Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រួមរស់​ជា​ប្តី​ប្រពន្ធ​អស់​កាល ៣៥​ឆ្នាំ សាស្ត្រាចារ្យ​ម្នាក់​បង្ខំចិត្ត​ចាក​ចោល​ប្រពន្ធ​និង​កូន​៩​នាក់ ព្រោះ​តែ​ដឹង​ថា ខ្លួន​ពុំ​ដែល​មាន​មេ​ជីវិត​

spot_img

​តាម​គេហទំព័រ Oddity Central ដែល​ដកស្រង់​ប្រភពព័ត៌មាន​ប្រចាំ​តំបន់​ឲ្យដឹងថា សាស្ត្រាចារ្យ​ម្នាក់​បាន​រស់នៅ​ជាមួយ​ភរិយា និង​កូន ៩​នាក់ នា​ទីក្រុង Sidi Slimane ប្រទេស​ម៉ារ៉ុក ថ្មីៗ​នេះ​បាន​ប្តឹង​ភរិយា​ខ្លួន​ទៅ​កាន់​តុលាការ បន្ទាប់​ពី​ត្រូវបាន​រកឃើញ​ថា ខ្លួន​គាត់​ពុំមាន​លទ្ធភាព​បង្កើតកូន​បាន​ដោយសារ​ជំងឺ​ម្យ៉ាង ខណៈពេលដែល​ការរួមរស់​ជាមួយ​ភរិយា​បែរ​ជា​បង្កើតកូន​បាន​ដល់​ទៅ​៩​នាក់។​

​រឿងរ៉ាវ​នេះ​ចាប់ផ្តើម​ពេលដែល​លោក​បាន​ទៅពិនិត្យ​សុខភាព​ផ្លូវ​មូត្រ ហើយ​វេជ្ជបណ្ឌិត​រកឃើញថា លោក​មាន​ដុំ​ពក​តូច​មួយ​នៅ​ពងស្វាស​ខាងស្តាំ​។ គាត់​បាន​ប្រាប់​វេជ្ជបណ្ឌិត​ថា ដុំ​ពក​នេះ​គាត់​ច្របាច់​ឃើញ​តាំងពី​យូរយារ​ណាស់​មកហើយ​។​

​វេជ្ជបណ្ឌិត​ក៏​សម្រេចចិត្ត​ធ្វើ​តេស្ត​វិភាគ សំណាង​ល្អ​ដែល​លទ្ធផល​បង្ហាញ​ថា ដុំ​ពក​នេះ​មិន​កាច​សាហាវ​ឡើយ ប៉ុន្តែ​វា​ពុំ​ធ្វើឲ្យ​លោក​ពុំ​មាន​សមត្ថភាព​បង្កើ​ត​កូន​ឡើយ​។​

​ប្រៀប​ដូច​រន្ទះបាញ់​កណ្តា​ល​ថ្ងៃត្រង់ លោក​ពិតជា​វិលវល់រ​កយល់​អ្វី​ពុំបាន ព្រោះថា​ប្រសិនបើ​ពុំមាន​លទ្ធភាព​បង្កើតកូន​បាន ហេតុ​អ្វី​ជីវិត​អាពាហិពិពាហ៍​ពេញ​៣៥​កន្លង​មក​ពោរ​ដោយ​សុភមង្គល​ជាមួយ​ភរិយា លោក​មាន​កូន​ដល់​ទៅ​៩​នាក់ ។​

​តាម​កាសែត Al-Massae របស់​អឺរ៉ុប ក្រោយពេល​ឮ​វេជ្ជបណ្ឌិត​ប្រាប់​ដូច្នេះ​ភ្លាម លោក​ពុំ​ទាន់​ទម្លាក់​កំហុស​ឲ្យ​ភរិយា​ឡើយ ។ ហើយ​ស្ងៀមស្ងាត់​ទៅកាន់​មន្ទីរពេទ្យ​ដើម្បីឲ្យ​គេ​ត្រួតពិនិត្យ​សារឡើងវិញ​។ លោក​បាន​សំណូមពរ​ឲ្យ​មន្ទីរពេទ្យ​ធ្វើតេស្ត​វិភាគ​ត្រួតពិនិត្យ​ឲ្យបាន​យ៉ាង​ល្អិតល្អន់​បំផុត ។ លទ្ធផល​ចុងក្រោយ​របស់​អ្នកឯកទេស​បានបញ្ជាក់​ថា លោក​ពុំ​មាន​សមត្ថភាព​បង្កើតកូន​បាន​យ៉ាងតិច ៥០​ឆ្នាំ​កន្លងមកហើយ ។ វេទនា​ចិត្ត​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន ហើយ​ពុំ​មាន​ជម្រើស​អ្វី​ទៀត​គាត់​ក៏​បាន​ទាក់ទង​ជាមួយ​មេធាវី​ដើម្បី​ប្តឹង​ភរិយា​ទៅកាន់​តុលាការ​ពី​បទ​សហាយស្មន់​ស្នើសុំ​ធ្វើ​បែបបទ​លែងលះ​រួមទាំង​ការមិនទទួលស្គាល់​កូន​ទាំង​៩​នាក់ ។​

​ក្រោយពេល​ធ្វើ​ការត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​តុលាការ​បាន​ប្រកាសថា លទ្ធផល​របស់​មន្ទីរ​ពេទ្យ​គឺ​ពិតជា​សុ​ក្រិត ។ ការវិភាគ​សុខាភិបាល​បង្ហាញថា គាត់​ពុំ​មាន​មេ​ជីវិត​ដោយ​ផ្តើមចេញ​ពី​ដុំ​ពក​នៅ​ពងស្វាស​តាំងពី ៥០​ឆ្នាំ​មុន​គឺជា​ដើមហេតុ ។​

​នៅ​ម៉ា​រុក ទោស​សហាយស្មន់​គឺជា​ទោស​មួយ​ធ្ងន់ធ្ងរ​ណាស់ ហើយ​ភរិយា​របស់​លោក​ប្រាកដ​ជា​រង​ការ​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ ។ រីឯ​លោក​វិញ​ក៏​នាំ​យក​តាម​ខ្លួន​នូវ​កំហឹង ព្រោះ​ទង្វើ​ផិតក្បត់​របស់​ភរិយា​អស់​មួយ​ជីវិត ៕

spot_img
×