Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ចូលរួម​សាងសង់​ទូកង​ដោយ​ចាំងឈើ​ទាំងមូល​ឱ្យ​ក្លាយទៅជា​ទូកង​វែង​ជាង​គេ​លើ​លោក ដែល​អាច​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​

spot_img

​​​ព្រៃវែង​៖ តំណាងរាស្ដ្រ​មណ្ឌល​ព្រៃវែង បាន​បង្ហាញ​ពី​គោលបំណង​នៃ​ការផលិត​ទូកង ដោយ​ចាំងឈើ​ទាំងមូល​ឲ្យក្លាយ​ទៅ​ជាទូ​ក​ដ៏​អស្ចារ្យ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភព​ល​លោក ក៏ដូចជា​រំលឹក​ឡើងវិញ នូវ​ប្រវត្តិ​ដ៏​យូរលង់​នៃ​ការផលិត និង​ការប្រើប្រាស់​ទូក របស់​ខ្មែរ​តាំងពី​សម័យ​បុរាណ និង​ស្នា​ព្រះហស្ត របស់​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ជំនាន់​។​

​លោក ស សុខា តំណាងរាស្ដ្រ​មណ្ឌល​ព្រៃវែង និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា កាលពី​នៅ​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៨ ដែលា​បាន​សរសេរ​ផ្សព្វផ្សាយ​ក្នុងផេក​ហ្វេស​ប៊ុក​ផ្លូវកា​ររបស់​លោកថា ក្នុងនាម​គណៈកម្មការ​ទូកង​វែង​ជាងគេ ដែល​មាន​ប្រវែង ៨៥​ម៉ែត្រ និង​មាន​ចំណុះ​ទូក ១៧៩​នាក់ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​។ លោក​ក៏​បាន​ជម្រាប​ជូន​នូវ​គោលបំណង​សំខាន់ៗ នៃ​ការផលិត​ទូក​ង ដូចខាងក្រោម ៖ ១-​រំលឹក​ឡើងវិញ នូវ​ប្រវត្តិ​ដ៏​យូរលង់​នៃ​ការផលិត និង​ការប្រើប្រាស់​ទូក របស់​ខ្មែរ​តាំងពី​សម័យ​បុរាណ ជាពិសេស​រំលឹក​ឡើងវិញ​នូវ​ស្នា​ព្រះហស្ត​របស់​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ជំនាន់​ក្នុង​ការប្រើប្រាស់​ទូក​ជា​មធ្យោបាយ​មួយ​ក្នុង​ការការពារ​ទឹកដី​។ ២-​ជួយ​លើកតម្កើង​កិត្យានុភាព​ជាតិ ដោយ​បង្ហាញ​ពិភព លោក​ទាំងមូល​ឲ្យបាន​ដឹងកា​ន់តែ​ច្បាស់​ថា​កម្ពុជា​អាច​បង្កើត​ស្នារ​ដៃ​ដ៏​អស្ចារ្យ​មួយ​។ ៣-​ជំរុញ​ស្មារតី​ស្នេហា​ជាតិ និង​សាមគ្គីភាព​នៃ​យុវជន​ជា​កូន ចៅ​ជំនាន់​ក្រោយ ក្នុង​ការថែរក្សា និង​អភិរក្ស​កេរដំណែល​ពី​ដូនតា​។ ៤-​ដើម្បី​បង្ហាញ​ឱ្យ​ពិភពលោក​ឃើញថា ខ្មែរ​យើង​ខ្លាំង អាច​ផលិត​បាន​អ្វី ដែល​អស្ចារ្យ​ជាងគេ​លើ​ពិភពលោក ៥-​ដើម្បី​ឱ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង ចេះ​សាមគ្គី​គ្នា​រួបរួមគ្នា ជា​ធ្លុង​មួយ តាមរយៈ​ការកសាង​ទូកង​វែង​ជាងគេ ចាប់ផ្តើម​តាំងពី​ឈើ​មួយ​ដើម រហូតដល់​ចេញ​ជា​រូបរាង​ទូក​ឡើង ដោយ​ការនាំគ្នា​ចាំងឈើ​បន្តិច​ម្តងៗ និង​៦-​ដើម្បី​បណ្តុះ​ឆន្ទៈ​កូន​ខ្មែរ​យើង ឱ្យ​នាំ​គ្នា​បង្កើត​នូវ​អ្វី​ដែល​អស្ចារ្យ សម្រាប់​ខ្មែរលើ​ឆាក​អន្តរជាតិ ចៀសវាង​ការយក​ពេលវេលា​មានតម្លៃ ទៅ​សេព​គ្រឿងញៀន គ្រឿង​ស្រវឹង បង្ហោះ​ម៉ូតូ និង​ក្មេង​ទំនើ​ង ជាដើម​។​

​លោក​ស សុខា បាន​ថ្លែងថា “​ខ្ញុំ​សូម​អំពាវនាវ​ដល់​ពុក​ម៉ែ បងប្អូន យុវជន យុវនារី​ទាំងអស់ សូម​អញ្ជើញ​ចូលរួម​ជួយ សាងសង់​ទូកង​ដោយ​ចាំងឈើ​ទាំងមូល​ឱ្យ​ក្លាយទៅជា​ទូកង​ដ៏​អស្ចារ្យ ដែល​អាច​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​បាន នៅ​មុខ​សាលា​ខេត្តព្រៃវែង (​ចុង​ប៉ម​) ដើម្បី​បាន​ជោគជ័យ​រួម ស្រប​តាម​ពាក្យស្លោក​ថា ” ខ្មែរ​សាមគ្គី ខ្មែរ​ឈ្នះ ” ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×