Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​និង​កម្លាំង​ឈរជើង​នៅតាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​

spot_img

​​ខេត្ត​កណ្តាល​៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​ចំនួន​បី គឺ​ឃុំ សំពៅ​ពូន ឃុំ ព្រែក​ជ្រៃ ស្រុក​កោះធំ និង ឃុំ ក្អម​សំណ ស្រុក​លើកដែក ស្ថិតក្នុង​ខេត្ត​កណ្តាល​បាន​សម្តែង​ការកោតសរសើ​និង​កាន់តែ​ជឿ​ង​ទុកចិត្ត​លើ​អាជ្ញាធរ និង កងកម្លាំង​ដែល​បាន​នឹង​កំពុង​ឈរជើង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ប្រទេស​កម្ពុជា និង ប្រទេស​វៀតណាម ។​

ការកោតសរសើ​និង​ជឿ​ទុកចិត្ត​នេះ ក្រោយពេល​ដែល​ប្រជាពលរដ្ឋ​បានកត់សំគាល់​ឃើញ​ថា កន្លងមក​ក៏​ដូច​បច្ចុប្បន្ន​អាជ្ញាធរ និង កងកម្លាំង​តែងតែបាន​យកចិត្តទុកដាក់​ចុះ​ល្បាត​ជាប្រចាំ តាម​ខ្សែ​បន្ទាត់​ព្រំដែន​ដើម្បី​ការពារ​សន្តិសុខ សុ​វត្ថ​ភាព សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​រស់នៅ​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម ។​

ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា បច្ចុប្បន្ននេះ ការរស់នៅ​របស់​ពួកគាត់​មិន​មាន​ការបារម្ភ​ទេ ចំពោះ​សន្តិសុខ សុ​វត្ថ​ភាព សូម្បី​បញ្ហា​គ្រឿងញៀន ចោរលួច ចោរប្លន់​ក៏​គ្មាន ។ ពីព្រោះ​ទាំង​យប់ ទាំង​ថ្ងៃ​អាជ្ញាធរ និង កងកម្លាំង​សមត្ថកិច្ច​តែងតែ​ចុះ​ល្បាត​ជាប្រចាំ ។​
​ពលរដ្ឋ​ថា ដំណាំ​ហូប​ផ្លែ និង ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត​មិន​ដែល​បាន​បាត់បង់​ដោយ​ត្រូវ​ចោរលួច​ឬ​កាប់បំផ្លាញ​ឡើយ ជា​ពិសេស​ដី​ស្រែ​ចំការ​កុំថាឡើយ​ច្រើន សូម្បីតែ​មួយ​ចំអាម​ក៏​មិន​បាត់​ផង ។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី ២២ ខែ មេសា ឆ្នាំ ២០១៨ អាជ្ញាធរ សហការ​ជាមួយ​កងកម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន ៦០៥ សរុប​ប្រមាណ ៣០ នាក់​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​គឹម ស្រៀង ​មេ​បញ្ជាការវរ​សេនាតូ​ច​នគរបាល​កាពារ​ជើងគោក​605 បាន​ចុះ​ដើរ​ល្បាត​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ចាប់ពី​ចំណុច​ប្រសព​ទន្លេបាសាក់ ប៊ិន​យី​រហូតដល់​ពាក់កណ្តាល​ព្រែក​បាក់ដៃ​ព្រំប្រទល់​ខេត្ត​តាកែវ​ដែល​មាន​ប្រវែង​ប្រមាណ​ជាង​ដប់​គីឡូម៉ែត្រ ។​

លោក អៀ សេង នាយ​ប៉ុស្តិ៍​នគរបាល​វរៈ​ការពារ​ព្រំដែន​ម្នាក់​ក្នុងចំណោម​នាយប៉ុស្តិ៍​ទាំង​ប្រាំមួយ​ដែល​ឈរជើង​ដឹកនាំ​កម្លាំង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​បាន​ប្រាប់ឲ្យដឹង​ថា ការចុះ​ល្បាត​នេះ មិនមែន​ធ្វើ​តែ​ពេល​ថ្ងៃ ហើយ​យូរៗ​ធ្វើ​ម្តង​នោះទេ គឺ​ចុះ​ល្បាត​ជាប្រចាំ ។ ពេល​ថ្ងៃ​ចុះ​ល្បាត​តាម​ខ្សែ​បន្ទាត់​ផ្លូវគោក ហើយ​ពេល​យប់​ចុះ​ល្បាត​តាម​ផ្លូវទឹក ។​

លោក​ថា ការ​ល្បាត​ពេលនេះ កម្លាំង​បាន​យក​សសរឈើ​ទៅ​ជីក​ដាំ​ចំណុច​បង្គោល​ព្រំដែន​លេខ ៩៥ តាំងពី​ជំនាន់​បារាំង​មក​ត្រូវបាន​កប់​ដីល្បាប់​ជា​សញ្ញា​សម្គាល់​ព្រំ​ពី​ជំនាន់​បារាំង​មក ។​

លោក​បន្តថា កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​មិន​ត្រឹមតែ​ការពារ​សុ​វត្ថ​ភាព​សន្តិសុខ សណ្តាប់ធ្នាប់​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បាន​ចាប់ដៃ​គ្នា​ជាមួយ​ភាគី​ខាង​វៀតណាម​ដើម្បី​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ឲ្យមាន​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ​ទាក់ទិន​និង​ការចេញចូល​មិន​ស្របច្បាប់​ទាក់ទិន​និង​ការទំនាក់ទំនង​រវាង​ប្រជាជន​កម្ពុជា​វៀតណាម​ទាក់ទិន​និង​ការផ្លាស់ប្តូរ​ទំនិញ​ជា​លក្ខណៈ​គ្រួសារ​រវាង​ប្រជាជន​ប្រទេស​ទាំង​ពីរ​ទៀតផង​៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×