Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ខារ៉ាអូខេ​នៅ​ចិន ស្លាប់​មនុស្ស​ជិត ២០​នាក់ សង្ស័យ​មាន​គេ​លួច​ដុត​ (មានវីដេអូ)

spot_img

​​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ១៨​នាក់​បាន​ស្លាប់ និង ៥​នាក់​រងរបួស បន្ទាប់ពី​មាន​ហេតុ​ការណ៏ ភ្លើង​ឆេះ ខារ៉ាអូខេ​នៅ ក្នុង​ទីក្រុង Qingyuan ភាគ​ខាងត្បូង​ប្រទេស​ចិន កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។​​នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន Channel News Asia​។​

​បើ​តាម​ប៉ូលិស​បានឲ្យដឹងថា អគ្គិភ័យ​បាន​កើតឡើង​នៅ​ពាក់កណ្តាល​យប់​ឈានចូល​ថ្ងៃ​អង្គារ នៅ​ជាន់​ទី ៣​នៃ​អាគារ​មួយ​ខ្នង ស្ថិតក្នុង​ខេត្ត Guangdong​។​

​បើ​តាម​ការស៊ើបអង្កេត​ជាបឋម​របស់​ប៉ូលីស​បានឲ្យដឹងថា អគ្គិភ័យ​នោះ​កើតឡើង​ដោយសារតែ​មាន​​អ្នក​ដុត ចំណែក​ជនសង្ស័យ​កំពុងតែ​រត់​គេចខ្លួន​។​

​ប៉ូលិស​បញ្ជាក់ថា មុនពេល​កើតហេតុ ជនសង្ស័យ​មាន​ការឈ្លោះប្រកែក​គ្នា បន្ទាប់​មក​ជន​រូប​នោះ​​បាន​យក​ម៉ូតូ​របស់​ខ្លួន​ទៅ​ដាក់​រាំងមុខ​ទ្វារ​នៃ​អាគារ​នោះ រួច​ក៏​បាន​ដុត​ភ្លើង​តែម្តង​។​

​ប៉ូលិស​បញ្ជាក់​បែប​នេះ​ថា អគ្គិភ័យ​បាន​កើតឡើង​នៅក្នុង​ផ្ទះ​ខារ៉ាអូខេ​ដ៏​តូច​មួយ​៕ សុភ័ក្ត្រ

spot_img
×