Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេសកម្ពុជា សម្រេច​​​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់ ​​ហើយ​​​ជួប​​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ​ ​​​​វិល​មក​កម្ពុជា​វិញ

spot_img

ភ្នំពេញ៖ ក្រសួង​ការបរ​ទេស​ ​និង​សហប្រតិបត្តិ​ការ​អន្ត​ជាតិ ​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់​ពី​មាន​ករណី​ពលករខ្មែរ​ឆ្លង​ដែន​​ខុស​ច្បាប់​ចំនួន​ ​២១​នាក់ ​បាន​ជួប​គ្រោះ​​ថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ប្រាជីនបុរី ​ប្រទេស​ថៃ​រួច​មក ​គឺ​ស្ថាន​កង​ស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​សាកែវ ​បាន​ចុះ​ទៅ​ពិនិត្យ​ស្ថាន​ភាព​ របស់​ពលករ​ខ្មែរ​ទាំង​នោះ​​ដល់​មន្ទីរ​ពេទ្យ​ និង​បាន​សហ​​ការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រទេស​ថៃ ​ដើម្បី​សម្រម​សម្រួល​រឿង​នេះ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន រ​បស់​ក្រសួង​ការបរ​ទេស ​និង​សហប្រតិបត្តិ​ការ​អន្តរ​ជាតិ​ ​ញ​ប្រកាស​នៅ​ថ្ងៃ​​អង្គារ ​ទី២៤ ​ខែ​មេសា ​ឆ្នាំ​២០១៨ ​បាន​ប​ង្ហាញ​ថា អាជ្ញាធរខ្មែរ​ សម្រេច​បញ្ជូន​ពលករ​ខ្មែរ ​ដែល​រង​របួសស​រុប​មាន​គ្នា​ចំនួន​ ១៤​នាក់ ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ ​តាម​ច្រក​ព្រំដែន​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ​កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី២៣ ​ខែ​មេសា ​ឆ្នាំ​២០១៨

គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើនេះ បាន​កើត​ឡើង​កាល​ពី​ព្រឹកថ្ងៃ​ទី២១ ខែមេសា ឆ្នាំ២០១៨ នៅឃុំឌុងឡេក ស្រុក​មឿង​ប្រាជីន​បុរី ដោយ​រថ​យន្ត​ភីក​អាប់ ​១​គ្រឿង ​ដឹក​ពលករ​ខ្មែរ​ខុស​ច្បាប់​ចំនួន​ ២១​នាក់​ (ស្រី​៥នាក់​)​ ចេញ​ពី​​ច្រក​ព្រំដែន​បឹង​ត្រកួនណងចាន់ ​ខេត្ត​បន្ទាយមានជ័យ ​ជាប់ខេត្ត​​សាកែវឆ្ពោះទៅខេត្តឈុនបុរី​ ប្រទេសថៃ។ ​ប្រភពបានឲ្យដឹងថា ពេល​រថយន្ត​កំពុង​បើកបរ​ ​ក៏​បាន​រេ​ចង្កូត​បុក​រថ​យន្ត​ដឹក​ទឹកកក​ពី​ក្រោយ ​បណ្តាល​ឲ្យ​ពលករ​ខ្មែរ​ជិះ​នៅ​លើ​រថ​យន្ត​ភីក​អាប់​នោះ ​រង​របួស​ធ្ងន់​ស្រាល​ជា​ច្រើន​នាក់​ ​ហើយ​ត្រូវ​បាន​អាជ្ញាធរថៃ ​ដឹកបញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្នុងទឹកដី​ថៃ​

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ​ពលករ​ខ្មែរឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​ប្រទេស​ថៃ​ទាំង ​២១នាក់​​នោះ​មាន​ឈ្មោះ​៖ ទី១.​ឈ្មោះ រ៉េត ​ចាន់​ធឿន ​ភេទ​ស្រី ​អាយុ​២៨ឆ្នាំ ​រស់នៅ​ឃុំ​ព្រែក​តូច ​ស្រុក​មោង​ឫស្សី ​ខេត្ត​បាត់​ដំបង។ ទី២.​ឈ្មោះ ស្តើង ស្រីនិច ភេទស្រី ​អាយុ​ ១៨ឆ្នាំ ​រស់នៅ​ឃុំ​ឈូក ​ស្រុក​ឈូក ​ខេត្ត​កំពត​​​ទី៣.​ឈ្មោះ វ៉ាន់ សុភី ភេទ​ស្រី អាយុ ២៨​ឆ្នាំ។ ទី៤.​ឈ្មោះ ង៉ែត សុគីម ភេទស្រី អាយុ ១៨​ឆ្នាំ។ ទី៥.​ឈ្មោះ ស្តើង សុខ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​​អ្នក​ទាំង​ ៣​នាក់​នេះ ​រស់​នៅឃុំ​ប្រាសាទ ​ស្រុកសំបូរ​ព្រៃ​គុក ខេត្តកំពង់ធំ។ ទី៦.ឈ្មោះ ណៃ នី ភេទ​ប្រុស​ អាយុ ​២៩​ឆ្នាំ ​រស់​នៅ​ឃុំ​ព្រែក​តូច ​ស្រុក​មោង​ឫស្សី ​ខេត្ត​បាត់​ដំបង។ ​ទី៧.​ឈ្មោះ អឿ សី ​ភេទ​ប្រុស អាយុ ​២០​ឆ្នាំ ​រស់​នៅ​ឃុំ-​ស្រុក​ជី​ក្រែង ​ខេត្ត​សៀមរាប។ ទី៨​​.ឈ្មោះ​ ស៊ឹម រស់ ​ភេទ​ប្រុសអាយុ ២៩ឆ្នាំ ​រស់​នៅឃុំស្រុក​ក្រឡាញ់​ ​ខេត្ត​សៀម​រាប​។ ​ទី៩.​ឈ្មោះ ម៉ន ស្នា ​ភេទ​ប្រុស អាយុ​ ៣០​ឆ្នាំ ​រស់​នៅ​ឃុំ​គោក​ធ្លក​លើ ស្រុក​ជី​ក្រែង​ ខេត្តសៀមរាប។​ ទី១០.​ឈ្មោះ រ៉េត ចំរ៉ុង ភេទរុស អាយុ ២៣​ឆ្នាំ ​រស់​នៅ​ឃុំ​ព្រៃ​តូច ​ស្រុក​មោង​ឫស្សី ខេត្ត​បាត់​ដំបង។ ទី១១.ឈ្មោះ សូ ពិន ​ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ​រស់​នៅ​ឃុំ​កំពង់​ស្នោ ​ស្រុក​ជីក្រែង ​ខេត្ត​សៀមរាប ទី១២.ឈ្មោះ ហី ផាយ ភេទប្រុស អាយុ ១៨ឆ្នាំ ​រស់​នៅ​ឃុំ​ភ្នំលេប ​ស្រុក​ព្រះនេត្រ ​ខេត្ត​បន្ទាយ​មានជ័យ​​។ ទី១៣.​ឈ្មោះ វ៉ាន់ ឌីណា ​ភេទ​ប្រុស អាយុ ២១ឆ្នាំ ​រស់​នៅ​ឃុំគោល​ ​ស្រុក​ប្រាសាទ​សំបូរ​ព្រៃគុក ​ខេត្ត​កំពង់ធំ។ ​ទី១៤.​ឈ្មោះ សឿម តុញ ​ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ​រស់​នៅ​ឃុំ​ក្រឡាញ់​ ​ស្រុក​ក្រឡាញ់​ ​ខេត្ត​សៀមរាប​។ ទី១៥.​ឈ្មោះ យន់ លី ភេទ​ប្រុស​ អាយុ ២៦​ឆ្នាំ ​រស់​នៅ​ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ។ ទី១៦.​ឈ្មោះ ពេញ ថៃ ភេទ​ប្រុស អាយុ ២០ឆ្នាំ ​រស់​នៅ​ស្រុក​ស្ទោង ​ខេត្ត​កំពង់ធំ​។ ទី១៧​.ឈ្មោះ ចេក វិចិត្រ ​ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ស្រុក​មោង​ឫស្សី ​ខេត្តបាត់​ដំបង។ ទី១៨.​ឈ្មោះ ហី ​អ៊ិ​ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ​រស់​នៅ​ស្រុក​ព្រះ​នេត្រ ​ខេត្ត​បន្ទាយ​មាន​ជ័យ។ ទី១៩.​ឈ្មោះ រី រ៉ុម ​ភេទ​ប្រុស អាយុ ៣០ឆ្នាំ រស់​នៅ​ស្រុក​មោង​ឫស្សី។ ទី២០.ឈ្មោះ ចេ រ៉ា ភេទស្រី អាយុ ២៨​ឆ្នាំ ​រស់នៅ​ស្រុក​មោង​ឫស្សី​ និង​ទី២១.​ឈ្មោះ ហី ផាត់ ​ភេទ​ប្រុស អាយុ ២០ឆ្នាំ រស់នៅ​ស្រុក​ព្រះ​នេត្រ ​ខេត្ត​បន្ទាយ​មាន​ជ័យ​​ដែន ​សីមា​

spot_img
×