Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ចំណាយ ១​ពាន់​លាន​ដុល្លារ ដើម្បី​ផលិត​កាំ​ជ្រួច “​ស្លាប់​ច្រើន​បំផុត​” (មានវីដេអូ)

spot_img

​កងទ័ពអាកាស​អាមេរិក បាន​ប្រគល់​ប្រាក់​ជិត​១​ពាន់​លាន​ដុល្លារ ឲ្យទៅ​សម្ព័ន្ធ​ក្រុមហ៊ុន Lockheed Martin ដើម្បី​អភិវឌ្ឍន៍​កំពូល​កាំជ្រួច​លឿន​ជាង​សំឡេង បំណង​ប្រដេញ​តាម​ការ​ជឿនលឿន​ថ្មី​នេះ​របស់​រុស្ស៊ី​និង​ចិន ជុំវិញ​បញ្ហា​ផលិត​បណ្តា​សព្វាវុធ​ដែល​មាន​ល្បឿន​លឿន ហើយ​ខ្លាំង​ជាង​។​

​ថ្មីៗ​កន្លងមកនេះ ចិន​និង​រុស្ស៊ី​បានប្រកាស​ពី​ការសាកល្បង​ជោគជ័យ​នូវ​ប្រភេទ​អាវុធ​ថ្មី​គួរឲ្យខ្លាច អាច​ចលនា​លឿន​ជាង​សំឡេង​ច្រើន​ដង ព្រមទាំង​អាច​គេចផុត​ពី​ប្រព័ន្ធ​ខែល​កាំជ្រួច​បច្ចុប្បន្ននេះ ។​

​អាមេរិក​ចំណាយ ១​ពាន់​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍន៍ កាំជ្រួច​ស្លាប់​ច្រើន​បំផុត ។​

​ប្រៀប​ដូចជា​កិច្ច​ឆ្លើយតប​នឹង​ការគំរាមកំហែង​របស់​ចិន និង​រុស្ស៊ី ទ័ពអាកាស​របស់​អាមេរិក បាន​ប្រគល់​ប្រាក់ ៩២៩​លាន USD ទៅឲ្យ​សម្ព័ន្ធ​អវកាស Lockheed Martan ដើម្បី​ផលិត​កំពូល​អាវុធ “​លឿន​ជាង​សំឡេង​ច្រើន​ដង​” ។ វា​មាន​សមត្ថភាព​ចលនា​ក្នុង​ចម្ងាយ​រាប់ពាន់​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ហើយ​ពុំ​មាន​អាវុធ​ណា​ពុំ​អាច​រាំង​ស្កាត់​វា​បានឡើយ​។​

​អាវុធ Kinzhai: លឿន​ជាង​សំឡេង​ច្រើន​ដង ដែល​រុស្ស៊ី​ប្រកាសថា បាន​សាកល្បង​ជោគជ័យ​។​

​ព័ត៌មាន​លំអិត​ពី​អាវុធ​ថ្មី​នេះ ក៏​ត្រូវ​បាន​ប្រធានាធិបតី​រុស្ស៊ី​ពូ​ទីន ស្រាយ​បញ្ជាក់​ក្នុង​សុន្ទរកថា​ថ្លែង​ក្នុង​រដ្ឋសភា​ប្រទេស​នេះ កាលពី​ថ្ងៃ​ទី ០១ ខែ​មីនា ។​

​ទន្ទឹម​នោះ​តាម​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក Mike Griffin ក៏​បាន​ថ្លែង​ទៅ​កាន់​រដ្ឋសភា​អាមេរិក​ថា ចិន​បាន​បោះជំហាន​មុន​អាមេរិក​ក្នុង​បច្ចេកវិទ្យា​អាវុធ​មាន​ល្បឿន​លឿន​ជាង​សំឡេង​។ មន្ត្រី​រូប​នេះ​ក៏​បាន​ព្រមាន​ផងដែរ​ថា អាមេរិក​ពុំមាន​ពេលវេលា​រក្សា​តំណែង​ជា​អធិរាជ​នៃ​បច្ចេកវិទ្យា​នេះ​ទៀតហើយ ៕ សូ​យ​ន​

spot_img
×