Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ករណី​រថយន្ត​បើកបំ​បុក​មនុស្ស​នៅ​កាណាដា ៖ ឧក្រិដ្ឋជន​រង​ការចោទប្រកាន់​ពី​បទ​សម្លាប់​មនុស្ស​ចំនួន​១០

spot_img

​ឧក្រិដ្ឋជន Alek Minassian ក្នុង​សវន​ការកាត់ទោស​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ២៤ ខែ​មេសា ជនល្មើស Alek បង្ក​ឲ្យមាន​ករណី​បំបុក​ហ្វូង​មនុស្ស​នៅ Toronto កាណាដា មួយ​ថ្ងៃ​មុន​នោះ​ដែល​បាន​ធ្វើឲ្យ​មុស្ស​១០​នាក់​ស្លាប់ និង​១៥​នាក់​ទៀត​រងរបួស និង​ត្រូវបាន​ចោទប្រកាន់​ទោស​ចំនួន ១០ អំពី​ករណី​ចេតនា​សម្លាប់​មនុស្ស​។​

​ក្រៅពី​នោះ​ឧក្រិដ្ឋជន​រូប​នេះ​នៅ​បាន​រង​ការចោទប្រកាន់​បទល្មើស​ជាច្រើន​ផ្សេង​ទៀត​ទាក់ទង​ដល់​ចេតនា​សម្លាប់​អ្នករងរបួស​ក្រោយពេល​បើក​រថយន្ត​បំបុក ។​

​មុខសញ្ញា​នេះ​ពុំ​ធ្លាប់​មាន​អតីត​ទោស​ឡើយ បើតាម​តាម​របាយការណ៍​របស់​ចារ​កម្ម និង​សន្តិសុខ​កាណាដា ។ ហេតុនេះ​រដ្ឋមន្ត្រី​ក្រសួង​សុវត្ថិភាព​សាធារណៈការ​ណា​ដា Ralph Goodale បាន​បដិសេធ​ចំពោះ​ការលើកឡើង​ថា វា​ជា​ទង្វើ​ភេរវកម្ម ។ លោក​សង្កត់ធ្ងន់​ថា ផ្អែក​តាម​ព័ត៌មាន​ទាំងឡាយ​ដែល​ទទួលបាន​មក​ទល់​ខណៈ​ពេល​នេះ​ពុំ​ទាន់​ឃើញ​មាន​ចំណងទាក់ទង​រវាង​ក​រ​ណី​បើករថយន្ត​បំ​បុក​ជាមួយ​សន្តិសុខ​ជាតិ​ឡើយ ៕ សូ​យ​ន​

spot_img
×