Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Selena Gomez និង Justin Bieber ត្រូវបាន​ប្រទះឃើញ​ដើរ​បរិភោគ​អាហារ តែ​២​នាក់ ក្នុងពេលដែល The Weekend អវត្តមាន​

spot_img

​គេហទំព័រ TMZ ថ្មីៗ​នេះ​បាន​ទម្លាយ​ចេញ​រូបភាព “​ដ៏​មានតម្លៃ​” គ្រា​ដែល Selena Gomez និង​មិត្ត​ប្រុស​ចាស់ Justin Bieber ត្រូវបាន​គេ​ប្រទះឃើញ​នៅ​បរិភោគ​អាហារ​ជាមួយគ្នា កាលពី​ព្រឹក​ថ្ងៃអាទិត្យ​កន្លងមក​។ គូស្នេហ៍​ចាស់​២​រូបនេះ បាន​ជ្រើស​យក​ភោជនីយដ្ឋាន នៅ​តំបន់ Westlake Village នៃ​រដ្ឋ​កាលីហ្វ័រ​ញ៉ា (​អាមេរិក​)​។ គេ​អាច​សម្លឹង​ឃើញ Selena ភ្លាម​ក្នុង​រូប ខណៈ Justin ពាក់អាវ​រងា​មាន​មួក​ក្បាល​ជិត​។​

​Selena Gomez បែរមក​ជួយ Justin Bieber ខណៈពេល​មិត្ត​ប្រុស​អវត្តមាន​

​នៅថ្ងៃនេះ​គេ​បានឃើញ​អ្នក​ទាំង​២ ស្ថិតនៅ​ភោជនីយដ្ឋាន​នោះ ដល់​ពាក់កណ្តាល​អា​ធ្រា​ត​។ ប៉ុន្តែ​តាម​ប្រភពពី TMZ នោះ​មិត្តភក្តិ​មួយចំនួន​របស់គេ​ទាំង​២​នាក់ ក៏មាន​មុខ​នៅ​ទីនោះ​ដែរ​។ រវាង​អ្នក​ទាំង​២​ពុំ​ឃើញ​មាន​កាយវិការ​ស្និត​ស្នាល​អ្វី​ទេ ហើយ The Weekend ក៏បាន​ដឹង​ពី​ជំនួប​របស់ Selena ដែរ​។ អ្នកចម្រៀង “Starboy” ពុំ​អាច​ចូលរួម​ជំនួប​នេះ​បាន​ព្រោះ​រវល់​ចេញទៅ​សម្តែង​នៅ​ឆ្ងាយ​។​

​មាន​ប្រភព​ខ្លះ​ចែករំលែក​ថា The Weekend ពុំ​ខ្វាយខ្វល់​អ្វី​ណាស់ណា​ទេ ពី​រឿងនេះ ព្រោះ​តារាចម្រៀង​សញ្ជាត​កាណាដា និង Selena នៅតែ​ជា “១០០%​ជា​គូ​នឹង​គ្នា​”​។​

រថយន្ត​របស់ Justin Bieber នៅ​ច្រកចូល​ផ្ទះ​របស់ Selena Gomez

​គេ​បាន​ឲ្យ​ដឹងថា Justin បាន​បន្ត​ទាក់ទង​នឹង Selena ឡើងវិញ ក្រោយពេល​តារាចម្រៀង​នេះ​ប្រាប់​ពី​រឿង​ប្តូរ​ក្រលៀន​របស់​នាង ។ ទំនាក់ទំនង​រវាង​ពួកគេ​ក៏​ស្រុះស្រួល​សារជាថ្មី​។​

Justin Bieber និង Selena សុទ្ធតែ​យល់ថា ដល់​វេលា ដែល​ពួកគេ​ធំ​ហើយៗ​ត្រូវ​បំភ្លេចចោល​រឿង​អតីតកាល ៕​

spot_img
×