Monday, April 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នឹងសិក្សាលទ្ធភាពក្នុ្ងងការអភិវឌ្ឍផ្លូវដែកល្បឿនលឿន

spot_img

ភ្នំពេញ៖ ផ្លូវដែកកម្ពុជា មានចំនួន ២ខ្សែ គឺ ខ្សែភាគខាងជើង និងខ្សែភាគខាងត្បូង ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ។ ផ្លូវដែកកម្ពុជា បានចាប់ផ្តើមសាងសង់ដំបូងក្នុងទសវត្សរិ៍ឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ។

ផ្លូវដែកភាគខាងជើង ប្រវែង ៣៨៦គីឡូម៉ែត្រ ពីភ្នំពេញ ទៅប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ត្រូវបានកសាងឡើងចាប់ពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ ក្នុងសម័យអាណានិគមបារាំង។

ដោយឡែក ផ្លូវដែកភាគខាងត្បូង ត្រូវបានកសាង ពីភ្នំពេញ ទៅ ក្រុងព្រះសីហនុ ប្រវែងសរុប ២៦៤គីឡូម៉ែត្រត្រូវបានកសាងឡើងចន្លោះពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩ ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំ របស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុព្រះបរមរតនកោដ្ឋ ក្រោមជំនួយរបស់ប្រទេសបារាំង អាល្លឺម៉ង់ខាងលិច និងចិន។

គួរឱ្យសោកស្តាយជាខ្លាំង ដោយផ្លូវដែកទាំងពីរខ្សែនេះ ត្រូវបានទទួលរងការខ្ទេចខ្ទាំយ៉ាងធ្ងន់ធ្ងរ និងផ្នែកខ្លះត្រូវបានបំផ្លាញទាំងស្រុងដោយរបបកម្ពុជាប្រជាធិបតេយ្យ(សម័យប៉ុលពត)។ ប៉ុន្តែបច្ចុប្បន្ន ផ្លូវដែកទាំងពីរខ្សែ នេះ ត្រូវបានសាងសង់ និងជួសជុលដាក់ឱ្យប្រើប្រាស់ឡើងវិញ ដោយក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេកម្ពុជា (RRC) ដែលផ្តល់សេវាជូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញ សំដៅចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា ក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណះដ្ឋមន្រ្តី នៅវិមានសន្តិភាព នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងពិនិត្យលទ្ធភាពសិក្សា ក្នុ្ងងការអភិវឌ្ឍផ្លូវដែកកម្ពុជាដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន ឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន ពិសេសតភ្ជាប់ទិសដៅពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ និងទិសដៅពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត និងបន្ថែមខ្សែផ្លូវដែកថ្មី ពីក្រុងប៉ោយប៉ែត ទៅខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ធំ និងរាជធានីភ្នំពេញ និងខ្សែផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ព្រំដែនប្រទេសវៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសមត្ថភាពការដឹកជញ្ជូន សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា៕

spot_img
×