Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី ៖ ចិន​មក​ស្រុក​ខ្មែរ ព្រោះ​ចិន​មិន​នៅ​កម្ពុជា​រហូត​ទេ​

spot_img

​​ក្រចេះ​៖ សម្តេច​តេជោ បានបញ្ជាក់​ថា ទេសចរណ៍​ចិន​១​លាន​២​សែន​នាក់ បាន​នាំមក​ប្រាក់​ចំណូល​ដល់​ខ្មែរ​ហើយ​ក្រៅពី​ទេសចរ​ចិន នៅ​មាន​ក្រុមហ៊ុន​ចិន​ច្រើនណាស់ ដែល​មក​វិនិយោគ​នៅ​កម្ពុជា និង​កំពុង​អភិវឌ្ឍ​កសាង ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​។ ចិន​មក​ស្រុក​ខ្មែរ ព្រោះ​ចិន​មិន​នៅ​កម្ពុជា​រហូត​ទេ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានប្រកាសថា នៅ​ថ្ងៃ​ខាងមុខ កម្ពុជា​នឹង​សាងសង់​ស្ពាន​ឆ្លង​កាន់ ទន្លេមេគង្គ នៅលើ​ទឹកដី​ខេត្ត​ក្រចេះ ដែល​រួមចំណែក​យ៉ាងសំខាន់ ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ និង​ជួយ​សម្រួល​ដល់​ការងារ និង​ជីវភាព​រស់នៅ របស់​ពលរដ្ឋ ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៥ ខែ​មេសា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ សាកលវិទ្យាល័យ​ក្រចេះ ដែល​ស្ថិត​នៅក្នុង​ទី​រួម​ខេត្ត ក្រចេះ​។ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា “​ខ្ញុំ​សូម​បញ្ជាក់​ជូន​បងប្អូន​ថា វត្តមាន​របស់ខ្ញុំ នៅក្នុង​អាណត្តិ នៃ​រាជរដ្ឋាភិបាល​ថ្មី ជា​បន្តបន្ទាប់​ខាងមុខនេះ គឺ​ដើម្បី​បញ្ចប់​ការសាងសង់​ស្ពាន​ថ្មី នៅលើ​ទឹកដី​ខេត្ត​ក្រចេះ ឆ្លង​ទន្លេ​មេគង្គ ដើម្បី​ផ្សាភ្ជាប់​ទំនាក់​ទ​នង រ​រវាង​ខេត្ត​នេះ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ ដែល​នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ការ​ប្រកបការងារ​ផ្សេងៗ​របស់​បងប្អូន​អោយ​មាន​ជីវភាព​រស់នៅ​កាន់តែ​ល្អប្រសើរ​ឡើង​។ អរគុណ​បងប្អូន​ជនរួមជាតិ​ដែល​បាន​គាំទ្រ និង​បន្ត​បោះឆ្នោតអោយ គណបក្ស​ប្រជាជន ដើម្បី​ខ្ញុំ​មាន​ឱកាស​បន្ត​ដឹកនាំ​អភិវឌ្ឍន៍​កម្ពុជា​ទាំងមូល​អោយ​កាន់តែ​រីកចម្រើន​”​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា នេះ​ជា​គោលនយោបាយ​នៃ​ចក្ខុវិស័យ របស់​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​វិស័យ​អប់រំ​ដែល​បាន​កំណត់​ថា ខេត្ត​មួយ​ត្រូវ​មាន​សាកលវិទ្យាល័យ​មួយ ឃុំ​មួយ​យ៉ាងហោច​ណាស់​មាន អនុវិទ្យាល័យ​មួយ និង​ក្នុងស្រុក​មួយ​អាច​មាន​វិទ្យាល័យ​ច្រើន​។​

​កម្ពុជា​បាន​ចាប់ផ្តើម​ពី​អ្នកចេះ​ច្រើន បង្រៀន​អ្នកចេះ​តិច អ្នកចេះ តិច​បង្រៀន​អ្នក​មិនចេះ​សោះ រហូតមកដល់​ពេលនេះ​យើង​បាន​ពង្រាយ​គ្រូបង្រៀន​ស្ទើរ​គ្រប់​ទីកន្លែង​ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​អោយ​រីកលូតលាស់​ទៅមុខ​។ សាកលវិទ្យាល័យ​នេះ​មិន​ត្រឹមតែ​អ្នក​នៅ​ខេត្ត​ក្រចេះ​ទេ​អាច​រៀន​បាន សូម្បី​អ្នក​នៅ​កំពង់ចាម និង​ខេត្ត​ដ៏​ទៃ​ទៀត​ក៏​អាច​មក​រៀន​នៅ​ទីនេះ​បានដែរ​។ កម្ពុជា​ត្រូវការ កសាង​សាលារៀន និង​អគារ​ស្នាក់នៅ​របស់​គ្រូ និង​សិស្ស​បន្តែម​ទៀត​តាម​តំបន់ និង​បណ្តា ខេត្ត​នានា ក្នុង​ការបំពេញ​តម្រូវកា​រ​នៃ​ការខ្វះខាត​ក្នុង​ការអភិវឌ្ឍ​វិស័យ​អប់រំ អោយ​មាន​ការ​រី​ចម្រើន​ត​ទៅ​មុ ខ​ទៀត​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ រដ្ឋាភិបាល និង​ប្រជាជន​ចិន​ដែល បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ឧបត្ថម្ភ​ជា​ហិរញ្ញប្បទាន​ឥត​សំណង​ក្នុងការ​រួមចំណែក​កសាង​នូវ​សាកលវិទ្យល័យ​ក្រចេះ​នេះ និង​អរគុណ​មិត្ត​ចិន​ដែល​កន្លងមក​តែងតែ​ជួយ​ដល់​កម្ពុជា​ទៅ​វិស័យ​ផ្សេងៗ ជាពិសេស លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ដោយសារតែ​ធនធានមនុស្ស​នៅ​កម្ពុជា​មាន​កម្រិត ទើប​ក្រុមហ៊ុន​បរទេស ដែល​មក​វិនិយោគ​នៅ​កម្ពុជា នាំ​អ្នកបច្ចេកទេស និង​ជំនាញ​របស់​ពួកគេ​មក​ធ្វើការ​។ ទេសចរណ៍​១​លាន​២​សែន​នាក់ បាន​នាំមក​ប្រាក់​ចំណូល​ដល់​ខ្មែរ​ច្រើនណាស់ ហើយ​ក្រៅពី​ទេសចរ​ចិន​១​លាន​២​សែន​នាក់ នៅ​មាន​ក្រុមហ៊ុន​ចិន​ច្រើនណាស់ ដែល​មក​វិនិយោគ​នៅ​កម្ពុជា និង​កំពុង​អភិវឌ្ឍ​កសាង ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​។ ចិន​មក​ស្រុក​ខ្មែរ មិន​មក​រស់នៅ​ស្រុក​ខ្មែរ​ទេ ចិន​សម័យ​នេះ គឺ​ខុស​ពី​សម័យមុន​ដែល​ចិន​ជួប​ភាពវឹកវរ​។ សម្តេច​តេជោ ហ៊ុន សែន ថ្លែងថា កម្ពុជា​មិនទាន់​មាន​កម្មករ​ជំនាញ​គ្រប់គ្រាន់ សម្រាប់​ការកសាង​អគារ​ខ្ពស់ៗ ដែល​ចិន​កសាង​នៅ​កម្ពុជា​នៅឡើយ ទោះយ៉ាងណា សម្តេច​តេជោ ហ៊ុន សែន បាន​ប្រាប់​ដោយ​ផ្ទាល់មាត់​ចំពោះ​ពលរដ្ឋ​កុំឱ្យ​មាន​ការព្រួយបារម្ភ​រឿង​ចិន​មក​វិនិយោគ​នៅ​កម្ពុជា ព្រោះ​ចិន​មិន​នៅ​កម្ពុជា​រហូត​ទេ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×