Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​វីឡា​ស្កឹមស្កៃ តម្លៃ​រាប់​លាន​ដុល្លារ ក្នុង​បុរី​សាន់វ៉េ នៅ​កណ្ដាលអធ្រាត្រ​

spot_img

​​ភ្នំពេញ​៖ ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតមានឡើង​ទាំង​កណ្តាលរាត្រី ខណៈ​ដែល​គេ​បាន​ឃើញ​អណ្តាតភ្លើង បាន​ឆេះ​ឡើង​ចេញ​ពី​ក្នុងផ្ទះ​វីឡា​ឈើ ដ៏​ស្កឹមស្កៃ​មួយ​ខ្នង ហើយ​ក្នុង​ហេតុការណ៍​នេះ គេ​ក៏​បាន​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ ជាច្រើន​គ្រឿង ចេញមក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ភ្លាម​ដែរ​។​

​ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ឡើង​កាលពី​រាត្រី​ឆ្លង​ចូល​ថ្ងៃ​ពុធ ទី​២៥ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​និង​១០​នាទី​នៅក្នុង​បុរី សាន់វ៉េ ចំណុច​ផ្ទះ​វីឡា​លេខ M61 ផ្លូវ​បេតុង ស្ថិតក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

​អ្នកបម្រើ​នៅ​ក្នុងផ្ទះ​វីឡា​ខាងលើ បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ ពួកគាត់​បួន ប្រាំ​នាក់ រួម​ទាំង​ម្ចាស់ផ្ទះ​ប៉ុន្មាន​នាក់​ទៀត កំពុង​ដេក​នៅ​ក្នុងផ្ទះ​ជាន់​ខាងលើ លង់លក់​យ៉ាង​ស្កប់ស្កល់​។ លុះដល់​វេលា​កើតហេតុ ស្រាប់តែ​មាន​ធុំក្លិន​ឈ្ងៀម និង​មាន​ផ្សែង​ហ៊ុយ​ចេញមក​ពី​បន្ទប់​ទទួលភ្ញៀវ​នៅ​ជាន​ផ្ទាល់​ដី ទើប​គាត់​រត់​ចុះ​មក​មើល ស្រាប់តែ​ឃើញ​អណ្តាតភ្លើង​កំពុង​ឆាបឆេះ​ទូ​តាំង​យ៉ាង​សន្ធោសន្ធៅ ហើយ​គាត់​ក៏​ស្រែ​ឆោឡោ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​អ្នកជិតខាង​និង​សន្តិសុខ ដែល​យាម​នៅក្នុង​បុរី នាំគ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទាំង​តូច​ធំ​ទៅ​ជួយ​បាញ់​ពន្លត់​អស់​ចំនួន​១៥​បំពង់ តែ​មិន​រលត់ ហើយ​ក៏​បង្ក​ឲ្យ​ឆេះ​រាលដាល​កាន់តែ​ខ្លាំង​ឡើង រហូត​ដល់​បន្ទប់​ផ្ទះបាយ​ខាងក្រោយ​បន្ត​ថែម​ទៀត​។ ភ្លាមៗ​នោះ ក៏​មាន​អ្នកឃើញ​ហេតុការណ៍ បាន​ទាក់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​ចុះមក​ធ្វើ​ការអន្តរាគមន៍​។ បន្តិច​ក្រោម​មក​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មក​ចំនួន​៦​គ្រឿង ដោយ​បាន​ធ្វើ​ការបាញ់​ពន្លត់​អស់​ចំនួន​៣​គ្រឿង និង​បាន​រលត់ទៅវិញ​ជា​ស្ថាពរ នៅវេលា​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ដដែល​។​

​មន្ត្រីប៉ូលិស​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យ​ដឹង​ផងដែរ​ថា ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​ខាងលើនេះ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង ដោយ​រថយន្ត​ពន្លត់​អគ្គិភ័យ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​៣​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ចំនួន​១​គ្រឿង ប្រើប្រាស់​ទឹក​អស់ទាំង​៤​ស៊ីទែន​។​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ករណី​អគ្គិភ័យ​នេះ មិន​បង្ក​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នកជិតខាង​នោះ​ទេ គឺ​គ្រាន់តែ​ខូចខាត​ឆេះ​បន្ទប់​ទទួលភ្ញៀវ និង​បន្ទប់​ផ្ទះបាយ រួមទាំង​សម្ភារៈ​មួយចំនួន​នៅ​ជាន់​ផ្ទាល់​ដី​តែ​ប៉ុណ្ណោះ​។​

​គួរបញ្ជាក់​ថា វីឡា​ឈើ​ដ៏​ស្កឹមស្កៃ​នេះ មាន​ទំហំ​៦​គុណ​និង ១២​ម៉ែត្រ​ដែល​ជា​កម្មសិទ្ធិរ​បស់ ឈ្មោះ ប៉ុន ទា​ង ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​រកស៊ី លក់ដូរ ហើយ​ចំពោះ​មូលហេតុ​នៃ​ការឆាបឆេះ បើ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង ថា បណ្តាលមកពី​ការឆ្លង​ចរន្ត​អគ្គិសនី​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×