Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ជំរុញ​ឲ្យ​រួម​គ្នា​លុបបំបាត់​ជំងឺគ្រុនចាញ់​

spot_img

​​ភ្នំពេញ​៖ ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ឆ្នាំ​២០១៨​នេះ ធ្វើឡើង​ក្រោម​ប្រធានបទ ត្រៀម​រួចជាស្រេច ចូលរួម​លុបបំបាត់​ជំងឺគ្រុនចាញ់ ក្នុង​គោលបំណង​ជំរុញ និង​បំផុស​ការយល់ដឹង និង​យកចិត្តទុកដាក់​កាន់តែ​ខ្ពស់​បន្ថែមទៀត ក្នុង​ការលើកកម្ពស់​សុខុមាលភាព​សង្គម និង​សំដី​រួមចំណែក​ដល់​ការថែរក្សា​សុខភាព​របស់​ប្រជាពលរដ្ឋ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ញើ​សារលិខិត​មួយ​ជូន​ជនរួមជាតិ សម្រាប់​ឱកាស ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ នៅ​កម្ពុជា នា​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៨​។ សារលិខិត​សម្តេច​តេជោ ហ៊ុន សែន បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គ្រប់​សកម្មភាព​ទាំងអស់ ដែល​បាននិងកំពុង​អនុវត្ត​ក្នុង​ការជំរុញ និង​បំផុស​ការយល់ដឹង​ជា​សាធារណៈ ឲ្យ​កាន់តែ​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស ពិសេស​តាម​ទីជនបទ ដើម្បី​ផ្លាស់ប្តូរ​ផ្នត់គំនិត និង​ទម្លាប់​ប្រជាជន​ក្នុង​ការប្រតិបត្តិ​លើ​ការរស់នៅ​ស្អាត​។ ជំងឺគ្រុនចាញ់​មិន​ត្រឹមតែ​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព ចំណាយ​លុយកាក់​តាមរយៈ​ការ​ចំណាយដោយ​ផ្ទាល់​លើ​ការព្យាបាល ការខាតបង់​ការងារ ការបាត់បង់​ផលិតភាព និង​អាយុជីវិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ក​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​ទៀត​ផង​។ សមស្រប​នឹង​ដំណើ​រវិ​វត្ត​នៃ​សភាពការណ៍​សង្គម សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​កំពុង​ពង្រីក​ការអភិវឌ្ឍ​តាម​ព្រំដែន និង​តំបន់​អេកូ​ទេសចរ​ធម្មជាតិ ព្រៃភ្នំ ដែល​ប្រឈម​នឹង​អត្រា​ឈឺ ស្លាប់​ដោយ​ជំងឺគ្រុនចាញ់​នៅឡើយ​។​

​សូមបញ្ជាក់​ថា តាម​ប្រភព​របាយការណ៍​ប្រចាំ​ឆ្នាំ​ក្នុង​សេវា​សុខាភិបាល​សាធារណៈ​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ពី​ឆ្នាំ​២០១១ -២០១៧ មាន​ចំនួន​ករណី​ឈឺ​ត្រូវ​បាន​កាត់បន្ថយ​ពី​៦២.៥៨០​ករណី មក​នៅត្រឹម ៣៦.៤៥៦​ករណី និង​ចំនួន​ស្លាប់​បាន​កាត់បន្ថយ​ពី​៩៣​នាក់ មក​នៅត្រឹម​ម្នាក់ បានន័យថា អត្រា​ស្លាប់​ក្នុងចំណោម​មន​ស្ស ១០០.០០០​នាក់ បាន​ថយចុះ​ពី​០,៦៥​នាក់ មក​នៅត្រឹម ០,០០៦​នាក់ ដែល​ជោគជ័យ​មុន​គោលដៅ​គ្រោងទុក​ឆ្នាំ​២០១៩​។​

​សម្តេច​តេជោ បាន​ថ្លែងថា ជំងឺគ្រុនចាញ់​នៅតែ​ជា​បន្ទុក​ដ៏​ធ្ងន់​មួយ​របស់​កម្ពុជា ហើយ​បើ​យើង​មិន​ទាន់​លុបបំបាត់​មេរោគ​គ្រុនចាញ់​ឲ្យអស់​ពី​ក្នុង​ខ្លួន​មនុស្ស​គ្រប់ៗ​រូប​នោះ​ទេ សត្វ​មូស​ដែកគោល​ញី​ដែល​បន្ត​មាន​នៅក្នុង​ព្រៃ និង​តំបន់​ជុំវិញ នៅតែ​មាន​ឱកាស​បឺត​ឈាម​ចម្លង​មេរោគ​គ្រុនចាញ់​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ​ដដែល​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×