Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ថូរបន្ថយ​ទោស និង​លើកលែងទោស ក្នុងឱកាស​បុណ្យពិសាខបូជា ចំនួន​២២៨​នាក់​

spot_img

​ភ្នំពេញ​៖ នា​រសៀល ថ្ងៃ​ចន្ទ ទី​២៣ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ ពិនិត្យ និង​វាយតម្លៃ បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស បាន​ដឹកនាំ​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​ជាតិ ដើម្បី​ពិនិត្យ​លើ​សំណើរ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស​សម្រាប់​ទណ្ឌិត ក្នុងឱកាស​បុណ្យពិសាខបូជា​ខាងមុខនេះ ។ បើ​ឆ្លងតាម​កិច្ចប្រជុំ​នោះ បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ថូរបន្ថយ​ទោស និង​លើកលែងទោស ក្នុងឱកាស​បុណ្យពិសាខបូជា មាន​ទណ្ឌិត​ស្នើសុំ​សរុប​២២៨​នាក់ (​ស្ត្រី​១៨​នាក់​) មក​ពី​ពន្ធនាគារ​ចំនួន​១៨ និង​គណៈកម្មការ​ក្រសួងមហាផ្ទៃ (​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤)​។​

​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ លោក សុច សុផាន់​ណា​រ៉ា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន កិច្ចការ​អយ្យការ និង​ព្រហ្មទណ្ឌ ក្រសួង​យុត្តិធម៌ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ការស្នើ​សុំ​លើកលែងទោស និង​បន្ធូរបន្ថយ​ទោស គឺ​ត្រូវ​អនុវត្ត​តាម​ក្រឹត្យច្បាប់​លេខ​២៨ និង​ច្បាប់​ស្តី​ពី​ពន្ធនាគារ ចំពោះ​ទណ្ឌិត​ទាំងឡាយណា​ដែល​អនុវត្ត​ទោស​បាន​មួយ​ភាគបី នៃ​ទោស​ដាក់​ពន្ធនាគារ អាច​ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​អនុវត្ត​ទោស​បាន​ពីរភាគបី អាច​ស្នើសុំ​លើកលែង​ទោស​បាន​។ ប៉ុន្តែ​មិនមែន​គ្រប់​ទណ្ឌិត​ដែល​អនុវត្ត​មាន​លក្ខខណ្ឌ​ខាងលើ សុទ្ធតែ​ត្រូវ​ទទួល​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស​នោះទេ គឺ​គណៈកម្មការ​ថ្នាក់ជាតិ ដែល​ដឹកនាំ​ដោយ លោក​រដ្ឋមន្ត្រី អង្គ វង្ស​វឌ្ឍនា យកចិត្តទុកដាក់​បំផុត ដោយ​ត្រូវ​ពិនិត្យ​បន្ថែមទៀត​ទាក់ទង​ទៅនឹង ការកែប្រែ​របស់​ទណ្ឌិត នៅក្នុង​ពន្ធនាគារ ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ ជាពិសេស​សាលក្រម ឬ​សាលដីកា​ស្ថាពរ​។ ចំពោះ​ការលើកលែង​ទោស គឺ​មើល​ទៅលើ​ទណ្ឌិត​ណា ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ មាន​ការកែប្រែ​ខ្លួន បាន​អនុវត្ត​តាម​ច្បាប់​នៃ​ពន្ធ​ធនាគារ ហើយ​បទល្មើស​គាត់​នោះ​មិន​មាន​ការប៉ះពាល់​ខ្លាំង​ដល់​សង្គម​។

​លោក សុច សុផាន់​ណា​រ៉ា បាន​បន្តថា ទណ្ឌិត​ណា​ដែល​មិន​កែប្រែ ប្រព្រឹត្ត​ដដែលៗ ឬ​ស្ថិត​ក្នុង​ស្ថានភាព​មិន​រាងចាល ហើយ​ជា​ពិសេស​បទល្មើស​ណា​ដែល​កាច់​សាហាវ ដែល​មាន​ព្យសនកម្ម​ធ្ងន់ធ្ងរ ទាំងនេះ​ជា​អ្វី​ដែល​ក្រសួង​បាន​យកចិត្តទុកដាក់ យ៉ាងខ្លាំង​ចំពោះ​បញ្ហា​នេះ ទាមទារ​ពិនិត្យ ពិភាក្សាគ្នា​យ៉ាង​ល្អិតល្អន់​ជា​ទីបំផុត​។​

​លោក សុច សុផាន់​ណា​រ៉ា បានបញ្ជាក់​ថា ទណ្ឌិត​សរុប​ចំនួន​២២៨​នាក់ នោះ​មាន​ប្រមាណ​១០​ភាគរយ ជា​ជនជាតិ​បរទេស ហើយ​ការលើកលែងទោស លុះត្រាតែ​បាន​អនុវត្ត​ទោស​ពីរភាគបី និង​ការ​បន្ថូរបន្ថយ​ទោសមួយ​ភាគបី ស្រប​ទៅតាម​ក្រឹត្យច្បាប់​លេខ​២៨ និង​ច្បាប់​ស្តី​ពី​ពន្ធនាគារ​។ ទណ្ឌិត​២២៨​នាក់​នោះ គឺពាក់ព័ន្ធ​នឹង​សំណុំរឿង​ចម្រុះ អំពើ​ឆក់ ប្លន់ លួច រំលោភ ឆបោក ឃាតកម្ម​ជាដើម៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×