Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក បន្ដ​អនុគ្រោះ​ពន្ធ​ទូទៅ ដល់​កម្ពុជា​រយៈពេល​៣​ឆ្នាំ​បន្ដទៀត​

spot_img

​​​ភ្នំពេញ ​៖​ ក្រសួង​ពាណិជ្ជកម្ម​បាន​ចេញ​សេចក្ដីជូនដំណឹង​ដោយបាន​ជម្រាប​ដល់​ពាណិជ្ជករ​នាំ​ផលិតផល​ចូល​ទៅ​កាន់​សហរដ្ឋអាមេរិក​ពី​កម្ពុជា​ជ្រាប ពី​ព័ត៌មាន​ដែល​រដ្ឋាភិបាល​អាមេរិក របស់​លោក​ប្រធាធិបតី ដូ​ណា​ល់ ត្រាំ ទើប​ចុះ​ហត្ថលេខា​លើ​ច្បាប់ ដើម្បី​បន្ដ​ឡើងវិញ នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ សម្រាប់​រយៈពេល​៣​ឆ្នាំ​បន្ដទៀត ចាប់ពី​ឆ្នាំ​២០១៨-២០២០​។​

​ក្រសួង​ពាណិជ្ជកម្ម​កម្ពុ​ជា នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៨ បាន​ចេញ​សេចក្តីជូនដំណឹង ដល់​រាល់​ពាណិជ្ជករ​ទាំងអស់ ដែល​នាំចូល​ទំនិញ​ទៅ​ទីផ្សារ​សហរដ្ឋអាមេរិក​នា​ពេលកន្លងមក ហើយ​បាន​បង់ពន្ធ​រួច ចាប់ពី​ខែ​មករា​មក អាច​ធ្វើ​ការស្នើ​សុំ​ដក​ប្រាក់​ពន្ធ​នោះ​ត្រឡប់មកវិញ​បាន បន្ទាប់​ពី​សហរដ្ឋអាមេរិក បានសម្រេច​បន្ត​ឡើង​វិញ នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ និង​ដាក់ឲ្យចូល​ជា​ធរ​មាន​កាលពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៨​។​

​លោក​ប្រធានា​ធីបតី​សហរដ្ឋអាមេរិ​ក Donald Trump កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៨ បាន​ចុះហត្ថលេខា​លើ​ច្បាប់​ស្តីពី H.R. 1625 the Consolidated Appropriations Act, 2018 ដើម្បី​បន្ត​ឡើងវិញ នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ដោយ​ភ្ជាប់​ជាមួយ​ការ​ធ្វើ​ប្រតិសកម្ម​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០​។ ការ​បន្ត​ឡើង​វិញ​នាំ​ការផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​នេះ នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៨ ហើយ​ចំពោះ​អ្នក​ដែល​បាន​នាំ​ចូល​ទៅ​សហរដ្ឋអាមេរិក​គិត​ចាប់ពី​ថ្ងៃ​ទី​១​ខែ​មករា ឆ្នាំ​២០១៨ អាច​មក​ស្នើសុំ​ដក​ប្រាក់​ពន្ធ​ដែល​បាន​បង់​រួច​មក​វិញ​បាន តាម​ការជូនដំណឹងរ​បស់​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ៕

​ការសម្រេច​នេះ អាច​ឲ្យ​រាល់​ពាណិជ្ជករ​ទាំងអស់​ដែល​ប្រើ Special Program Indicator (SPI) កូដ អាច​ទទួល​ប្រាក់​ពន្ធ ដែល​បាន​បង់​រួច​ហើយ​ត្រឡប់​មក​វិញ ដោយ​ស្វ័យប្រវត្តិ​។ ដោយឡែង​អ្នក​នាំ​ផលិតផល ទៅ​អាមេរិក​ដែល​មិន​ប្រើ SPI កូដ​អាច​ស្នើសុំ​ប្រាក់​ពន្ធ​មកវិញ បាន​ដោយ​ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​ដោយ​ខ្លួនឯង តាមរយៈ​គេហទំព័រ​នៅ​ក្នុង​សេចក្តីជូនដំណឹង របស់​ក្រសួង​ពាណិជ្ជកម្ម​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×