Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ ថ្កោលទោស​ការ​ក្លែងបន្លំ​ហ្វេ​សប៊ុក​កងទ័ព​ដើម្បី​ញុះញង់​

spot_img

​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្កា ចំពោះ​ការ​ក្លែងបន្លំ Facebook របស់​កងទ័ព ហើយ​ធ្វើការ​បំផុស ដើម្បី​ញុះញង់ ឱ្យ​មាន​ការបែកបាក់​ជាតិ ប្រឆាំង​រដ្ឋាភិបាល​។ ការ​ប្រតិកម្ម​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ជន​អនាមិក​មួយ​ចំនួន ដែល​គេ​សង្ស័យថា មាន​សេណារីយោ​ច្បាស់លាស់ បាន​ក្លែងបន្លំ​ធ្វើ​ជា​គណនី Facebook របស់​កងទ័ព​។

​លោកនាយ​ឧត្តមសេនីយ៍ ឈុំ សុជា​ត អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៨​នេះ បាន​ផ្សព្វផ្សាយ​លើ​ផេក​ហ្វេស​ប៊ុក​ផ្លូវថា ” រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​ក្រុម​ជន​អគតិ​មួយចំនួន​តូច បាន​បន្ត​សកម្មភាព​ក្លែងបន្លំ​ជា​ហ្វេ​សប៊ុក (Facebook) របស់​បងប្អូន​កងយោធពល​ខេមរភូមិន្ទ ហើយ​បង្ហោះ​ខ្លឹមសារ​ញុះញង់ បំបែកបំបាក់​លាប​ពណ៌​មកលើ​កងទ័ព​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​។ ការ​លាប​ពណ៌​មក​លើ​កង​យោធពល​ខេ​មរ​ភូមិ​នេះ គឺជា​អំពើ​ថោកទាប និង​ដ៏​សែន​ល្ងង់ខ្លៅ​របស់​ក្រុម​ក្បត់ជាតិ ដែល​បាន​ប្រកាស​ធ្វើ​សកម្មភាព​មកលើ​កងទ័ព ក្នុង​ចេតនា​បំផ្លាញ​ដល់​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ជ្រក​ក្រោម​ម្លប់​សន្តិភាព និង​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​”​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ ក៏ដូចជា​កងទ័ព​កម្ពុ​ជា​ទាំងអស់ សូម​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្កា ចំពោះ​ក្រុម​ជន​ក្បត់ជាតិ​ទាំងនេះ ហើយ​សូម​អំពាវនាវ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ក្រុម​ជន ដែល​បន្លំ​ហ្វេ​សបុ​ក​របស់​កងទ័ព យក​មក​ផ្តន្ទាទោស​តាមច្បាប់ ឱ្យ​បាន​ធ្ងន់ធ្ងរ​បំផុត​។​

​លោក​បាន​ថ្លែងថា “​កងយោធពល​ខេមរភូមិន្ទ មាន​ការស្មោះត្រង់ និង​ការពារ​ដាច់ខាត​ចំពោះ​រាជរដ្ឋាភិបាល​ស្របច្បាប់​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ខិតខំ​ស្វែងរក​សន្តិភាព​ជូន​កម្ពុជា​យ៉ាង​លំបាក ហើយ​មិន​ឱ្យ​ជន​ក្បត់ជាតិ​បានសម្រេច​បំណង​បំផ្លិចបំផ្លាញ​សន្តិភាព​នេះឡើយ​”៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×