Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ប្តេជ្ញាចិត្ត​មិន​អូសបន្លាយ​ការចរចា​ជាមួយ​កូរ៉េខាងជើង​

spot_img

អ្នកស្រី Suan Thornton ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ស្តីទី ទទួលបន្ទុក​បណ្តា​បញ្ហា​អាស៊ី​បូព៌ា និង​អាស៊ី​ប៉ាស៊ីហ្វិក​។​

​តាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ឲ្យដឹងថា ឧបការី​រដ្ឋមន្ត្រី​ស្តីទី​របស់​ក្រសួង​ការបរទេស​អាមេរិក នៅ​ថ្ងៃ​ទី ២៤ ខែ​មេសា បានប្រកាសថា ក្រុង​វ៉ាស៊ីនតោន ប្តេជ្ញា​ដាច់ខាត​នឹង​មិន​ជាន់​ដាន​ចាស់ ជា​ហេតុ​ធ្វើឲ្យ​កិច្ចចរចា​អូសបន្លាយ​ជា​មួយក្រុង​ព្យុង​យ៉ាង ហើយ​បង្ក​លក្ខណៈ​ដល់​កូរ៉េខាងជើង គ្មាន​ពេលវេលា​ជំរុញ​កម្មវិធី​អភិវឌ្ឍន៍​អាវុធ​ទៀត​ទេ​។​

​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ក្រុង​សេ​អ៊ូ​ល អ្នកស្រី Thornton បាន​អំពាវនាវ​ឲ្យ​កូរ៉េខាងជើង​អនុវត្ត​បន្ថែម​នូវ​កាយវិការ​ផ្សេងទៀត​ដើម្បី​បញ្ចុះបញ្ចូល​ពិភពលោក​ទទួលស្គាល់​នូវ​ភាពស្មោះត្រង់​របស់​ខ្លួន ក្នុង​បញ្ហា​រំសាយ​អាវុធ​នុយក្លេអ៊ែរ ។ ថ្វី​ត្បិត​នៅ​ថ្ងៃ​ទី ២១ ខែ​មេសា​កន្លង​មក ប្រទេស​នេះ​បានប្រកាស​ផ្អាក​ការសាកល្បង​នុយក្លេអ៊ែរ និង​កាំជ្រួច​អន្តរទ្វី​បក្តី គឺជា “​សញ្ញា​ល្អ​មួយ​” ប៉ុន្តែ​វា​នៅ​ពុំទាន់​គ្រប់គ្រាន់​សម្រាប់​ការ​បញ្ចុះបញ្ចូល​ឲ្យ​អាមេរិកជឿ​ទុកចិត្តបា​ន​ទេ ។​

​ថ្វី​ត្បិត​តែ​ឧបការី​ស្តីទី​រូបនេះ បាន​លើកឡើង​អំពី​តួនាទី​ដ៏​សំខាន់​ពី​ការចូលរួម​របស់​បណ្តា​ប្រទេស​ក្នុង​ជុំ​ចរចា ៦​ភាគី អំពី​ការរំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​មុន​នេះ​ក្តី ប៉ុន្តែ​បាន​ធ្វើ​ការវាយតម្លៃ​ថា បច្ចុប្បន្ន​ពុំ​មែន​ជា​ពេលវេលា​សម្រាប់​លើកឡើង​ពី​រូបមន្ត​ណា​ផ្សេងទៀត ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ឡើយ ៕ សូ​យ​ន​

spot_img
×