Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្តី ចាក់​ប្រពន្ធ​ស្លាប់ ហើយ​រត់​គេចខ្លួន ខ្យល់គរ​ដួល​ស្លាប់​

spot_img

​កំពង់ចាម​៖ ស្ដ្រី​ម្នាក់​ជា​ប្រពន្ធ​ត្រូវបាន​ប្ដី​កំណាច​ទាញយក​កាំបិត ចាក់​ធ្លាយ​បំពង​ក បណ្ដាលឲ្យ​ស្លាប់​នៅលើផ្ទះ ហើយ​ឃាតករ​រូបនេះ បាន​រត់គេចខ្លួន បាន​ប្រហែល​២​គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ ក៏​ខ្យល់គរ​ដួល​ស្លាប់​ភ្លាម​។ ហេតុការណ៍​នេះ បាន​កើតឡើង នៅ​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៨​នេះ ស្ថិតក្នុង​ភូមិ​អំពិល ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​។​

​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម បានឲ្យដឹងថា ប្រពន្ធ​ឈ្មោះ ស ស្រី​នាង អាយុ​៣៥​ឆ្នាំ និង​ប្ដី​ឈ្មោះ ឡា​ច ធា អាយុ​៣៨​ឆ្នាំ​។ កម្លាំង​ជំនាញ​របស់​ផែន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​សព​។ ឆ្លង​តាម​ការពិនិត្យ​ស្រាវជ្រាវ ស្ដ្រី​រងគ្រោះ​ត្រូវបាន​ប្ដី​ជា​អ្នក​ចាក់​សម្លាប់ រួច​ប្ដី​រត់គេចខ្លួន បាន​ចំងាយ​២​គីឡូម៉ែត្រ ក៏​ដួល​ដាច់ខ្យល់​ស្លាប់​ខ្លួនឯង។​

​លោកស្នងការ​បញ្ជាក់ថា បុរស​ជា​ប្ដី​ជា​មនុស្ស​មាន​ជំងឺសរសៃប្រសាទ​លេបថ្នាំ​ផង ផឹកស្រា​រាល់ថ្ងៃ អត់​ហូបបាយ​ប្រហែល​៣​ថ្ងៃ​ហើយ ជីវភាព​ក្រីក្រ​ជំពាក់​លុយ​គេ​ច្រើន ឈ្លោះ ប្រច័ណ្ឌ​ប្រពន្ធ​ស្ទើរ​រាល់ថ្ងៃ ទើប​កើត​ជា​កំហឹង កាប់​ប្រពន្ធ​បណ្តាលឲ្យ​ស្លាប់ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×