Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​មាន​ផ្ទៃពោះ​អាយុ​២២​ឆ្នាំ សម្រេច​ធ្វើអត្តឃាត​ដុត​សម្លាប់ខ្លួន ព្រោះ​ខូចចិត្ត​ខ្លាំង​នឹង​មិត្ត​ប្រុស​មិន​ទទួលខុសត្រូវ​​បង្ខំ​ឲ្យ​ធ្វើ «​រឿងនេះ​» ២​ដង​ផ្ទួនៗ​

spot_img

​​ស្ត្រី​អាយុ​២២​ឆ្នាំ​ម្នាក់ រស់នៅក្នុង Xihu, Hangzhou (​ចិន​) បានធ្វើ​ឲ្យ​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន មានការ​អាណិតអាសូរ​ជាខ្លាំង នៅពេល​ដឹង​កាលពីពេល​ថ្មីៗ​នេះ នាង​បាន​សម្រេចចិត្ត​ធ្វើអត្តឃាត​ខ្លួនឯង ព្រោះតែ​មិត្ត​ប្រុស​របស់​នាង​បង្ខំ​នាង​ឲ្យ​រំលូតកូន ២ លើក ក្នុង​រយៈពេល ៣ ខែ ។​

​យោងតាម​គេហទំព័រ​ចិន Sydney Today នារី​ម្នាក់​ឈ្មោះថា Li Yingying គឺជា​តារា​ម៉ូ​ឌែ​ល​ម្នាក់ ដែលមាន​មិត្ត​ប្រុស​បាន​រយៈពេល ៦ ខែ មកហើយ ។

​មិត្ត​ប្រុស​របស់​នាង​មាន​ឈ្មោះថា Pan Yue បាន​ជួប​ម្តាយ​របស់​នាង​ចំនួន​ពីរ​បី​ដង ខណៈ​ពួកគេ​នៅតែ​កំពុង​រស់នៅ​ជាមួយគ្នា ។ Pan បាន​ធានា​ចំពោះមុខ​ម្តាយ​នាង​ថា គាត់​នឹង​មើលថែ​កូនស្រី​របស់គាត់​យ៉ាង​ល្អ ។ ទោះបី Pan មកពី​គ្រួសារ​អ្នកមាន​ក៏ដោយ តែ Li ក៏បាន​ទទួលបាន​ប្រាក់ខែ​ខ្ពស់​យ៉ាងតិច ៥០ ពាន់​យ័ន (៧៩៣០ ដុល្លារ​) ឯណោះ ក្នុង​១​ខែ ។​

​ទោះយ៉ាងណា មិនយូរប៉ុន្មាន Li បាន​រក​ឃើ​ថា នាង​មាន​ផ្ទៃពោះ​ជាមួយ Pan ហើយ​នាង​បាន​ប្រាប់​គាត់​អំពី​រឿងនេះ ។​

​ជំនួយ​ឲ្យ​ការទទួលខុសត្រូវ​ក្នុងនាម​ជា​បុរស គាត់​បាន​បញ្ចុះបញ្ចូល​នាង​ឲ្យ​ទៅយក​កូន​ចេញ ដោយ​និយាយថា ពួកគេ​នៅតែមាន​វ័យក្មេង​ណាស់ ពុំ​អាច​មានកូន​បានទេ ទោះបី Li ពិតជា​ចង់បាន​គ្រួសារ​មួយ​ក៏ដោយ ។ គាត់​សូម្បី​ប្រាប់​នាង​ថា គាត់​នឹង​រៀបការ​ជាមួយ​នាង ប្រសិន​នាង​មាន​ផ្ទៃពោះ​ម្តងទៀត ។ មិនយូរប៉ុន្មាន​ក្រោយមក Li បាន​រំលូតកូន​នៅ​ថ្ងៃទី​៣០ ខែមីនា ប៉ុន្តែ នាង​ពិតជា​រន្ធត់ចិត្ត​យ៉ាងខ្លាំង នៅពេល​រកឃើញថា Pan ពិតជា​កំពុង​ក្បត់ចិត្ត​នាង ដោយ​កំពុងមាន​ស្រី​ផ្សេង​ជាច្រើន​ទៀត នៅពេល​គាត់​បាន​ប្រាប់​នាង​ថា គាត់​នឹង​ទៅធ្វើ​ជំនួញ ។ ដោយ​អស់សង្ឃឹម នាង​ក៏បាន​សម្រេចចិត្ត​បែកបាក់​គ្នា​ជាមួយ​គាត់ ប៉ុន្តែ ពិតជា​មានការ​ខកចិត្ត​យ៉ាងខ្លាំង នៅពេល​រកឃើញថា នាង​មាន​ផ្ទៃពោះ​ម្តងទៀត រយៈពេល​ពីរ​បី​ថ្ងៃ ក្រោយពេល​ចែកផ្លូវ​ជាមួយ Pan ។​

​នាង​បាន​ប្រាប់​គាត់​អំពី​រឿងនេះ​ម្តងទៀត ប៉ុន្តែ Pan និយាយថា គាត់​នឹងមិន​រៀបការ​ជាមួយ​នាង​ទេ (​ថ្វីបើ​បាន​សន្យា​ធ្វើ​ពីមុន​ក៏ដោយ​) និង​គ្រាន់តែ​អាច​ចេញ​លុយ​សងជំងឺចិត្ត​ដល់​នាង​តែប៉ុណ្ណោះ សម្រាប់​ការបាត់បង់​ជំនឿ​ចិត្ត​របស់​នាង ។ នាង​មាន​ផ្ទៃពោះ​ម្តងទៀត​នេះ សូម្បី​មិនទាន់បាន​៣​ខែ ចាប់តាំងពី​នាង​រំលូតកូន​ចុងក្រោយ ហេតុដូច្នេះ Li មិន​ចង់​ធ្វើតាម​ផ្លូវ​ដដែល​នេះ​ទៀតឡើយ ។ បន្ទាប់ពី​ស្ត្រេ​ស​ផ្លូវចិត្ត​កាន់តែខ្លាំង​ឡើងៗ Li មិនអាច​ទទួលយក​ស​ម្ពា​ធ​ផ្លូវចិត្ត​នេះ​បាន​តទៅ​ទៀតឡើយ ហើយ​នាង​ក៏បាន​សម្រេចចិត្ត​ធ្វើអត្តឃាត ដោយ​ដុត​សម្លាប់ខ្លួន​នៅក្នុង​បន្ទប់​ផ្ទះ​របស់​នាង​តែម្តង ។ នៅពេល​ប៉ូលីស​មកដល់ Li ត្រូវបាន​រកឃើញ​ស្លាប់​នៅក្នុង​ភ្នក់ភ្លើង​យ៉ាង​អាណោច​អាធ​ម​ទៅហើយ ៕ ចន្ទី​

spot_img
×