Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន ៖ ចញ្ចឹមសត្វ​កន្លាត ៦​ពាន់​លាន​ក្បាល ដើម្បី​ផលិត​ថ្នាំ​សម្រាប់​អ្នកជំងឺ​ (​មាន​វីដេអូ​)

spot_img

​កសិដ្ឋាន​ចិញ្ចឹម​កន្លាត​នៅ​ខេត្ត​ស៊ី​ឈួន​

តាម​សារព័ត៌មាន South China Morning នៅ​ប្រទេស​ចិន​មាន​មូលដ្ឋាន​ចិញ្ចឹមសត្វ​កន្លាត​យ៉ាងច្រើន ក្នុង​គោលបំណង​ស្រាវជ្រាវ​វេជ្ជសាស្ត្រ ឬ ប្រភព​អាហារ​សត្វ ។ ប៉ុន្តែ ពុំ​មាន​មូលដ្ឋាន​ណា​អាច​ប្រៀបធៀប​ជាមួយ​កសិដ្ឋាន​នៅ​ទីក្រុង Xichang ឡើយ ។ មូលដ្ឋាន​នេះ​ប្រើប្រាស់​ខួរក្បាល​(AL)​សិប្បនិម្មិត ដើម្បី​គ្រប់គ្រង​, ត្រួតពិនិត្យ​ហ្វូង​កន្លាត ។​

កសិដ្ឋាន​ចិញ្ចឹម​កន្លាត​រាប់ពាន់​លាន​នៅ​ខេត្ត​ស៊ី​ឈួន​

​បណ្ឌិត Zhang Wie នៅ​សកល​វិទ្យាល័យ​ចឺ​ជាំង​ឲ្យដឹងថា​៖ «​នេះ​ជា​កសិដ្ឋាន​តែ​១​គ្មាន​២ លើ​ពិភពលោក ព្រោះ​គេ​ប្រើប្រាស់​តែ​បញ្ចេ​ក​វិទ្យា​មួយ​គត់ ដើម្បី​ដោះស្រាយ​ច្រើន​បញ្ហា​ក្នុង​ពេល​តែមួយ​» ។​

​ក្នុង​កសិដ្ឋាន​នេះ​មាន​បុគ្គលិក​តួច​បំផុត ។ ពេល​សត្វ កន្លាត​សម្រេច​ដល់​ទំហំ និង​ទម្ងន់​ចាំបាច់​, វា​នឹង​ត្រូវ​នាំ​ចូល​ក្នុង​ម៉ាស៊ីន ដើម្បី​កិន​បង្កើតជា​ថ្នាំ ។ ថ្នាំ​ពី​សត្វ​កន្លាត​នេះ​មាន​ពណ៌​ដូច​ពណ៌​តែ​បៃតង រសផ្អែម​បន្តិច និង​ក្លិន​រាង​ឆ្អាប ជាមួយនឹង​ប្រសិទ្ធភាព​ព្យាបាល​ល្អ ចំពោះ​ជំងឺ​ច្រើន​ប្រភេទ ពិសេស​គឺ​ជំងឺ​ក្រពះ ។​

​មាន​អ្នកជំងឺ​ផ្លូវដង្ហើម​, ក្រពះ និង​ជំងឺ​ផ្សេងៗ ប្រមាណ​ជាង ៤០ លាន​នាក់ ត្រូវបាន​ព្យាបាល​ជា​ក្រោយ​ពេល​ប្រើ​ថ្នាំ​នេះ ។ ហើយ​តាម​ស្ថិតិ​ពី​ភាគី​កសិដ្ឋាន​, មាន​មន្ទីរពេទ្យ​ប្រមាណ​ជាង ៤០០០ នៅ​ពាសពេញ​ប្រទេស​ចិន ប្រើប្រាស់​ថ្នាំ​នេះ ។​

សត្វ​កន្លាត​តាំងពី​យូរ​មក​ហើយ ត្រូវបាន​ចាត់ទុក​ជា​ស​មាស​ធាតុ​មានតម្លៃ​មួយ​របស់​វេជ្ជសាស្ត្រ​បុរាណ​ចិន ។ នៅ​តំបន់​ជនបទ​មួយចំនួន​នៅ​ភាគខាងត្បូង​ប្រទេស​ចិន​, ទារក​តូចៗ​ម្តង​ម្កាល នៅ​ត្រូវបាន​ឲ្យ​បរិភោគ​សត្វ​កន្លាត​រួមជាមួយ​ខ្ទឹម​ស ដើម្បី​ព្យាបាល​គ្រុនក្តៅ​ដោយសារ​ឆ្លង​មេរោគ ឬ ឈឺ​ពោះ ។​

​ការស្រាវជ្រាវ​មួយ​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​ចិន ក៏​ត្រូវបាន​អនុវត្ត ហើយ​ក្រោយ​រយៈពេល​ជាង ២០ ឆ្នាំ ការស្រាវជ្រាវ​នេះ​ទទួលស្គាល់​កន្លាត​មាន​សក្តានុពល​តម្លៃ​ធំ​ក្នុង​វេជ្ជសាស្ត្រ ៕

spot_img
×