Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លូក​លេង​ប្រដាប់ភេទ ក្មេងស្រី​ម្នាក់ ត្រូវ​នគរបាល​ចាប់ខ្លួន​

spot_img

​ខេត្ត​កំពង់ធំ​៖ ជនសង្ស័យ​ម្នាក់​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បៀតបៀន​កេរ្ដិ៍ខ្មាស​ដោយបាន​ប្រើល្បិច​លួងលោម​ក្មេងស្រី​ម្នាក់ នាំ​ទៅ​ផឹក​ទឹកត្នោតជូរ ហើយ​ប៉ុនប៉ង​ចាប់រំលោភ ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​បារាយណ៍​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​២ រសៀល ថ្ងៃអាទិត្យ ទី​២២ ខែ​មេសា ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​ស្វាយ​ម្សៅ ឃុំ​ទ្រៀល ស្រុក​បារាយណ៍​។​

​មន្ត្រី​នគរបាល​ស្រុក​បារាយណ៍ បានឲ្យដឹងថា សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ សួន ស្រេង​ហុង អាយុ​១៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។ រី​ឯ​ក្មេងស្រី​រងគ្រោះ ឈ្មោះ ល ក អាយុ​១៤​ឆ្នាំ រស់​នៅក្នុង​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​។​ ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ ក្រោយពេល​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ ហើយ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ នាំ​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​។​

​នារី​រងគ្រោះ បានឲ្យដឹងថា មុនពេល​កើតហេតុ នាង​បាន​ទៅ​ហូប​ការ​កូន​របស់​អ្នកភូមិ​ទ្រៀល ហើយ​បាន​ជួប​ជាមួយ​នឹង​ជនសង្ស័យ ដែល​ជា​មនុស្ស​ធ្លាប់​ស្គាល់គ្នា​។ បន្ទាប់ពី​ហូប​ការ​ហើយ ជនសង្ស័យ​បាន​លួងលោម នាង​ដោយ​ប្រើ​ពាក្យ​ផ្អែមល្ហែម រហូត​ធ្វើឲ្យ​នាង​ទន់ចិត្ត ទើប​នាង​យល់ព្រម​ទៅ​ជាមួយ នៅពេលនោះ នាង​បាន​ពឹង​ឲ្យ​ជនសង្ស័​យជូន​ទៅ​ផ្ទះ ដើម្បី​ផ្លាស់​សម្លៀកបំពាក់​។ បន្ទាប់មក ជនសង្ស័យ បាន​បើក​ម៉ូតូ​ឌុប​នាង ទៅ​ដល់​តូប​ទៅ​ផឹក​ត្នោត​ជូរ នៅ​ភូមិ​ទ្រៀល ឃុំ​ទ្រៀល ហើយ​ដឹក​ដៃ​នាង​ទៅ​ខាងក្រោយ​តូប​លក់​ត្នោត​ជូរ ហើយ​យក​ម្រាមដៃ មក​ស្ទាប​កេរ្តិ៍ខ្មាស​ប្រដាប់​ភេទ​របស់​នាង​។ ដោយសារ​តែ​គេ​លូកលាន់ និង​ប៉ះពាល់​ដល់​រាងកាយ​របស់​នាង​បែបនេះ ទើប​ធ្វើឲ្យ​នាង​ខឹង ហើយ​ដើរ​ត្រឡប់ទៅផ្ទះ ដោយ​ទុក​ឲ្យ​ជនសង្ស័យ​នៅ​បន្ត​ផឹក​ត្នោត​ជូរ​ទៀត​។ លុះ​មកដល់​ថ្ងៃទី​២២ ខែ​មេសា នាង​បាន​យក​រឿងរ៉ាវ​ទាំងនោះ​ទៅប្រាប់​ឪពុក​ម្តាយ​របស់​នាង និង​ទៅប្តឹង​សមត្ថកិច្ច​នគរបាល ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​តែម្តង ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×