Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើករថយន្ត​បែក​កង់ បណ្តាលឲ្យ​ក្រឡាប់ ស្លាប់​ម្នាក់ របួសស្រាល​២​នាក់​

spot_img

​កំពង់ធំ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ បង្ក​ដោយ​រថយន្ត​ខ្លួនឯង បណ្តាលឲ្យ​ស្លាប់​ម្នាក់ របួសស្រាល​២​នាក់ នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​២១៖៣០​នាទី លើ​កំណាត់​ផ្លូវ ជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៨១-១៨២ ភូមិ​ប្រសាទ ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​។​

​សមត្ថកិច្ច​មូលដ្ឋាន បានឲ្យដឹងថា រថយន្ត​ម៉ាក​ឡិច​ស៊ិស ពណ៌​ទឹកមាស ស្លាក​លេខ​គ្មាន បើកបរ ដោយ​ឈ្មោះ លឹម ចាន់​រឹទ្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ទី​៧ សង្កាត់​កំពង់រទេះ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ស្លាប់​នៅ​មន្ទីរពេទ្យ​ភ្នំពេញ និង​អ្នករួមដំណើរ​២​នាក់ របួសស្រាល ។ ជនរងគ្រោះ​ឈ្មោះ ១- ឈ្មោះ ហ៊ា រឹទ្ធី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយ​អ្នកបើកបរ​រថយន្ត ខាងលើ របួសស្រាល ២-​ឈ្មោះ ផល្លា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ ថ្នល់​បែក ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ របួសស្រាល ។ វត្ថុតាង​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ​។ មូលហេតុ​ជាបឋម​បង្ក​ដោយ​រថយន្ត​បែក​កង់​ហើយ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់ ៕ ដោយ ៖ កូឡាប

spot_img
×