Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ប៉ុស្តិ៍​ព្រែក​គយ ឃាត់ខ្លួន​បុរស​ម្នាក់ ឡើងផ្ទះ​គេ ប៉ុនប៉ង​ចាប់រំលោភ​កូនស្រី ទាំង​កណ្តាលយប់​

spot_img

កណ្តាល ៖ បុរស​សង្ស័យ​ម្នាក់ ដែល​តណ្ហា​ឡើង​ដល់​កំពូល បាន​ឡើង​ទៅលើផ្ទះ​គេ ទាំង​កណ្តាលយប់ ប៉ុនប៉ង​ចាប់រំលោភ​លើ​កូនស្រី​របស់​គេ តែ​ត្រូវ​ជនរងគ្រោះ រើបម្រះ​និង​ស្រែក ឲ្យ​ឪពុក​ម្តាយ​ជួយ ផ្អើល​ដល់​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាមៗ នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​២៣​យប់ នៅ​ចំណុច​ផ្ទះ​របស់​ជនរងគ្រោះ នៅ​ភូមិ​ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ហ​.​ហ ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ ។ ជនរងគ្រោះ​មាន​ស្លាកស្នាម​ជាំ​ថ្ពាល់​ខាងស្តាំ ជាំ​ដើមដៃ​ខាងឆ្វេង ស្នាម​ជាំ​ក​ខាងស្តាំ និង​ស្នាម​រលាត់​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ធួន សា​រ៉ា​យ ហៅ ម៉ៅ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​ព្រែក​ប៉ុល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល មក​ស្នាក់នៅ ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង បាន​បញ្ជាក់​ពី​រឿងហេតុ​នេះ​ថា នៅ​ថ្ងៃកើតហេតុ​ខាងលើ ជនសង្ស័យ​បាន​ទ្បើង​ទៅផ្ទះ របស់​ជនរងគ្រោះ ហើយ​បាន​បើក​ចូល​ក្នុង​មុង ចាប់​ច្រចា​ច់ក និង​ខ្ទប់មាត់ ថើប លើ​ជនរងគ្រោះ ភ្លាម​នោះ​ជនរងគ្រោះ បាន​រើបម្រះ​និង​ខាំ​ដៃ​ជនសង្ស័យ ហើយ​ស្រែក​ឲ្យ​ឳ​ពុក​ម្តាយ​ជួយ ហើយ​ក៏​ឃើញ​ជនសង្ស័យ ឈ្មោះ​ធួន សា​រ៉ា​យ នៅក្នុង​ម៉ុង​របស់​កូន បន្ទាប់មក រហូតដល់​ម៉ោង​២​និង​១៧​នាទី ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៨ ឳ​ពុក​បានតេ មកប្តឹង​នគរបាល​ប៉ុស្តិ៍​ព្រែក​គយ ពេលនោះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែក​គយ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក បាន​ឃាត់ខ្លួន​ជនសង្ស័យ យក​មក​អធិការដ្ឋាន​ដើម្បី​បន្ត​និតិ​វិធី​។​

​នៅវេលា​កើតហេតុ​ខាងលើ​ជនសង្ស័យ​បាន​ទ្បើងទៅលើ​ផ្ទះ​របស់​ជន រងគ្រោះ​ហើយ​បាន​បើក​មុង​ចូល ចាប់​ច្រចា​ច់ក និង​ខ្ទប់មាត់ ថើប លើ​ជនរងគ្រោះ ភ្លាម​នោះ​ជនរងគ្រោះ​បាន​រើបំរះ និង​ខាំ​ដៃ​ជន សង្ស័យ ហើយ​ស្រែក​អោយ​ឪពុក​ម្តាយ​ជួយ ។ ក្រោយ​ឮ​សម្លេង​ស្រែក អោយជួយ ឪពុក​ម្តាយ​ក៏​ស្ទុះ​ទៅ​ឃើញ​ជនសង្ស័យ​ឈ្មោះ​ធួន សា​រ៉ា​យ នៅក្នុង​មុង​របស់​កូន​ប្រាកដ​មែន ឃើញ​ដូច្នេះ ឪពុក ក៏​បាន​ទូរស័ព្ទ ប្តឹង​នគរបាល​ប៉ុស្តិ៍​ព្រែក​គយ ភ្លាមនោះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែក គយ សហការ​ជាមួយ​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក បាន​ឃាត់ ខ្លួន​ជនសង្ស័យ​យក​មក​អធិការដ្ឋាន ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×