Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រាយ​ខ្សែភ្លើង​តាមផ្លូវ​ធ្លាក់​មក​ដី បែរ​ជា​ឆក់​បុរស​ម្នាក់​ស្លាប់

spot_img

ព្រៃវែង​៖ បុរស​ម្នាក់ បាន​ដើរ​ចេញពីផ្ទះ​ហើយ​ត្រូវ​ប៉ះ​ជាមួយ​នឹង​ខ្សែភ្លើង​ដែល​គេ​រាយ​ដាក់​តាម​ផ្លូវ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ធ្លាក់​មក​លើ​ដី​ឆក់​ស្លាប់​នៅ​ចំណុច​ខាងជើង​ផ្ទះ​របស់​ខ្លួន​ចម្ងាយ​៣៥​ម៉ែត្រ នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦​និង​៣០​នាទី នៅ​ភូមិ​អង្កា​ញ់ ឃុំ​ប្រធាត ស្រុក​កំពង់ត្របែក​នគរបាល​ស្រុក​កំពង់​ត្របែក បានឲ្យដឹងថា សព​ឈ្មោះ យឹម ផល្លា (​ហៅ​ម៉ៅ​) អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​អង្កា​ញ់ ឃុំ​ប្រធាត ស្រុក​កំពង់ត្របែក (​ដោយ​ម្រាមដៃ​ខាងស្តាំ​កាន់​ខ្សែភ្លើង​ជាប់​)​។

​ក្រោយពី​សមត្ថកិច្ច​ជំនាញ​ស្រុក​ចុះ​ពិនិត្យ​លើ​ខ្លួន​សព​មិន​មាន​ស្នាក​ស្នាម មាន​តែ​ស្នាម​ខ្លោច​គល់​ម្រាមដៃ​ស្តាំ​បី​ម្រាម​។ សមត្ថកិច្ច​ជំនាញ​សន្និដ្ឋាន​ថា​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ប្រាកដ​មែន​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×