពឹងពាក់​លើ​តម្រុយ​ពី​សហគមន៍​ជនល្មើស​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​តំបន់​ព្រៃ​មួយ​ជិត​អគារ ដែល​ក្នុងនោះ​មាន​ផ្ទះ​របស់​វា ។​

Travis បាន​ប្រើ​អាវុធ​វាយប្រហារ​ទៅលើ​ភោជនីយដ្ឋាន​ខាងលើ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​អាទិត្យ (22-4) ហើយ​សម្លាប់​មនុស្ស​អស់ ៤​នាក់ មុនពេល​កើត​មាន​ការប្រតាយប្រតប់ រួច​រត់គេចខ្លួន​ទៅ​។​

​ចៅហ្វាយក្រុង David Briley បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី ២៣ ខែ​មេសា​ថា ៖ “​ម្សិលមិញ​គឺជា​ថ្ងៃ​គួរ​ឲ្យ​តក់ស្លុត​ចំពោះ Nashville ។ ចំណែក​ថ្ងៃនេះ​យើង​អាច​សាមគ្គី​គ្នា​បោះជំហាន​ទៅមុខ​”​។​

​នៅពេល​ដែល​ប៉ូលិស​រកឃើញ ហើយ​ភ្ជង់​កាំភ្លើង​ទៅកាន់​វា ពុំ​ត្រូវបាន​តដៃ​ឡើយ ។ ពេល​កំពុង​ចាប់ខ្លួន​វា​ស្ពាយ​បា​ឡូ​មួយ​ក្នុង​នោះ​មាន​ពិល កាំភ្លើង និង​គ្រាប់ ។ ពេល​ត្រូវបាន​ចាប់ខ្លួន​ជនល្មើស​រក្សា​ភាព​ស្ងៀមស្ងាត់ ដោយ​គ្រាន់តែ​សំណូមពរ​ការពារ​ខ្លួន ។​

​ប្រតិបត្តិ​ការចាប់ខ្លួន​ជនល្មើស​។​

​ប៉ូលិស​បាន​បញ្ជូន Reinking ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព​មុនពេល​ចោទប្រកាន់​ករណី ។ ហេតុនេះ​គេ​នៅ​ពុំទាន់​ដឹង​ពី​សកម្មភាព​របស់​ជន​ល្មើស​ក្នុងអំឡុងពេល ៣៥​ម៉ោង ក្នុង​ការបាញ់រះ ក៏​ដូច​ជា​មូលហេតុ​នៃ​ទង្វើ​វាយប្រហារ​នេះ ៕ សូ​យ​ន​

spot_img
×