Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្អូនស្រី​ម្នាក់​តស៊ូ​ប្រយុទ្ធ​តតាំង​នឹង​មហារីក​យាយី​រាប់​ឆ្នាំ និង​ទី​បំផុត​បាត់​បង់ដៃ​ម្ខាង ចែករំលែក​រឿងរ៉ាវរ​បស់​ខ្លួន​លើ​បណ្តាញ​សង្គម ដើម្បី​លើកទឹកចិត្ត​អ្នកដទៃ​

spot_img

Joy Archilla មកពី​ហ្វីលីពីន គឺជា​ក្មេងស្រី​មាន​សុខភាព​ធម្មតា និង​រីករាយ​ម្នាក់ កាល​នៅ​ពី​ក្មេង ។ ទោះយ៉ាងណា ជីវិត​របស់​នាង​បានចាប់ផ្តើម​ប្រែប្រួល​ទៅជា​អាក្រក់​បំផុត នៅពេលដែល​នាង​កត់សម្គាល់ឃើញ​ស្នាម​ពក​តូច​មួយ នៅលើ​ដៃ​របស់​នាង ក្នុង​ឆ្នាំ​២០១៣ ។ វា​បានចាប់ផ្តើម​ចេញ​ជា​ស្នាម​ជាំ​តូច មាន​សណ្ឋាន​ដូច​មូស​ខាំ ដែលជា​ហេតុ​ធ្វើ​ឲ្យ​នាង​ព្យាយាម​កម្ចាត់​វា​ចោល ។ ប៉ុន្តែ ប៉ុន្មាន​សប្តាហ៍ និង​ច្រើន​ខែ​កន្លងផុតទៅ នាង​បានកត់សម្គាល់​ឃើញថា វា​មិនបាន​បាត់​ទេ ប៉ុន្តែ វា​បាន​វិវត្តន៍​ធំ​ឡើងៗ​ជំនួស​ទៅវិញ ។​

Joy ក្រោយមក ត្រូវបាន​វិ​និ​ច្ច័​យ​រកឃើញ​កើត​ជំងឺមហារីក​ឆ្អឹង​ដ៏​កម្រ Ewings Sarcoma ។ វា​ជា​ប្រភេទ​មហារីក​ដែល​កើតមាន​លើ​កុមារ និង​មនុ​ស្សវ័យ​ជំទង់ ហើយ Joy នៅពេលនោះ​មាន​អាយុ ១៦ ឆ្នាំ ។ នាង​ត្រូវបាន​វះកាត់​លើកដំបូង​នៅក្នុង​ខែមេសា ឆ្នាំ​២០១៣ ដោយ​វេជ្ជបណ្ឌិត​បាន​ធានាថា មហារីក​ឆ្អឹង ឬ​សរសៃ​សាច់ដុំ​នេះ​របស់​នាង នឹង​ជាសះស្បើយ​ទាំងស្រុង ។​

​ទោះយ៉ាងណា ចូលឆ្នាំ​២០១៤ Joy បាន​កត់សម្គាល់ថា ដុំ​ពក​មហារីក​នោះបាន​វិលត្រឡប់​មកវិញ និង​បាន​វិវត្តន៍​កាន់​ធំ​ទៅៗ ហើយ​ធ្វើ​ឲ្យ​ឈឺ​ចុកចាប់​តិចតួច ។ នាង​ត្រូវបាន​វះកាត់​ជា​លើក​ទី​២​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៤ ហើយ​ដុំ​ពក់​ធំ​នោះ ក៏ត្រូវ​បាន​វះកាត់​យកចេញ​ផងដែរ ។ ទោះយ៉ាងណា ដោយសារ​វា​ជា​ជំងឺមហារីក នាង​ត្រូវ​ឆ្លងកាត់​ការព្យាបាល​ដោយ​ប្រើ​គីមី​ចំនួន ១៧ ដំណាក់កាល ។ ប៉ុន្តែ នាង​បាន​ស្នើសុំ​គ្រួសារ​ឈប់​ព្យាបាល​ដោយ​គីមី​នៅត្រឹម​ដំណាក់កាល​ទី​៥ ឬ ទី​៦ ព្រោះ​នាង​មិនអាច​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ត និង​ការឈឺចាប់​ដែល​នាង​ទទួលបាន​នោះទេ ។​

​ប៉ុន្តែ នៅពេល​គ្រួសារ​របស់​នាង ព្យាយាម​រក​ការព្យាបាល​ពី​គ្រូពេទ្យ​ដទៃ តែ​ចម្លើយ​គឺ​ត្រូវ​ប្រើ​គីមី​ដូចគ្នា ។ នៅពេលនោះ នាង​បាន​សម្រេចចិត្ត​ព្យាយាម​រក​វិធី​ផ្សេង​ជំនួស ។ នាង​បាន​ផ្លាស់​ប្តូរជីវិត​រស់នៅ និង​ញ៉ាំ​អាហារ​ដែលមាន​ជីវជាតិ​ច្រើន ។ នាង​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ច្រើន ហើយ​សឹងតែ​កាត់បន្ថយ​អ្វីៗ​ផ្សេងទៀត​ទាំងអស់ ។ ទោះយ៉ាងណា នាង​បាន​កត់សម្គាល់ថា ដុំ​ពក​ថ្មី​មួយ​បានចាប់ផ្តើម​រីកលូតលាស់​ម្តងទៀត​នៅ​ឆ្នាំ​២០១៥ ហើយ​ដុំ​សាច់​នោះ​កាន់តែ​ធំ និង​កាន់តែ​កាច​សាហាវ​ជាង​មុន ។​

​វេជ្ជបណ្ឌិត​បាន​ប្រាប់​នាង​ថា នាង​គួរតែ​ទទួល​ការ​ព្យា​ប​លា​ដោយសារ​ធាតុគីមី ដើម្បី​ធ្វើ​ឲ្យ​ជំងឺ​របស់​នាង​ល្អ​ប្រើ​សើរ ។ ទីបំផុត នាង​យល់ព្រម បន្ទាប់ពី​បានឃើញ​កុមារ​តូចៗ​ជាង​នាង ដែល​ពួកគេ​សុទ្ធតែ​ញញឹម ទោះបី​ត្រូវ​ព្យាបាល​ដោយ​គីមី​ដូចគ្នា​ក៏ដោយ ។ ហើយ​នៅ​ដំណាក់កាល​ទី​១២ នៃ​ការព្យាបាល​ដោយ​គីមី​នៅក្នុង​ខែតុលា ឆ្នាំ​២០១៥ ដុំ​សច់​នោះ​ត្រូវបាន​យកចេញ​ម្តងទៀត ។ នៅ​ខែកុម្ភៈ ឆ្នាំ ២០១៦ នាង​បានបញ្ចប់​វដ្ត​ជីវសាស្ត្រ​លើក​ទី​១៧​របស់​នាង ។​

​ប៉ុន្តែ ការប្រយុទ្ធប្រឆាំង​រប​ស់ Joy ជាមួយ​ជំងឺមហារីក​នេះ មិនបាន​បញ្ចប់​នោះទេ ។ ទោះបី​អាច​ទៅ​សាលា​បាន​ម្តងទៀត​ក៏ដោយ ប៉ុន្តែ នាង​បាន​កត់សម្គាល់ថា ដុំ​សាច់​ផ្សេងទៀត​បានចាប់ផ្តើម​លូត​លាស់​នៅក្នុង​ឆ្នាំ​ដដែល​នេះ ។ ដោយ​គ្រាន់​នឹកឃើញ​ដល់​ការវះកាត់ និង​ព្យាបាល​គីមី ដោយ​នាង​បានសម្រេច​សាកល្បង​អ្វី​ផ្សេងទៀត ។ នាង​បាន​អនុវត្តតាម​របប​អាហារ​ដ៏​តឹងរ៉ឹង​ជំនួស​វិញ ហើយ​វា​ជា​របប​អាហារ​កាន់តែ​តឹងរ៉ឹង​ជាមុន​ផងដែរ ។​

​ទោះបី​នាង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងណាក៏ដោយ ក៏​ដុំ​ពក់​នេះ​ចាប់ផ្តើម​លូតលាស់​យ៉ាង​ធំ ដែល​វា​ឲ្យ​នាង​ពិបាក​ក្នុងការ​ចលនា​ដៃ​យ៉ាងខ្លាំង ។ ប៉ុន្តែ ដំណោះស្រាយ​ចុងក្រោយ​របស់​វេជ្ជបណ្ឌិត ពិតជា​ធ្វើ​ឲ្យ Joy ស្លុតរន្ធត់​យ៉ាងខ្លាំង នៅពេល​គ្រូពេទ្យ​ណែនាំ​ថា​ដៃ​របស់​នាង​ត្រូវតែ​កាត់ចោល ដើម្បី​ទប់ស្កាត់​មហារីក​រាលដាល​ទៅកាន់​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​របស់​នាង ។​

​ការវះកាត់​លើក​ទី​៤​របស់​នាង​ត្រូវបានធ្វើ​នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៧ ។ បច្ចុប្បន្ន សុខភាព​របស់​នាង​ល្អប្រសើរ​ធម្មតា ប៉ុន្តែ នាង​ក្លាយជា​ជនពិការ​ដៃ​ម្ខាង​គួរ​ឲ្យ​សោកស្តាយ ៕ ចន្ទី​

  

spot_img
×