Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​ទី​បញ្ជា​ការ​ជួរ​មុខ​កម្ពុជា​ និង​កង​ទ័ព​ជើង​ទឹក​ថៃ​​ រួម​គ្នា​ទប់​ស្កាត់​បទ​ល្មើស​ជួញ​ដូរ​​មនុស្ស

spot_img

ខេត្តព្រះ​សីហនុ៖ កម្លាំង​ទី​បញ្ជាការ​ជួរ​មុខ និងមន្ត្រី​ស្ថាប័នគន្លឹះចំនួន ២០រូប ដឹក​នាំ​ដោយ ​លោកឧត្តមនាវីឯក ​ទៀ សុខា មេ​បញ្ជា​ការ​រ​ង​​ក​ង​ទ័ព​​ជើង​​ទឹក និង​​ជា​មេ​បញ្ជាការ​ទី​បញ្ជា​កា​រជួរ​មុខ ​អគ្គ​លេខា​​ធិការដ្ឋាន ​នៃ​គណៈ​កម្មាធិការ​ជាតិ​សន្តិសុខលម្ហសមុទ្រ បាន​​អញ្ជើញ​ទទួល​ស្វាគមន៍​គណៈប្រតិភូ​យោធ​ភូមិ​ភាគ​ទី១​ នៃ​កងទ័​ពជើងទឹកភូមិន្ទថៃ​ចំនួន ២២រូប ​​ដឹកនាំ​ដោយ ​លោកឧត្តម​​នាវី​ឯក​​ BANJOB POEDAENG ​​មេ​បញ្ជាការ​​យោធភូមិ​​ភាគទី១​ នៃកងទ័ព​ជើងទឹក​ភូមិន្ទថៃ ​ចូល​រួម​កិច្ចប្រជុំ​លើក​ទី៨ ​ស្តីពីកិច្ចសហប្រតិបត្តិ​ការ​ផ្លាស់​​ប្តូរ​ព័ត៌​មាន​លើ​ផ្ទៃ​សមុទ្រ ​ដើម្បី​ឈាន​ទៅសហការ​​ទប់​ស្កាត់ ​​បង្រ្កាប​​ការ​ជួញ​​​ដូរ​មនុស្ស​ ការ​​​រុក​រក និង​ជួយ​សង្រ្គោះ​គ្រោះ​មហន្ត​រាយ​​រួម​គ្នា​ឲ្យ​​មាន​ប្រសិទ្ធ​ភាព​។

កិច្ច​ប្រជុំ​នេះ​បាន​រៀប​ចំ ​កាលពី​រសៀលថ្ងៃអង្គារ ​ទី២៤ ​ខែមេសា ​ឆ្នាំ២០១៨ ​នៅ​សណ្ឋាគារ​សុខា​ ខេត្តព្រះសីហនុ៕ ដែន សីមា

 

spot_img
×