Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ តាម​ដី​ការ​របស់​នគរបាល​វៀតណាម ពីបទ ប្លន់ រំលោភ សម្លាប់​

spot_img

​ភ្នំពេញ​៖ កម្លាំង​ការិយាល័យ​ក​៤ សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​បាល​ខណ្ឌ​ច្បារអំពៅ ធ្វើការ​ឃាត់ខ្លួន​តាម​ដី​ការ​របស់ នគរបាល​ប្រទេស​វៀតណាម ពីបទ ប្លន់ រំលោភ សម្លាប់ នៅ​ខេត្ត​ចា​វិញ ប្រទេស​វៀតណាម ដែល​ប្រព្រឹត្តិ​កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៧​។ ករណី​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣ និង​៥០​នាទី​រសៀល ថ្ងៃ​ចន្ទ ទី​២៣ ខែ​មេសា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងក្រោយ​វត្ត​ចម្បារ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ គីម ថា​ន​ហឹង ហៅ​តា​យ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន រង់ចាំ​ចាត់ការ​តាម​នីតិវិធី​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×