Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធីតែ 1-0-2 ដើម្បី​ទទួលបាន​ការលើកលែង​មិន​ពិន័យ​កំហុស​បំពាន​ច្បាប់​ចរាចរណ៍​!

spot_img

ប៉ូលិស​ចរាចរណ៍​នៅ​ភាគ​និរតី​ប្រទេស​ចិន ទើបតែ​អនុញ្ញាត​ឲ្យ​អ្នកចូលរួម​ចរាច​រណ៍ ដែល​មាន​កំហុស​តិចតួច អាច​ពុំ​តម្រូវឲ្យ​បង់​ប្រាក់​ពិន័យ ប្រសិន​បើ​ពួកគេ​បង្ហាញ​អត្តសញ្ញាណ​លើ​បណ្តាញ​សង្គម រួច​សារភាព​ពី​កំហុស​បំពាន​ច្បាប់​ចរាចរណ៍​របស់ខ្លួន តែ​ចាំបាច់​ត្រូវ​ទទួល​បាន​ការ “Like” ពី ២០​ឡើងទៅ ។​

​តាម BeiJing News មកទល់ពេលនេះ មាន​មនុស្ស​ជាង ១០​នាក់​ហើយ​បាន​ជ្រើស​យក​រូបភាព​ពិន័យ “​ច្នៃប្រឌិត​”​នេះ ។ គេ​ដឹងថា វិធីសាស្ត្រ​នេះ​ជា​គំនិត​ច្នៃប្រឌិត​កំពុង​សាកល្បង​របស់​ប៉ូលិស​នៅ Dzhou ខេត្ត Sichuan ។​

​វិធី​នេះ​អនុវត្ត​ចំពោះ​អ្នក​បំពាន​កំហុស​តូចតាច​ប៉ុណ្ណោះ ។​

​ប៉ូលិស​ក៏​នឹង​ថត​ទុក​រូបភាព​អេក្រង់​របស់​អ្នក “​សារភាព​”​លើ​បណ្តាញ​សង្គម Weibo ។ អ្នក​សារភាព​ម្នាក់​សរសេរថា ៖ “​ខ្ញុំ​ត្រូវ​បាន​ប៉ូលិស​ឃាត់​ព្រោះ​បញ្ជា​យានយន្ត​ខុស​ខ្សែបន្ទាត់ (line) នៅ​ផ្លូវបំបែក​មួយ ខ្ញុំ​ដឹង​ថា​ខ្ញុំ​ខុស ក្រោយ​ពេល​ប៉ូលិស​ពន្យល់ ។ ខ្ញុំ​ចង់​រំលឹក​ដល់​អ្នក​ទាំងអស់​ថា ចូរ​ដក​ពិសោធន៍​ពី​មេរៀន​របស់ខ្ញុំ​” ។​

​តាម​ប៉ូលិស​នៅ Dzhou រូបភាព​ពិន័យ​ថ្មី​នេះ អនុវត្ត​ចំពោះ​តែ​អ្នក​ប្រព្រឹត្ត​កំហុស​តូចតាច​របស់​អ្នក​ថ្មើរជើង ជិះ​កង់ ឬ​ម៉ូតូ​ប៉ុណ្ណោះ ។​

​ពេល​នេះ​គំរោង​ខាងលើ កំពុង​ត្រូវបាន​អនុវត្ត​នៅ​ខ័ណ្ឌ Tong Chuan ហើយ​កំពុង​ត្រូវ​បាន​ថ្លឹងថ្លែង គួរ​អនុវត្ត​នៅ​ទីក្រុង Dzhou ទាំងមូល​ដែរឬទេ ។​

​គិត​ទៅ​ម្យ៉ាងដែរ ខ្មែរ​យើង​គួរ​រៀនសូត្រ​តាម​!?

spot_img
×