Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាត់បន្ថយ​អត្រា​អាំង​ស៊ី​ដង់ របស់​អ្នកជំងឺ​របេង​ឲ្យបាន​៤​ភាគរយ និង​អត្រា​ស្លាប់​ឲ្យបាន​៥​ភាគរយ ឆ្នាំ​២០២០

spot_img

​​​ភ្នំពេញ​៖ ជា​យុទ្ធសាស្ត្រ​របស់​ក្រសួង​សុខាភិបាល ដែល​អាច​ជួយ​កាត់បន្ថយ​អត្រា​អាំង​ស៊ី​ដង់ របស់​អ្នកជំងឺ​របេង​ឲ្យបាន​៤​ភាគរយ និង​អត្រា​ស្លាប់​ឲ្យបាន​៥​ភាគរយ ឆ្នាំ​២០២០​ខាងមុខនេះ ខណៈ​ឆ្នាំ​២០១៧ កម្មវិធី​ជាតិ​បាន​ស្រាវជ្រាវ​រក​ករណី​ជំងឺរបេង ជាង​៣​ម៉ឺន​ករណី ហើយ​លោក​រដ្ឋមន្ដ្រី​សុខាភិបាល បាន​ជំរុញ​ឲ្យ​បង្កើន​ការស្រាវជ្រាវ​រុករក​ករណី​ជំងឺរបេង​ថ្មី ដល់​ក្រុម​ដែល​ប្រឈម​ខ្ពស់ ស្រប​ទៅ​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព នៅ​ឆ្នាំ​២០៣០​ខាងមុខ​។​

​ថ្លែង​ក្នុង​ឱកាស​បើក​សន្និបាត​ការងារ​កម្ចាត់រោគ​ជំងឺរបេង​ទូទាំងប្រទេស​លើក​ទី​២៣ នៅ​ភ្នំពេញ ថ្ងៃទី​២៣ ខែ​មេសា លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល បាន​លើកឡើង​ថា កម្មវិធី​ជាតិ​កម្ចាត់​រោគរបេង ត្រូវ​ធ្វើ​ការចុះ​ស្រាវជ្រាវ​រក​ករណី​របេង​ថ្មី នៅ​តាម​ទីតាំង​ដែល​មាន​មនុស្ស​រស់​នៅ​កកកុញ​ច្រើន​ដូចជា ពន្ធនាគារ វត្ត​អា​រ៉ា​ម អ្នក​ជំងឺអេដស៍ អ្នកជំងឺ​ទឹកនោមផ្អែម ដល់​មនុស្ស​វ័យ​ចំណាស់ និង​កុមារ​ជាដើម ដើម្បី​ដាក់​ការព្យាបាល​ឲ្យបាន​ទាន់​ពេលវេលា និង​ត្រូវ​បង្កើន​ការស្រាវជ្រាវ​រក​ករណី​ជំងឺរបេង ដល់​ក្រុម​ដែល​ប្រឈម​ខ្ពស់ ដើម្បី​ឈាន​ទៅ​កាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់​ដោយសារ​ជំងឺ​របេង ស្រប​ទៅ​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព នៅ​ឆ្នាំ​២០៣០​ខាងមុខ​។​។​

​លោក​សាស្ដ្រ​ចារ្យ​បន្ដថា ក្រសួង​សុខាភិបាល មាន​រូបមន្ដ​ព្យាបាល​ជំងឺរបេង​ថ្មី ដែល​ព្យាបាល​ត្រឹមតែ​៩​ខែ​តែ​ប៉ុណ្ណោះ នឹង​ជាសះស្បើយ ដែល​កាលពីមុន រហូតដល់​ទៅ ២៤​ខែ ហើយ​ត្រូវ​ខិតខំ​រួមគ្នា ពង្រីក​សេវា​ទៅ​តាម​មូលដ្ឋាន ដោយ​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ព្យាបាល​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​។ លោក​សាស្ដ្រ​ចារ្យ បាន​លើកឡើង​ថា វិស័យ​ឯកជន ត្រូវ​សហការ​ជាមួយ​កម្មវិធី​ជាតិ នៅពេល​មាន​អ្នកជំងឺ​របេង ទៅរក​សេវា​ត្រូវ​ណែនាំ​ឲ្យ​គាត់​ទៅ​រក​ការព្យាបាល នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ ព្រោះថា​ការព្យាបាល​ជំងឺរបេង គឺ​មិន​បង់ថ្លៃ​ទេ ទាំង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ការផ្តល់​ឱសថ​ព្យាបាល ហើយ​មិន​ត្រូវ​ធ្វើការ​ព្យាបាល​ដោយ​ខ្លួនឯង​ឡើយ​។ មន្ទីរពេទ្យ​គន្ធបុប្ផា ត្រូវ​រាយការណ៍ មក​កម្មវិធី​ជាតិ​កម្ចាត់​រោគរបេង នៅ​ពេល​រក​ឃើញ​កុមារ មាន​ផ្ទុក​ជំងឺរបេង ដើម្បី​ឲ្យ​កម្មវិធី​ជាតិ​ចុះ​ស្រាវជ្រាវ ដល់​អាណាព្យាបាល ឬ​ឪពុកម្តាយ និង​សាច់ញាតិ​របស់​ពួកគេ​បន្ត​ទៀត​។​

​លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់​អ៊ាង ប្រធាន​មជ្ឈមណ្ឌល​ជាតិ កម្ចាត់​រោគរបេង​និង​ហង់​សិន បាន​ថ្លែងថា ជា​យុទ្ធសាស្ត្រ​មួយ ដែល​អាច​ជួយ​កាត់បន្ថយ​អត្រា​អាំង​ស៊ី​ដង់ របស់​អ្នកជំងឺ​របេង​ឲ្យបាន​៤​ភាគរយ និង​អត្រា​ស្លាប់​ឲ្យបាន​៥​ភាគរយ ឆ្នាំ​២០២០​ខាងមុខនេះ​។ កម្មវិធី​ជាតិ​នឹង​បង្កើន​ការស្រាវជ្រាវ តាម​បែប​សកម្ម និង​ពាក់កណ្តាល​សកម្ម តាមរយៈ​ការ​បញ្ជួន​រថយន្ត​ចល័ត និង​បុគ្គលិក​ដោយ​បំពាក់​នូវ​ឧបករណ៍​ទំនើបៗ​សម្រាប់​ថត​ឆ្លុះ និង​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺរបេង នៅ​តាម​វត្ត​អារាម និង​តាម​សហគមន៍​នានា តាម​ទីជនបទ ដើម្បី​ស្វែងរក​ករណី​ជំងឺរបេង​ថ្មី ឲ្យបាន​ច្រើន​ថែមទៀត និង​ដាក់​ព្យាបាល​ជំងឺ​ឲ្យបាន​ទាន់​ពេលវេលា​។ កាលពី​ឆ្នាំ​២០១៧ កន្លងទៅនេះ កម្មវិធី​ជាតិ​បាន​ស្រាវជ្រាវ​រក​ករណី​ជំងឺរបេង បាន​ចំនួន​ជាង​៣​ម៉ឺន​៤​ពាន់​ករណី ហើយ​តាម​ផែនការ​នៅ​ឆ្នាំ​២០១៨​នេះ គ្រោង​នឹង​ស្រាវជ្រាវ​ករណី​ជំងឺ​របេង​ឲ្យបាន​ជាង​៤​ម៉ឺន​ករណី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×