Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ រាសី​ស្រុតចុះ​។ ការងារ​ថ្ងៃនេះ​នឹងមាន​ការប្រែប្រួល​ច្រើន អាទិភាព​ដំបូង​គឺ​ត្រូវ​ស្ថិរភាព​ស្ថានការណ៍​មកវិញ​។ ប្រយ័ត្ន​ត្រូវគេ​បោកប្រាស់​លុយកាក់​។ មនោសញ្ចេតនា​៖ មាន​អារម្មណ៍​ថា ដៃគូ​មិន​យល់​ខ្លួន​នាំ​ឲ្យ​ផ្លូវចិត្ត​កាន់តែ​ធ្ងន់ធ្ងរ​។ ទិស​នាំ​លាភ ៖ ទិស​ខាងលិច តំណម​ទិសខាងកើត ។ ពណ៌​នាំ​សំណាង ៖ ស ។ អ្នកយក​អាសា ៖ ឆ្នាំវក​៕

​ឆ្នាំឆ្លូវ ៖ រាសី​ល្អ​មធ្យម​។ ត្រូវ​ប្រមូលផ្តុំ​កម្លាំងកាយ​ចិត្ត ម៉ត់ចត់​ចំពោះ​ការងារ កសាង​ល្អ​រាល់​ទំនាក់ទំនង​ទើប​សង្ឃឹម​មានការ​រីក​ចម្រើន​ទៅមុខ​។ ថ្ងៃនេះ​ពុំមាន​ឱកាស​រក​ចំណូល ដូច្នេះ​មិនត្រូវ​ចំណាយ​ដោយ​មិន​គិតមុខគិតក្រោយ​។ មនោសញ្ចេតនា​៖ មានលទ្ធភាព​ជួប​មិត្ត​ថ្មី មានចិត្ត​គំនិត​ចុះសម្រុង​គ្នា​។ ទិស​នាំ​លាភ គឺ​ទិសអាគ្នេយ៍ តម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ៖ ក្រហម ។ អ្នក​ជួយ​យកអាសា ឆ្នាំម្សាញ់​៕

​ឆ្នាំខាល ៖​រាសី​ល្អ​មធ្យម ។ មានឱកាស​ល្អ​ក្នុង​ការងារ ប្រឹងប្រែង​យកចិត្តទុកដាក់ ចៀសវាង​ការប៉ះទង្គិច​ជាមួយ​មនុស្ស​ឆ្នាំថោះ​។ ថ្ងៃនេះ​វិនិយោគ​លើ​អ្វី​ក៏បាន​ផល​ដែរ​។ មនោសញ្ចេតនា ៖ ប្រឈមមុខ​នឹង​ការយល់ច្រឡំ​របស់​គូស្នេហ៍ ត្រូវ​រក​វិធី​ដោះស្រាយ​ឲ្យ​ទាន់ពេល កុំ​ទុក​យូរ​ក្លាយជា​ទំនាស់​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​អ្នក​ទាំង​២​។ ទិស​នាំ​លាភ ៖ ត្បូង តំណម​ទិស​ខាងលិច ។ ពណ៌​នាំ​សំណាង ៖ ស ។ ឆ្នាំ​យកអាសា ៖ ចរ​៕

​ឆ្នាំថោះ ៖ រាសី​ស្រុតចុះ​។ ថ្ងៃនេះ​អ្នក​ឆ្នាំថោះ​នឹងត្រូវ​រង​សម្ពាធ និង​ភាពមិនប្រក្រតី​ក្នុង​ការងារ ទោះបី​មានឱកាស​ដោះស្រាយ​តែ​ហានិភ័យ​ពុំមែន​តូចតាច ដូច្នេះ​ត្រូវ​គិតគូ​ឲ្យ​បាន​ម៉ត់ចត់​។ មាន​ពេលទំនេរ​គួ​សិក្សា​បន្ថែម​អំពី​ចំណេះដឹង​ខាង​ហិរញ្ញវត្ថុ​នឹង​ជួយ​ជា​ប្រ​យោធ​ន៍​ដល់​ការងារ​។ មនោសញ្ចេតនា ៖ ពិបាក​រកឃើញ​សំឡេង​រួម​។ ទិស​នាំ​លាភ ៖ ពាយ័ព្យ តំណម​ទិស ៖ អាគ្នេយ៍ ។ ពណ៌​នាំ​សំណាង​៖ ស​។ ឆ្នាំ​យកអាសា ៖ ឆ្នាំចរ​៕

​ឆ្នាំរោង ៖ រាសី​ស្រុតចុះ​។ ត្រូវ​ប្រយ័ត្នប្រយែង​ក្នុង​ការងារ ចៀសវាង​ឆេវឆាវ​នាំ​ឲ្យ​មាន​ចន្លោះប្រហោង អាច​ឲ្យ​គូប្រជែង​មានឱកាស​បំបាក់​អ្នក​បាន​។ ថ្ងៃនេះ​ចេញ​ក្រៅ​កុំ​យកលុយ​កាក់ ឬ​ទ្រព្យ​មានតម្លៃ​ច្រើ​តាម​ខ្លួន​ប្រយ័ត្ន​បាត់បង់​។ មនោសញ្ចេតនា​៖ ពិបាក​រីកចម្រើន​ទៅមុខ​។ ទិស​នាំ​លាភ ៖ ឦសាន តំណម​ទិស ៖ ពាយ័ព្យ ។ ពណ៌​នាំ​សំណាង ៖ ផ្ទៃមេឃ​។ ឆ្នាំ​យកអាសា ៖ ឆ្នាំខាល​៕

​ឆ្នាំម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ ឱកាសល្អ​បានមក​ដល់ ចូរ​កសាង​ទំនាក់ទំនង​ឲ្យ​ជិតស្និទ្ធ​ជាមួយ​អ្នក​រួម​ការងារ និង​ថ្នាក់លើ​របស់​អ្នក​។ រាល់​ខ្ទង់​ចំណូល​សុទ្ធតែ​បានល្អ​ប្រសើរ​។ មនោសញ្ចេតនា ៖ អ្នក​នៅ​លីវ​មានឱកាស​ជួប​មនុស្ស​ដែល​ខ្លួន​ប្រាថ្នា ចូរ​រក្សា​ឲ្យ​បាន​ជាប់​ទំនាក់ទំនង​នេះ​។ ទិស​នាំ​លាភ ៖ កើត តំណម​ទិស ៖ ពាយ័ព្យ ។ ពណ៌​នាំ​សំណាង ៖ ស ។ ឆ្នាំ​យកអាសា ៖ ឆ្នាំឆ្លូវ​៕

​ឆ្នាំមមី ៖ រាសី​ល្អ​ឡើង​ខ្ពស់​។ ថ្ងៃនេះ​មាន​ព័ត៌មាន​ល្អ​អំពី​ការងារ ការលំបាក​តែងមាន​អ្នក​ជួយ​យកអាសា​ដោះស្រាយ​ជំនួស​។ មាន​លាភ​ចូល​មិន​ដាច់ រកស៊ី​អ្វី​ក៏បាន​ជោគជ័យ​ដែរ​។ មនោសញ្ចេតនា ៖ ប្តី​ប្រពន្ធ​មាន​សុភមង្គល អ្នក​នៅ​លីវ​ក៏មាន​ឱកាស​បាន​ជួប​គូស្នេហ៍​។ ទិស​នាំ​លាភ ៖ លិច តំណម​ទិស​៖ ខាងកើត​។ ពណ៌​នាំ​សំណាង ៖ ស​។ ឆ្នាំ​យកអាសា ៖ ឆ្នាំចរ​៕

​ឆ្នាំមមែ ៖ រាសី​ឡើង​ខ្ពស់​។ អាស្រ័យ​ដោយ​ទំនាក់ទំនង​ល្អជា​មួយ​ថ្នាក់លើ និង​ការគាំទ្រ​របស់​មិត្តភក្តិ​រួមការ​ងារ ហេតុនេះ​កិច្ចការ​គ្រប់យ៉ាង​សុទ្ធតែ​ប្រព្រឹត្ត​ទៅដោយ​រលូន​។ អ្នកមាន​សមត្ថភាព​វិភាគ​ព្យាករណ៍​ឱកាស​វិនិយោគ​ដ៏​ល្អ និង​ជោគជ័យ​។ មនោសញ្ចេតនា​៖ ថ្ងៃនេះ​អ្នក​នៅ​លីវ​អាច​ជួបនឹង​មនុស្ស​ក្នុង​សុ​បិ​ន្ត​របស់ខ្លួន រីឯ​អ្នក​បាន​រៀបការ​ហើយ ត្រូវ​ប្រយ័ត្ន​មាន​អ្នក​ទី​៣ ជ្រៀតចូល​។ ទិស​នាំ​លាភ ៖ ពាយ័ព្យ តំណម​ទិស ៖ អាគ្នេយ៍ ។ ពណ៌​នាំ​សំណាង ៖ ខៀវចាស់ , ខ្មៅ ។ អ្នកយក​អាសា ៖ ឆ្នាំកុរ​៕

​ឆ្នាំវក ៖ រាសី​ស្រុតចុះ​។ ថ្ងៃនេះ​អ្នក​អាច​ត្រូវ​ទៅ​បេសកកម្ម​ឆ្ងាយ ការងារ​មាន​ភាពមិនប្រក្រតី​បន្តិច អាច​ត្រូវ​ផ្លាស់ប្តូរ​ទីតាំង​ការងារ​ថ្មី ត្រូវ​នឹងនរ​ប្រឈមមុខ​ចៀសវាង​ធ្វើ​ឲ្យ​ស្មុគស្មាញ​ថែម​។ កុំ​ទុកចិត្ត​គេ​ពេក ព្រោះ​អាច​ត្រូវ​ចាញ់បោក​អស់ទ្រព្យ​ធំ​។ មនោសញ្ចេតនា​៖ មានឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ តែ​គួរ​ឲ្យ​ស្តាយ​មាន​ឧ​បគ្គ​មក​រាំងស្ទះ​។ ទិស​នាំ​លាភ ៖ អាគ្នេយ៍ ។ តំណម​ទិស ៖ និរតី​។ ពណ៌​នាំ​សំណាង ៖ លឿង​។ ឆ្នាំ​យកអាសា ៖ ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ ។ ធ្វើ​ការងារ​ត្រូវ​ប្រមូលផ្តុំ​អារម្មណ៍ កុំ​ឲ្យ​បែកខ្ញែក​គិតដល់​រឿង​មិនបានការ ប្រសិន​មិន​ដូច្នេះ​ទេ អ្នក​លំបាក​នឹង​ចៀស​ផុតពី​ផល​អាក្រក់​ដែល​បង្កឡើង​ដោយ​ខ្លួនឯង​។ ថ្ងៃនេះ​ពុំ​ត្រូវ​វិនិយោគ​បោះទុន​ធ្វើ​អ្វីមួយ ត្រូវ​រង់ចាំ​ឱកាសល្អ​សិន​។ មនោសញ្ចេតនា ៖ ងាយ​ប្រេះឆា ដោយសារ​ពាក្យសម្តី​ចាក់រុក​របស់​អ្នកផ្សេង​។ ទិស​នាំ​លាភ ៖ ឦសាន តំណម​ទិស ៖ និរតី​។ ពណ៌​នាំ​សំណាង ៖ លឿង ។ ឆ្នាំ​យកអាសា ៖ ឆ្នាំឆ្លូវ​៕

​ឆ្នាំចរ ៖ រាសី​ឡើង​ខ្ពស់ ។ ការងារ​ដំណើរការ​ដោយ​រលូន ត្រូវបាន​ថ្នាក់លើ​ទុកចិត្ត អ្នក​រួម​ការងារ​គាំទ្រ មានឱកាស​ឈានឡើង​យ៉ាង​រហ័ស​។ ថ្ងៃនេះ​រាល់​ការប្រឹងប្រែង​ពីមុន​របស់​អ្នក​ក៏ត្រូវ​បាន​តបស្នង​ដោយ​ខ្ទង់​ចំណូល​យ៉ាង​គាប់ចិត្ត​។ មនោសញ្ចេតនា ៖ ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ច្រើនជាង​ដល់​សុខភាព​របស់​ដៃគូ​។ ទិស​នាំ​លាភ ៖ ត្បូង តំណម​ទិស ៖ កើត​។ ពណ​នាំ​សំណាង ៖ ក្រហម​។ ឆ្នាំ​យកអាសា ៖ ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ឡើង​ខ្ពស់​។ អាស្រ័យ​ដោយមាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញ ហេតុនេះ​គ្រប់ការ​លំបាក​ក្នុង​ការងារ​សុទ្ធតែ​បាន​ការជួយជ្រោមជ្រែង​ដោះស្រាយ​យ៉ាង​ល្អប្រសើរ​។ ថ្ងៃនេះ​មាន​លាភ​ចូល​ច្រើន ធ្វើ​ជំនួញ​បាន​ចំណេញ​កប់​ក្តោង​។ មនោសញ្ចេតនា ៖ ជ្រាលជ្រៅ កក់ក្តៅ​។ ទិស​នាំ​លាភ ៖ ខាងត្បូង តំណម​ទិស ៖ ពាយ័ព្យ ។ ពណ៌​នាំ​សំណាង ៖ ស​។ ឆ្នាំ​យកអាសា ៖ ឆ្នាំមមែ​៕

 

 

 

 

 

 

spot_img
×