Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កំពុង​ដើរ​តាម​ចិញ្ចើមថ្នល់​សុខៗ ស្រាប់តែ​ឆ្កែ​ធ្លាក់​ចំ​ក្បាល​សន្លប់​បាត់មាត់ឈឹង​ (មានវីដេអូ)

spot_img

​តាម South China Morning Post (SCMP) ស្ត្រី​ជនជាតិ​ចិន​ម្នាក់​ដែល​គេ​ពុំ​ប្រកាស​ឲ្យដឹង​ពី​អត្តសញ្ញាណ​បាន​រងរបួ​ស​ជា​ទម្ងន់ បន្ទាប់​ពី​ឆ្កែ​មួយ​ធ្លាក់ចំ​លើ​ក្បាល កាលពី​ថ្ងៃ​ទី ២៤ ខែ​មេសា​ម្សិលមិញ​នេះ ។​

​គ្រោះថ្នាក់​ដ៏​កម្រ​ខាងលើ​បាន​កើតឡើង ខណៈពេល​ដែល​ស្ត្រី​រូប​នេះ​កំពុង​ដើរ​តាម​ដង​វិថី ទីក្រុង​ក្វាង​ចូ​វ​ខេត្ត​ក្វាង​ដុង​ខាងត្បូង​ប្រទេស​ចិន​។​

​រូបភាព​ពី​កាមេរ៉ា​សុវត្ថិភាព​បង្ហាញឲ្យឃើញថា ឆ្កែ​តូច​ល្មម​មួយ​ក្បាល ពណ៌​ស​បាន​ធ្លាក់​ចំ​ក្បាល​ស្ត្រី​ខាងលើ ធ្វើឲ្យ​នាង​ដួលសន្លប់​នៅ​នឹង​កន្លែង​ភ្លាមៗ​។ តាម​ការ​បង្ហើប​ពី The Beijing News នោះ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស​យ៉ាង​ធ្ងន់ធ្ងរ ពេលនេះ​កំពុង​ត្រូវបាន​ក្រុម​វេជ្ជបណ្ឌិត​តាមដាន​ពិនិត្យ ។ ប៉ូលិស​កំពុង​ធ្វើ​ការស៊ើបអង្កេត​ករណី​រឿង ។​

​សំណាង​ល្អ​ដែល​អ្នក​ពរ​កូន​ដើរ​ពីមុខ​បាន​ទៅ​ផុត ខណៈពេល​នារី​ដើរ​ក្រោយ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ព្រោះ​ត្រូវបាន​ឆ្កែ​ធ្លាក់​ចំក្បាល ៕

spot_img
×