Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និស្ស័យ​ស្នេហ៍​ចម្លែក​របស់​គូស្នេហ៍​១​គូ ដែល​កើត​ថ្ងៃ ខែ ឆ្នាំ ជាមួយគ្នា​

spot_img

…​ព្រហ្ម​លិខិត​ហាក់ដូចជា​តាក់តែងឡើង​នូវ​រឿងរ៉ាវ​ចម្លែកៗ​ធ្វើឲ្យ​អ្នកនឹង​ស្តាប់​ទៅ​ជក់ចិត្ត គួរ​ចង់​តាមដាន ។​

​ជាអាទិ៍ ​រឿង​របស់​លោក Anthony Burkett និង​នាង Jamie Frantz Burkett អ្នក​ទាំង​ពីរ​ស្គាល់គ្នា​តាមរយៈ​កម្មវិធី Tinder នៅ​ឆ្នាំ ២០១៥ ។​

​គ្រា​នោះ​នាង Jamie កំពុង​ប្រើ Tinder ក៏​ស្រាប់តែ​ឃើញ Nickname មួយ​មាន​លេខ ១១៤៩៣ ដែល​ជា​ថ្ងៃ ខែ ឆ្នាំ​កំណើត​របស់​នាង ។ ដោយ​ងឿងឆ្ងល់​នឹង​ករណី “​ជាន់គ្នា​” បែបនេះ នាង​ក៏​ផ្ញើ​សារ​សួរ​ទៅ​ម្ចាស់ Nickname នោះ​។​

​ប៉ុន្មាន​នាទី​ក្រោយ Jamie ទទួលបាន​ចម្លើយ​ថា លេខ​ខាង​លើ​ក៏​ជា​ថ្ងៃ ខែ ឆ្នាំ​កំណើត​របស់ Anthony ។​

​ក្រោយមក Jamie និង Anthony ទើប​ដឹងថា ពួកគេ​ទាំង​ពីរ នៅ​ចម្ងាយ​ពី​គ្នា​ពុំ​ដល់ 30Km ផង​។​

…​កាន់តែ​ងឿងឆ្ងល់​នាង​បន្ត​សួរ Anthony ថា កើត​នៅ​មន្ទីរពេទ្យ​ណា​ដែរ​? ចម្លើយ​គឺ ៖ East Jefferson General Hospital ។ នោះ​ក៏​ជា​មន្ទីរពេទ្យ​ដែល​នាង​បាន​ចាប់កំណើត​ដែរ ។​

​តាមរយៈ​ដឹង​ថា​រវាង​គេ​ទាំង​២ មាន​ចំណុច​ដូច​គ្នា​បែប​នេះ​ក៏​ព្រមព្រៀង​ណាត់​ជួប​គ្នា​។ ពេល​នោះ​រឿង​ដូច​គ្នា​មួយ​ទៀត​ទើប​បាន​ដឹង ៖ អ្នក​ទាំង​ពីរ​មាន​ដៃ​កំណើត​ប្រើ​ខាងឆ្វេង​ដូចគ្នា​។​

… ២​ឆ្នាំក្រោយ​ពួកគេ​ក៏​សម្រេចចិត្ត​រៀបការ​ជាមួយ​គ្នា ព្រោះ​ពួកគេ​ជឿថា ព្រហ្ម​លិខិត​បាន​រៀបចំ​ទុកដាក់​រួច​ស្រេច​ហើយ ។ ម្យ៉ាងទៀត​វា​ក៏​ជា​បំណង​របស់​នាង Jamie ដែរ ព្រោះ​នាង​តែង​ប៉ង​មាន “​មនុស្ស​ភ្លោះ​” ដូច​បងៗ​ប្រុស​ភ្លោះ​របស់​នាង​តាំង​ពី​តូច​មក​ម្លេះ ! ៕ ចន្ទ្រា​

spot_img
×