Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុអ្វី​បានជា​មេធាវី​៤​នាក់ បាន​ដាក់ពាក្យ​លាឈប់​មិន​ការពារ​ក្តី​ឱ្យ លោក​កឹម សុខា​?

spot_img

​​ភ្នំពេញ​ ៖​ មហាជន​នាំគ្នា​ដាក់​សំណួរ​សួរ​ថា​ហេតុអ្វី​បាន​ជា​មេធាវី​លោក កឹម សុខា ចំនួន​៤​នាក់ នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៨​នេះ បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​តុលាការ ដើម្បី​លាឈប់​ការពារ​ក្តី​ឱ្យ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តទៅទៀត​?

​គួរបញ្ជាក់​ថា​៖​មេធាវី​ទាំង​៤​នាក់​នោះ រួមមាន លោក សំ សុគ​ង់ លោក ហែម សុជាតិ លោក កែ​ត ឃី និង លោក ជូ​ង ជូ​ងី ដែល​ពួកគាត់​កន្លងទៅ គឺជា​អ្នក​ការពារ​ក្តី​ដ៏​សកម្ម​ជូន លោក សម រង្ស៊ី និង​អតីត​សកម្មជន​ផ្សេង​ទៀត​របស់​អតីត​បក្សប្រឆាំង​។​

​លោក ហែម សុជាតិ មេធាវី​ម្នាក់ ក្នុងចំណោម​មេធាវី​ទាំង​៤​នាក់ ដែល​បាន​ដាក់ពាក្យ​លាឈប់​ពី​ការការពារ​ក្តី​ជូន លោក កឹម សុខា​នេះ បានឱ្យដឹងថា ការលាឈប់​របស់​មេធា​វី​ទាំង​៤​នាក់ គឺ​ធ្វើឡើង​តាម​ការស្នើសុំ និង​សេចក្តី​ចង់​បាន​របស់​លោក កឹម សុខា កាលពី​ប៉ុន្មាន​ថ្ងៃមុន​។ ប៉ុន្តែ​ទោះជា​យ៉ាងណា លោក​មិន​ដឹង​អំពី​មូលហេតុ ដែល​នាំឱ្យ​លោក កឹម សុខា សម្រេចចិត្ត​បែបនេះ​ទេ​។​

​លោក​បាន​អះអាង​ទៀតថា បន្ទាប់ពី​លោក​ទាំង​៤​នាក់ លាឈប់​ហើយ​នោះ លោក កឹម សុខា ក៏​នៅ​មាន​មេធាវី​ការពារ​ក្តី​ជូន​ចំនួន​៤​នាក់​ផ្សេង​ទៀត ក្នុងនោះ​មាន លោក ផែង ហេង លោកស្រី ម៉េង សុភា​រី និង​លោក ចាន់ ចេង​ជាដើម​។​

​ការសម្រេច ឱ្យ​មេធាវី​ទាំង​៤​នាក់​ដែល​ធ្លាប់​ស្និទ្ធ​នឹង​សម រង្ស៊ី លាឈប់​ពី​ការការពារ​ក្តី​ឱ្យ​លោក កឹម សុខា ពេលនេះ ក៏​ធ្វើ​ឡើង​បន្ទាប់ពី​ក្រុម​មេធាវី​ទាំងនោះ បង្ហាញ​អំពី​ការ​អស់​លទ្ធភាព ក្នុងការ​តតាំង​ផ្លូវច្បាប់ ៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×