Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹង​ទេ​ថា កសិករ​ជប៉ុន​ព្រលែង​ទា​ចុះ​ក្នុង​សន្ទូង ជំនួស​ឲ្យ​ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​ (មានវីដេអូ)

spot_img

​តាមរយៈ​វិធី​ព្រលែង​ទា​ឲ្យចូល​ក្នុង​វាល​សន្ទូង​ទាំងឡាយ​ប្រជាកសិករ​ជប៉ុន​អាច​កម្ចាត់​បាន​ពពួកសត្វ​ល្អិត​ស្មៅ ទាំង​ទាំង​បង្កើន​សមត្ថភាព​ទ្រាំទ្រ​នឹង​ព្យុះ ក៏ដូចជា​អាកាសធាតុ​អាក្រក់​សម្រាប់​ដើមស្រូវ​។​

​ពួកគេ​ព្រលែង​ហ្វូង​ទា​ពូជ​ទៅ​ក្នុង​វាលស្រែ​ទាំងឡាយ ហើយ​ពួក​វា​នឹង​ស៊ី​សត្វល្អិត​ទាំងឡាយ​ព្រម​ទាំង​ស្មៅ​ដែល​ដុះ​ក្នុង​ស្រែ​ផង ។ ប៉ុន្តែ​ពួកវា​ពុំ​បាន​បង្ក​អន្តរ​រាយ​អ្វី​ដល់​ដើមស្រូវ​ទេ ។ គ្រាប់​ស្មៅ​ដែល​ប្រុង​ដុះ​នៅលើ​វាលស្រែ វា​នឹង​ស៊ី​ធ្វើ​ឲ្យ​ពី​១​ឆ្នាំទៅ​១​ឆ្នាំ បរិមាណ​ស្មៅ​ទាំង​នេះ​កាន់តែ​ថមថយ​ចុះ ម្យ៉ាងទៀត​តាម​វិធីសាស្ត្រ​នេះ​វា​ធ្វើឲ្យ​ដើម​ស្រូវ​ពង្រឹង​បាន​សមត្ថភាព​ទ្រាំទ្រ​នឹង​ព្យុះភ្លៀង ព្រមទាំង​អាកាសធាតុ​អាក្រក់​ល្អ​ជាង​មុន តាមរយៈ​វិធីសាស្ត្រ​នេះ កសិករ​នឹង​លែង​ប្រើ​ថ្នាំ​គីមី​សម្លាប់​សត្វល្អិត​ទៀត ។​

​បញ្ហា​សំខាន់​គឺ​ទា​ទាំងនោះ នឹង​ឡើង​គីឡូ​យ៉ាង​លឿន​ជាហេតុ​នាំ​ឲ្យ​វា​អាច​ជាន់​ខ្ទេច​ដើមស្រូវ​បាន ប៉ុន្តែ​ពួកគេ​បាន​ប្រើ​វិធី​ព្រលែង​ហ្វូង​ទា​នី​មួយៗ​សម្រាប់​សន្ទូង​ក្នុង​១​រដូវ​ប៉ុណ្ណោះ ឆ្នាំ​ក្រោយ​គេ​ត្រូវ​ប្រើ​ហ្វូង​ទា​បង្កាត់​ពូជ​មួយ​ផ្សេង​វិញ​។​

​វិធីសាស្ត្រ​នេះ​កំពុង​ត្រូវបាន​អនុវត្ត​យ៉ាង​ទូលំទូលាយ​នៅ​កូរ៉េខាងត្បូង ចិន ថៃ និង​អ៊ីរ៉ង់ ៕ ចន្ទ្រា

spot_img
×