Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឺក្បាល​ពេល​ឃើញ​ដុំ​ក្រួស​មាន​សណ្ឋាន​ដូច​ផ្កាថ្ម​យ៉ាង​ធំ ក្នុង​ក្រលៀន​ទាំងសងខាង​រប​ស់បុរ​ស​ចំណាស់​វ័យ ៧១​ឆ្នាំ​

spot_img

​បុរស​ចំណាស់​នេះ​ឈ្មោះ Quang Minh ក្រោយ​ពេល​ប្រទះ​ឃើញ​ពេល​នោម​ម្តងៗ​មាន​លាយឡំ​នឹង​ឈាម គាត់​ក៏​ទៅ​មន្ទីរពេទ្យ​ទើប​ដឹងថា ក្នុង​ក្រលៀន​លោក​មាន​ដុំ​ក្រួស​ទាំងសងខាង​។​

​ក្រួស​ក្នុង​ក្រលៀន​មាន​សណ្ឋាន​ដូច​ផ្កាថ្ម ។​

​ក្រុម​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​វៀតណាម​-​ស៊ុយអែត បាន​សហការ​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​វៀតណាម​-​អាល្លឺម៉ង់ ទើប​ធ្វើការ​វះកាត់​យក​ដុំ​ក្រួស​មាន​រាង​ដូច​ផ្កា​ថ្ម ទំហំ 6 x 9 cm ទទួលបាន​ជោគជ័យ ។​

​តាម​ក្រុម​វេជ្ជបណ្ឌិត​នេះ​ជា​ករណី​មួយ​ដ៏​ស្មុគស្មាញ ខណៈពេល​ដុំ​ផ្កាថ្ម​ស្ថិតនៅ​ក្រលៀន​ទាំងសងខាង​។ ក្រួស​ផ្កាថ្ម​នេះ​វា​បាន​រីក​ធំ​ពេញ​បាត​ក្រលៀន ។ ហេតុ​នេះ​ប្រសិនបើ​ពុំ​វះកាត់​ព្យាបាល​ឲ្យទាន់ពេល​ទេ វា​អាច​ប៉ះពាល់​ដល់​មុខងារ​ក្រលៀន​បណ្តាលឲ្យ​ស្លាប់​បាន​។​

​បច្ចុប្បន្ន​ក្រោយ​ការវះកាត់​សុខភាព​អ្នកជំងឺ​ធម្មតា ។ បណ្តា​វេជ្ជបណ្ឌិត​ទូន្មាន​ថា មនុស្ស​ទាំងឡាយ​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ឲ្យបាន​ទៀងទាត់ ប្រសិនបើ​មាន​ការឈឺ​ចុកចាប់​ចង្កេះ ឬ​នោម​ចេញឈាម នោះ​អ្នកជំងឺ​គប្បី​ទៅ​មន្ទីរពេទ្យ​ដើម្បី​ត្រួតពិនិត្យ ដាច់ខាត​មិន​ត្រូវ​ប្រើប្រាស់​ឱសថ​ដែល​គ្មាន​វេជ្ជបញ្ជា​ឲ្យសោះ ៕ លី​សា​

spot_img
×